រូបភាពពីផ្កាយរណបបានបង្ហាញថា ការបំពុលខ្យល់ក្នុងប្រទេសចិន មានការធ្លាក់ចុះ បន្ទាប់ពីជំងឺកូវីដ-១៩ផ្ទុះឡើង

//s5.kh1.co/f4/f448c95bd3ba206883a0ed16b745af705e0a36b6.jpg
បច្ចេកវិទ្យា

 ០២-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២០ ខែមករា រូបភាពបានបង្ហាញពីកម្រិតខ្ពស់ នៃអាសូតឌីអុកស៊ីត នៅលើប្រទេសចិន។

ចិន៖ រូបភាពផ្កាយរណបចេញផ្សាយដោយ អង្គការណាសានិងទីភ្នាក់ងារអវកាសអឺរ៉ុប បង្ហាញថា ការបំពុលបរិយាកាសនៅប្រទេសចិនបានធ្លាក់ចុះ ចាប់តាំងពីការផ្ទុះឡើងនៃវីរុសថ្មីនេះ។ ផលិតកម្មនៅក្នុងរោងចក្រជាច្រើន ត្រូវបានបញ្ឈប់ ហើយការដឹកជញ្ជូនត្រូវបានរឹតត្បិត ដើម្បីការពារការរីករាលដាលនៃវីរុស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅប្រទេសចិនដីគោក ករណីឆ្លងរាប់ម៉ឺនត្រូវបានរាយការណ៍ ហើយមានមនុស្សស្លាប់ជាង ២,៧០០នាក់។ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២០ ខែមករា រូបភាពបានបង្ហាញពីកម្រិតខ្ពស់ នៃអាសូតឌីអុកស៊ីត នៅលើប្រទេសចិន ប៉ុន្ដែចាប់ពីថ្ងៃទី១០ ដល់ថ្ងៃ២៥ ខែកុម្ភៈ ដានឧស្ម័នមិនអាចមើលឃើញបានទេ។ អាសូតឌីអុកស៊ីតគឺជាឧស្ម័នពណ៌លឿង-ត្នោត ដែលបញ្ចេញដោយយានយន្ដ រោងចក្រថាមពល និងកន្លែងឧស្សាហកម្ម។ វាអាចបណ្ដាលឲ្យមាន បញ្ហាផ្លូវដង្ហើមដូចជា ក្អក ហឺត និងពិបាកដកដង្ហើម។

រូបភាពការបំពុលខ្យល់ ពីមុននិងឥឡូវ លើប្រទេសចិន
រូបភាពការបំពុលខ្យល់ ពីមុននិងឥឡូវ លើប្រទេសចិន

អ្នកវិទ្យាសាស្ដ្ររបស់ណាសាបាននិយាយថា ការធ្លាក់ចុះដំបូងគេ អាចមើលឃើញ លើវូហាន ដែលការផ្ទុះឡើងនៃវីរុសកូរ៉ូណាប្រភេទថ្មី បានចាប់ផ្ដើម។ លោក Fei Liu អ្នកស្រាវជ្រាវគុណភាពខ្យល់ នៅមជ្ឈមណ្ឌល Goddard Space Flight Center របស់ណាសា បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា «នេះជាលើកទីមួយ ដែលខ្ញុំបានឃើញការធ្លាក់ចុះខ្លាំង លើតំបន់ដ៏ធំបែបនេះ ក្នុងព្រឹត្ដិការណ៍ជាក់លាក់មួយ»។

ការបំពុលនៅក្រុងវូហាន មានការធ្លាក់ចុះ បន្ទាប់ពីការផ្ទុះឡើង នៃវីរុសកូរ៉ូណាប្រភេទថ្មី
ការបំពុលនៅក្រុងវូហាន មានការធ្លាក់ចុះ បន្ទាប់ពីការផ្ទុះឡើង នៃវីរុសកូរ៉ូណាប្រភេទថ្មី

ការបំពុលពិតជាមានការធ្លាក់ចុះ នៅថ្ងៃបុណ្យចូលឆ្នាំថ្មី ដោយសារអាជីវកម្មជាច្រើនបានផ្អាក ដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី។ ទោះជាយ៉ាងណាក៏ដោយ អ្នកស្រាវជ្រាវជឿជាក់ថា ការថយចុះនេះមិនមែនដោយសារតែ​ ថ្ងៃឈប់សម្រាក ឬឥទ្ធិពលទាក់ទងនឹងអាកាសធាតុនោះទេ។​ លោក Liu បានបន្ដថា «នៅឆ្នាំនេះ អត្រានៃការកាត់បន្ថយគឺមានសារៈសំខាន់ ជាងឆ្នាំកន្លងមក ហើយវាអាចមានរយៈពេលយូរផងដែរ»៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T