ទីបំផុតមេម៉ាយកូនមួយ Pat Napapa សម្រេចចិត្តបង្ហាញ​មុខ​មិត្ត​ប្រុស​ថ្មី​ជា​សាធារណៈ

//s5.kh1.co/b7/b7b1d6c2664b2990d5555d284c7b1a6ec916114a.jpg
នារី

 ០២-មីនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

តារាសម្តែងស្រី ដែលភាគច្រើនសម្តែងជាតួអង្គកាចឆ្នាស់ គឺនាង Pat Napapa នៅពេលនេះ បានប្រកាស​បង្ហាញមុខមិត្តប្រុសថ្មីរបស់នាងជាសាធារណៈហើយ បន្ទាប់ពីយល់ចិត្តគ្នាអស់រយៈពេលបីខែ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីប៉ុន្មានថ្ងៃមុន មានពាក្យចចាមអារ៉ាមមួយចំនួនលើកឡើងថា គេលួចថតបានតារាស្រីមេម៉ាយកូន១រូបនេះ​នៅជាមួយនឹងបុរសម្នាក់ ដែលគេសង្ស័យថាអាចជាមិត្តប្រុសថ្មីរបស់នាង។ ឥឡូវនេះ សាមីខ្លួនបានចេញមុខបក​ស្រាយថា បុរសម្នាក់នោះគឺពិតជាមិត្តប្រុសខ្លួនប្រាកដមែន។ បុរសម្នាក់នោះត្រូវជា មិត្តភក្តិរបស់សង្សារប្អូននាង ហើយមានអាយុតិចជាងនាងរហូតដលទៅ១០ឆ្នាំ។

គេម្នាក់នោះមានឈ្មោះថា God ហើយមើលទៅចុះសម្រុងជាមួយកូនប្រុសរបស់នាងណាស់។

Pat Napapa បានបញ្ជាក់ថារយៈពេល៣ឆ្នាំមកនេះ ខ្លួនមិនបានមានទំនាក់ទំនងជាមួយនរណាម្នាក់ឡើយ ប្រហែលដោយសារគេគិតថានាងមានកូនរួចហើយ ទើបតែបុរសម្នាក់នេះជាមនុស្សប្រុសដំបូងប៉ុណ្ណោះ៕

Pat Napapa
Pat Napapa
Pat Napapa និង មិត្តប្រុសថ្មី
Pat Napapa និង មិត្តប្រុសថ្មី
Pat Napapa និង មិត្តប្រុសថ្មី ជាមួយក្រុមគ្រួសារ
Pat Napapa និង មិត្តប្រុសថ្មី ជាមួយក្រុមគ្រួសារ
Pat Napapa និង កូនប្រុស
Pat Napapa និង កូនប្រុស
Pat Napapa 
Pat Napapa 
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T