ប៉ូលិសដេញចាប់បានបុរសដែលលួចឡានសង្គ្រោះបន្ទាន់នៅរដ្ឋ Philadelphia

//s5.kh1.co/1d/1dc7f769aa4945448849aff4b03af05a95554d9c.jpg
សង្គម

 ០២-មីនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

សហរដ្ឋអាមេរិក៖ បុរសម្នាក់ដែលបានលួចឡានសង្គ្រោះបន្ទាន់ ហើយព្យាយាមបើកបុកប៉ូលិសម្នាក់ដែលបានបាញ់គាត់ ៣ ដង បង្កឱ្យមានការដេញចាប់ពីសំណាក់ប៉ូលិសជាច្រើននៅរដ្ឋ Philadelphia អស់ពេលជាង ១ ម៉ោង នេះបើតាមសម្តីរបស់ប៉ូលីស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ូលិសត្រូវបានគេរាយការណ៍ប្រាប់ឱ្យមកដល់ផ្ទះសំណាក់មួយនៅភាគខាងជើងរដ្ឋនេះប្រហែលម៉ោង ៩ និង ២០នាទីយប់ ដោយសារមានការរំខានដោយអំពើហិង្សាក្នុងគ្រួសាររវាងបុរសម្នាក់និងស្ត្រីម្នាក់ ហើយត្រូវការជំនួយពីក្រុមសង្គ្រោះ។ បន្ទាប់ពីនោះមក បុរសនោះក៏ប្រើកម្លាំងបាយ ហើយលួចចូលទៅបើកឡានសង្គ្រោះបន្ទាន់នោះ រួចបានបើកបុកមន្ត្រីប៉ូលិសដែលកំពុងព្យាយាមទាក់ទងហៅជំនួយបន្ថែម។ 

ប៉ូលីសចំណាយពេលជាង ១ ម៉ោង ដើម្បីចាប់បុរសម្នាក់នេះ
ប៉ូលីសចំណាយពេលជាង ១ ម៉ោង ដើម្បីចាប់បុរសម្នាក់នេះ

ប៉ូលិសរូបនោះបានបាញ់កាំភ្លើងចំនួន ៤ ដង ហើយត្រូវបុរសនោះបីគ្រាប់ ដោយជើងខាងឆ្វេង ២ និងចំហៀង ១។ តែប៉ូលិសរូបនោះត្រូវបានបុកដោយរថយន្តសង្គ្រោះ ហើយត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ។ ដោយឡែកបុរសដែលគេមិនបញ្ចេញឈ្មោះនោះ ត្រូវបានគេដឹងថាអាយុប្រមាណ ៤០ ឆ្នាំ ហើយស្លៀកតែខោខ្លីប៉ុណ្ណោះនៅពេលដែលគេចាប់ខ្លួន។ គាត់ក៏ត្រូវបានប៉ូលិសបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យផងដែរ៕

Chheang Daro
ឈៀង ដារ៉ូ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T