Stress ការងារពេក បុរសជប៉ុនម្នាក់ ដើរលួច ដោះកែបកង់ ជិត៦ពាន់ ទុកជាការកម្សាន្ត

//s5.kh1.co/69/6931f734f041df8fe5335c684036ca4b40e5fea6.jpg
សង្គម

 ០១-មីនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ការងារមានសម្ពាធពេក! បុរសជប៉ុនម្នាក់ បានលួចដោះកែបកង់ចំនួន ៥៨០០ ទុកជាការកម្សាន្តផ្លូវអារម្មណ័ ដើម្បីកាត់ស្ត្រសពីការងាររាល់ថ្ងៃ៕

ជប៉ុន៖ ជីវិតគឺកាន់តែជឿនលឿនច្រើនឡើងៗ ដែលជម្រុញឲ្យយើងចាប់យកឪកាសការងារពីមនុស្សផ្សេងទៀត ហើយ ការប្រកួតប្រជែងកាន់តែខ្លាំង ក៏កាន់តែសម្ពាធការងារកាន់តែខ្ពស់។ សព្វថ្ងៃនេះ បុគ្គលិកភាគច្រើនមានអារម្មណ៏ថាធុញទ្រាន់ ហើយនិងស្មុគស្មាញយ៉ាងខ្លំាង ដោយសារតែមានសម្ពាធការងារខ្លំាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ប្រទេសជប៉ុន គឺជាប្រទេសមួយដែលមានការរីកចម្រើនស្ទើរតែគ្រប់វិស័យហើយមានរចនាសម្ព័ន្ធក្នុងការគ្រប់គ្រងប្រជាជន បានយ៉ាងល្អទើបធ្វើឪ្យប្រទេសមានការអភិវឌ្ឍរហូតដល់សព្វថ្ងៃ ។

ជាក់ស្តែងកាលពីថ្ងៃទី១៣ ខែកុម្ភៈ ប៉ូលីសបានចាប់ខ្លួនបុរសចំណាស់អាយុ៥៧ឆ្នាំម្នាក់ ដែលមានឈ្មោះថា Hiroaki Suda បានលួចកែបកង់អ្នកដទៃចំនួន២ ដែលមានតំលៃប្រមាណ ៧៣ដុល្លារ ដែលមានទីតាំងនៅស្ថានីយរថភ្លើង ដែលសម្បូរទៅដោយកង់គ្រប់ប្រភេទ។

រយៈពេលរំលងមិនបានប៉ុន្មានផង ប៉ូលីសក៏បានធ្វើការ រកឃើញកែបកង់សរុបចំនួន៥៨០០ នៅក្នុងកន្លែងស្តុកទុកអីវ៉ាន់មួយកន្លែងដែលមានទីតាំងនៅក្នុងទីក្រុងអូសាកា ប្រទេសជប៉ុន។ ប៉ូលីសមានភាពភ្ញាក់ផ្អើលនិង ងឿងឆ្ងល់យ៉ាងខ្លាំងចំពោះកែបកង់យ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះ និងសង្ស័យថា Hiroaki Suda បានលួចកែបកង់ម្តងមួយៗ គ្រប់ពេលដែលគាត់ធ្វើដំណើរ។

ដោយទាល់គំនិតបុរសចំណាស់អាយុ៥៧ឆ្នាំរូបនេះ ក៏ឆ្លើយសារភាពថាគាត់ពិតជាបានលួចរបស់ទាំងនេះពិតប្រាកដមែន នៅក្នុងទីក្រុងតូក្យូរនិង​ អូសាកា ដើម្បីកាត់ស្ត្រសពីការងារដែលមានសំពាធខ្លាំងពេក មានតែធ្វើបែបនេះទេ ទើបលោក អាចរំសាយចិត្តបានខ្លះ៕

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T