មិនប្លែក មិនហៅបូព្រឹក្សទេ លើកនេះ យកប៉េងប៉ោង មកច្នៃជាឈុត

//s5.kh1.co/31/3164a8ec693fdee9988996668e838030dd62824d.jpg
តារា & កម្សាន្ដ

 ០១-មីនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

លើកនេះ ទេព បូព្រឹក្ស កាន់តែប្លែក ដោយនាងបានយក កូនបាល់ និង ប៉េងប៉ោងមកច្នៃជាឈុត មើលទៅពិតជាទាក់ទាញយ៉ាងខ្លាំង ដោយនាង មានគំនិតចេះយក ប៉េងប៉ោង និងកូនបាល់មកតុបតែងលើសម្លៀកបំពាក់

ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាស្គាល់ពីតារាចម្រៀងស្រី ដែលនិយមលេងស្ទាយថ្មី ប្លែកៗ គឺ កញ្ញា ទេព បូព្រឹក្ស ដែលនាងជាតារាស្រីមានភាពលេចធ្លោខ្លាំង ក្នុងវិស័យចម្រៀង ដែលនាងមានភាពល្បីល្បាញ មិនចាញ់តារាចម្រៀងផ្សេងៗឡើយ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើនិយាយពីការតុបតែងខ្លួន នាងមានស្ទាយ៍ដែលថ្មីៗជាច្រើន រាល់ពេលដែលនាងឡើងលើឆាក គ្រប់ពេលនាងតែងតែ​ស្លៀកសម្លៀកបំពាក់ដែលមានភាពលេចធ្លោ ជាមួយការច្នៃម៉ូត បានយ៉ាងស្រស់ស្អាត បូករួមជាមួយបទចម្រៀង និងក្បាច់រាំពិតជាទាក់ភ្នែកពីហ្វេនៗ ។

ជាការពិតណាស់ តារាចម្រៀងស្រីរូបនេះ តែងតែធ្វើឲ្យហ្វេនមានការចាប់អារម្មណ៍លើនាងគ្រប់ពេលជាមួយ ម៉ូតឈុតថ្មីៗ ហើយប្លែក តែលើកនេះ នាងបានយក កូនបាល់ និង ប៉េងប៉ោងមកច្នៃជាឈុត មើលទៅពិតជាទាក់ទាញយ៉ាងខ្លាំង ដោយនាង មានគំនិតចេះយក ប៉េងប៉ោង និងកូនបាល់មកតុបតែងលើសម្លៀកបំពាក់បែបនេះ។

អាចនិយាយបានថា ទេព បូព្រឹក្ស ជាតារាស្រី ដែលលេចធ្លោបំផុតជាមួយស្ទាយ៍ថ្មី មិនជាន់គេ ដែលមានគំនិតច្នៃប្រឌិតខ្ពស់ទៅលើតារតុបតែងខ្លួន មិនចាញ់តារាបរទេស៕

សូមទស្សនារូបភាពខាងក្រោម៖ 

ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
ទេព បូព្រឹក្ស និង ជី ដេវីត
ទេព បូព្រឹក្ស និង ជី ដេវីត
ទេព បូព្រឹក្ស និង ជី ដេវីត
ទេព បូព្រឹក្ស និង ជី ដេវីត
ទេព បូព្រឹក្ស និង ជី ដេវីត
ទេព បូព្រឹក្ស និង ជី ដេវីត
ទេព បូព្រឹក្ស
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T