ប្រុសម៉ៅ Mr Dutch Empire ឌឺទៅកាន់ប្រុសៗ៖ «បើអ្នករកលុយឲ្យសង្សារចាយលេង ២ម៉ឺនដុល្លារ ក្នុង១អាទិត្យមិនបាន មិនបាច់យកសង្សារទេ»!

//s5.kh1.co/44/44691afe75ca3c4595cceb41b553aa5851ff294c.jpg
តារា & កម្សាន្ដ

 ០១-មីនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

តារាចម្រៀង ប្រុសម៉ៅ Mr Dutch Empire និយាយឌឺដងជាលក្ខណៈគ្រាប់ធំតែម្តងទៅប្រុសៗ មួយចំនួនធំ ដែលមិនជាសូវមានលុយកាក់ច្រើនឬ មិនមានលទ្ធផលគ្រប់គ្រាន់ ក្នុងការរាប់រងការចំណាយលុយឲ្យសង្សារ ហើយតែងតែរអ៊ូថាបេះដូងឯកា។

បរទេស៖ ប្រសិនអ្នកជាអ្នកចូលចិត្តនិង តែងតែស្តាប់ចម្រៀងតាមគេហទំព័រយូធូប ច្បាស់ជាស្គាល់តារាចម្រៀងស្បែកខ្មៅ ទើបតែរះ ដែលចូលចិត្តបង្ហាញទ្រព្យសម្បត្តិមានតម្លៃថ្លៃៗ នៅតាមបណ្តាញសង្គម ដែលគាត់មានឈ្មោះថា Mr Dutch Emipre

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ តារាប្រុសរូបនេះទើបតែរះក្នុងគេហទំព័រយូធូប ប៉ុន្មានឆ្នាំនេះ ដូចជាមិនសូវមានអ្នកស្គាល់ច្រើនឡើយ ដោយសារលោកទើបតែសរសេរចម្រៀងប៉ុន្មានឆ្នាំនេះប៉ុណ្ណោះ បទចម្រៀងសរុបទាំងអស់មានត្រឹមតែ១១វីដេអូតែប៉ុណ្ណោះ។

កាលពីថ្មីៗនេះ Mr Dutch Emipre បានបង្កភាពជ្រួលច្របល់និង ធ្វើឲ្យ អ្នកគាំទ្រនិង អ្នកដែលនិយមប្រើប្រាស់បណ្តាញសង្គមមានការ ភ្ញាក់ផ្អើលមិនធម្មតា ដោយតារាប្រុសរូបនេះ និយាយឌឺដងជាលក្ខណៈខ្នាតធំតែម្តងទៅប្រុសៗ មួយចំនួនធំ ដែលមិនជាសូវមានលុយកាក់ច្រើនឬ មិនមានលទ្ធផលគ្រប់គ្រាន់ក្នុងការរាប់រងការចំណាយលុយឲ្យសង្សារ ហើយតែងតែរអ៊ូថាបេះដូងឯកាថា៖

ប្រសិនអ្នកជាមនុស្សប្រុស ហើយអ្នកមិនអាចសូម្បីតែផ្តល់ប្រាក់មួយចំនួនដល់មិត្តស្រីអ្នកជាប្រចាំរៀងរាល់អាទិត្យ យ៉ាងតិច២មុឺនដុល្លារមួយអាទិត្យទេ អ្នកឯងមិនបាច់ចង់យកសង្សារទេ អ្នកឯងមិនសាកសមយកសង្សារនោះទេ!។

Mr Dutch Empire

ជាអកុសលក្រោយពី Mr Dutch Emipre បានបង្ហោះពាក្យប៉ុន្មានម៉ាត់នេះចូលទៅក្នុង Twitter មក គេសង្កេតឃើញថាតារាប្រុសរូបនេះត្រូវអ្នកប្រើប្រាស់ Twitter និងអ្នកគាំទ្រតារាប្រុសរូបនេះ ធ្វើការរិះគន់ដោយការប្រើប្រាស់ពាក្យធ្ងន់ៗនិង និយាយឌឺដង យ៉ាងចាស់ដៃផងដែរ៕

សូមចូលមើលរូបខាងក្រោម៖

Mr Dutch Emipre
Mr Dutch Emipre
Mr Dutch Emipre
Mr Dutch Emipre
Mr Dutch Emipre
Mr Dutch Emipre
Mr Dutch Emipre
Mr Dutch Emipre
Mr Dutch Emipre
Mr Dutch Emipre
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T