លោកយាយកើតចំថ្ងៃទី២៩ ខែកុម្ភៈ ក្នុងឆ្នាំ១៩៣៦ ពេលនេះមានវ័យ២១ឆ្នាំ និងទើបតែស្គាល់រសជាតិគ្រឿងស្រវឹង ជាលើកដំបូងក្នុងឆាកជីវិត (មានវីដេអូ)

//s5.kh1.co/f0/f0ff0f71ba39f0f1a036b0ec9025a1884e952d7e.jpg
សង្គម

 ០១-មីនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

លោកយាយ Arlene Manko បានកើតនៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ១៩៣៦ ដែលជាឆ្នាំបង្គ្រប់ ហើយគាត់ត្រូវឈានចូលវ័យ៨៤ឆ្នាំកាលពីថ្ងៃសៅរ៍ ម្សិលមិញនេះ។

បរទេស៖ លោកយាយម្នាក់ឈ្មោះថា Arlene Manko បានកើតនៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ១៩៣៦ ដែលជាឆ្នាំបង្គ្រប់ ហើយគាត់ត្រូវឈានចូលវ័យ៨៤ឆ្នាំកាលពីថ្ងៃសៅរ៍ ម្សិលមិញនេះ។ តែដោយសារថ្ងៃទី២៩ នៃខែកុម្ភៈ ក្នុង​រយៈពេល៤ឆ្នាំមានតែម្ដង ដូច្នេះ លោកយាយទើបតែចូលវ័យ២១ឆ្នាំប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឆ្លៀតក្នុងឱកាសដ៏ពិសេសនេះ លោក Ryan Reynolds ដែលជាតួអង្គនៅក្នុងរឿង Deadpool បានរៀបចំថតវីដេអូផ្សព្វផ្សាយពាណិជ្ជកម្មមួយសម្រាប់ក្រុមហ៊ុនស្រា Aviation Gin ដោយឲ្យលោកយាយបានស្គាល់រសជាតិស្រាជាលើកដំបូង។

យោងតាមវីដេអូពាណិជ្ជកម្មបែបកំប្លែងដែលក្រុមហ៊ុនចេញផ្សាយ បានបង្ហាញឲ្យឃើញថា លោកយាយ Arlene ត្រូវបានគេណែនាំថា មិនមែនជាតួអង្គសម្ដែងឡើយ ហើយទិដ្ឋភាពការសម្ភាស៍ទាំងស្រុង ថតឡើងនៅក្នុងផ្ទះរបស់លោកយាយផ្ទាល់តែម្ដង។ បន្ទាប់មកមានឈុតឆាកមួយ លោកយាយ បានបង្ហាញអត្តសញ្ញាណប័ណ្ណទៅកាន់បុគ្គលិកក្នុងហាងលក់ស្រាមួយកន្លែង ដោយបុគ្គលិកបញ្ចេញទឹកមុខពោរពេញទៅដោយចម្ងល់។ 

លោកយាយ Arlene ក៏បានឲ្យដឹងដែរថា រូបគាត់ផ្ទាល់ គំរប់ខួបទើបតែ៥ឆ្នាំប៉ុណ្ណោះនៅពេលរៀបអាពាហ៍ពិពាហ៍ និងមានកូនចំនួន៧នាក់ក្នុងកំឡុងពេល១០ឆ្នាំ។ ហើយមានពេលខ្លះ គាត់ក៏ចង់ផឹកស្រាដែរ។ ការរង់ចាំអស់រយៈ​ពេលចំនួន ៣០,៦៧៩ថ្ងៃ (៨៤ឆ្នាំ) ទីបំផុតគាត់បានឈានចូលវ័យ២១ឆ្នាំ ដែលជាវ័យស្របច្បាប់ អាចនឹងទទួលទានគ្រឿងស្រវឹងបាន។

យ៉ាងណាមិញ នៅក្នុងថ្ងៃខួបកំណើតអាយុ២១ឆ្នាំ លោកយាយក៏បានភ្លក្សរសជាតិស្រាមួយក្រេប ដែលជាលើកដំបូងក្នុងឆាកជីវិត ដោយទឹកមុខភ្ញាក់ផ្អើលនិងលាន់មាត់ថា «Holly Moses»

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

លោកយាយ Arlene Manko
លោកយាយ Arlene Manko
លោកយាយ Arlene Manko និងស្រា
លោកយាយ Arlene Manko និងស្រា
នំខេករបស់លោកយាយ Arlene Manko
នំខេករបស់លោកយាយ Arlene Manko
លោកយាយ Arlene Manko
លោកយាយ Arlene Manko
លោកយាយ Arlene Manko
លោកយាយ Arlene Manko
លោកយាយ Arlene Manko
លោកយាយ Arlene Manko
លោក Ryan Reynolds តួអង្គនៅក្នុងរឿង Deadpool
លោក Ryan Reynolds តួអង្គនៅក្នុងរឿង Deadpool
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T