កក្រើកលីគកំពូលកម្ពុជា! ចាន់ វឌ្ឍនាកា តែតមួយគ្រាប់ជួយ បឹងកេត វាយបកតាមស្មើ ណាហ្គាវើល (មានវីដេអូ)

//s5.kh1.co/7b/7baafd121d74652081223430f21e2e3c6f5ff1a8.jpg
កីទ្បា

 ០១-មីនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

បឹងកេត ស្មើគ្នាជាមួយ ណាហ្គាវើល ១ទល់នឹង១ នៅក្នុងការប្រកួតពានរង្វាន់លីគកំពូលកម្ពុជាមិត្តហ្វូនខេមបូឌានលីគ សប្ដាហ៍ទី០៣

ភ្នំពេញ៖ ម្ចាស់ផ្ទះនាគខៀវបឹងកេត បានត្រឹមចែកគ្នាម្នាក់មួយពិន្ទុជាមួយក្រុមភ្ញៀវណាហ្គាវើល ក្នុងការប្រកួតសប្ដាហ៍ទី០៣ ក្របខណ្ឌលីគកំពូលកម្ពុជា Metfone Cambodian League ក្រោយស្មើ ១-១ កាលពីម្សិលមិញ ក្រោមក្រសែភ្នែកអ្នកគាំទ្រចូលរួមទស្សនាផ្ទាល់ជិត ២ម៉ឺននាក់នៅកីឡដ្ឋាន Cambodia Airways។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជម្រើស១១នាក់ដំបូងរបស់បឹងកេត (រូបភាព៖ BKFC)
ជម្រើស១១នាក់ដំបូងរបស់បឹងកេត (រូបភាព៖ BKFC)
ជម្រើស១១នាក់ដំបូងរបស់ណាហ្គាវើល (រូបភាព៖ BKFC)
ជម្រើស១១នាក់ដំបូងរបស់ណាហ្គាវើល (រូបភាព៖ BKFC)

ក្រុមរបស់លោក មាស ចាន់ណា ជាអ្នកបើកការនាំមុខមុននៅក្នុងការប្រកួតនោះ ដោយគ្រាប់បាល់របស់កីឡាករជប៉ុន Naruse Yuta នៅនាទីទី២១។ យ៉ាងណាមិញ រំលងបានត្រឹម២២នាទី ម្ចាស់ផ្ទះបឹងកេត បានវាយបកតាមស្មើវិញ ដោយការតែតបញ្ចូលទីយ៉ាងល្អរបស់ខ្សែប្រយុទ្ធជួរមុខ ចាន់ វឌ្ឍនាកា នៅនាទីទី៤៣។ ចប់វគ្គទី១ ក្រុមទាំងពីរស្មើគ្នា ១-១។

ការប្រកួតរវាង បឹងកេត និង ណាហ្គាវើល​ (រូបភាព៖ BKFC)
ការប្រកួតរវាង បឹងកេត និង ណាហ្គាវើល​ (រូបភាព៖ BKFC)
ការប្រកួតរវាង បឹងកេត និង ណាហ្គាវើល​ (រូបភាព៖ BKFC)
ការប្រកួតរវាង បឹងកេត និង ណាហ្គាវើល​ (រូបភាព៖ BKFC)

បើទោះបីជាមានការសម្រុកគ្នាទៅវិញទៅមកខ្លាំងនៅក្នុងវគ្គទី២ ប៉ុន្តែក្រុមទាំងពីរនៅតែមិនអាចរកទម្លុះសំណាញ់ទីគ្នាបានោះទេ ដោយលទ្ធផលស្មើគ្នា ១-១ បានបន្តរក្សារហូតដល់បញ្ចប់ការប្រកួត។

ការប្រកួតរវាង បឹងកេត និង ណាហ្គាវើល​ (រូបភាព៖ BKFC)
ការប្រកួតរវាង បឹងកេត និង ណាហ្គាវើល​ (រូបភាព៖ BKFC)

សម្រាប់លទ្ធផល ២គូផ្សេងទៀតដែលប្រកួតថ្ងៃសៅរ៍ម្សិលមិញមានដូចជា៖

  • អគ្គិសនីកម្ពុជា ២-០ សាលាបាល់ទាត់ជាតិបាទីអាយុក្រោម១៨ឆ្នាំ
  • ភ្នំពេញក្រោន ៦-០ អាស៊ឺ អឺរ៉ុប យូណាយធីត
ការប្រកួតរវាង ភ្នំពេញក្រោន និង អាស៊ីអឺរ៉ុប (រូបភាព៖ PPCFC)
ការប្រកួតរវាង ភ្នំពេញក្រោន និង អាស៊ីអឺរ៉ុប (រូបភាព៖ PPCFC)

សម្រាប់នៅថ្ងៃអាទិត្យនេះ ក៏មានការប្រកួតចំនួន៣គូផ្សេងទៀតដែរគឺ៖

  • អង្គរថាយហ្គឺរ vs គិរីវង់សុខសែនជ័យ (៣:៣០នាទីរសៀល កីឡដ្ឋាន SRU)
  • វិសាខា vs សូទីឡូអង្គរ (៦:០០នាទីល្ងាច កីឡដ្ឋានព្រីនស៍)
  • ព្រះខ័នរាជស្វាយរៀង vs កងយោធពលខេមរភូមិន្ទ (៦:០០នាទីល្ងាច កីឡដ្ឋានស្វាយរៀង)

គួរឲ្យដឹងផងដែរថា សម្រាប់រដូវកាល ២០១៩-២០២០ សហព័ន្ធកីឡបាល់ទាត់កម្ពុជា និងគណៈកម្មការរៀបចំការប្រកួតបាល់ទាត់ជាតិ (CNCC) បានសម្រេចបង្កើនប្រាក់រង្វាន់ដល់ក្រុមជើងឯកពានរង្វាន់លីកកំពូលកម្ពុជា​ Metfone Cambodian League ដល់ទៅ ១៥០លានរៀល៕

(រូបភាព៖ CNCC)
(រូបភាព៖ CNCC)

ចង់ឃើញថា មួយគ្រាប់របស់ ចាន់ វឌ្ឍនាកា ជួយ បឹងកេត តាមស្មើណាហ្គាយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

ចាន់ វឌ្ឍនាកា
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T