Hailey និយាយពីអារម្មណ៍ខ្លួន ពេលឃើញ Justin ដំបូង កាលនៅជាប្រុសស្អាត

//s5.kh1.co/f7/f726d10acc9b115fb3beeee209c946686f528f29.jpg
តារា & កម្សាន្ដ

 ០១-មីនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

Hailey Bieber មិនបានទុកមុខឲ្យខ្លួនឯងឡើយ ដោយបាននិយាយហែកកេរ៍្តខ្ទេចខ្ទីគ្មានសល់ អំពីចំណាប់អារម្មណ័ដែលនាងបានជួបកំពូលតារាចម្រៀង Justin Bieber ជាលើកដំបូង

បរទេស៖ អ្នកណាម្នាក់ដែលថាមិនស្គាល់ Hailey Bieber  ជាតារាបង្ហាញម៉ូតសញ្ជាតិអាមេរិក និងជាអតីតសង្សាររបស់ កំពូលតារាចម្រៀង Justin Bieber បច្ចុប្បន្នជាប្តីប្រពន្ធស្របច្បាប់ដែលបានរៀបកាជាមួយគ្នាកាលពីឆ្នាំ២០១៨មកម្ល៉េះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ គូស្វាមីភរិយាទាំងពីរនេះ បានស្គាល់គ្នាយូរណាស់មកហើយ គ្រាន់កាលពីមុនការទាក់ទងគ្នាមិនមែនជាទំនាក់ទំនងស្នេហា គឺគ្រាន់តែការរាប់អានគ្នាប៉ុណ្ណោះ អ្នកណាទៅដឹងថា ទំនាក់ទំនងធម្មតាៗរវាងអ្នកគាំទ្រនិង តារាចម្រៀង ដែលអាចក្លាយជាចំណងស្នេហារហូតឈានទៅដល់ការរៀបអាពាហ៍ពិពាហ៍ បានរហូតពេលសព្វថ្ងៃនេះ ដែលភាពផ្អែមល្ហែមកាន់តែបន្តកើនឡើងរាល់ថ្ងៃ មិនដែលដាច់សោះ ដែលមើលទៅប្រៀបបីដូចជាស្រមោចស្ករ ដែលធ្វើឲ្យ អ្នកអត់គូរមានការច្រណែនខ្លះដែរ។ 

ដោយឡែកកាលពីថ្មីៗនេះ Hailey Bieber មិនបានទុកមុខមាត់ឲ្យខ្លួនឯងឡើយ ដោយបាននិយាយហែកកេរ្តិ៍ខ្លួនខ្ទេចខ្ទីគ្មានសល់ អំពីចំណាប់អារម្មណ័ ដែលនាងបានជួបកំពូលតារាចម្រៀង Justin Bieber ជាលើកដំបូងៗកាលពីឆ្នាំ២០០៩ នៅពេលដែលពួកគេនៅក្មេងខ្ចីនៅឡើយ និងមិនទាន់ស្គាល់គ្នាសោះឡើយថា៖

ពិតជាគួរធ្វើឲ្យអស់សំណើចណាស់ ពេលនោះ ខ្ញុំពិបាកធ្វើអារម្មណ៍ខ្លាំងណាស់ ព្រោះខ្ញុំទើបតែឃើញគាត់ថ្មីៗ អញ្ជឹងខ្ញុំមិនសូវជាស្គាល់គាត់ច្បាស់ទេ កំឡុងពេលដែលយើងជួបគ្នាជាលើកដំបូង គាត់ប្រាកដលួចជាស្រលាញ់ខ្ញុំផងក៏មិនដឹង ចំពោះខ្ញុំអត់ទេ។

Hailey Bieber 

គួរបញ្ជាក់ផងដែរថា Hailey Bieber បានស្គាល់គ្នាជាមួយ Justin Bieber តាំងពីឆ្នាំ២០០៩មកម្ល៉េះ ដែលគ្រាន់តែពួកគេមិនទាន់មានទំនាក់ទំនងស្នេហានឹងគ្នាឡើយ ដោយទើបតែទាក់ទងគ្នារយៈពេលក្រោយៗមកនេះ ចុងគូស្វាមីភរិយាមួយគូនេះ ក៏បានសម្រេចចិត្តបញ្ចប់ភាពនៅលីវដោយចុះអេតាសុីវិលក្នុងឆ្នាំ២០១៨ ជាប្តីប្រពន្ធស្របច្បាប់៕

Hailey Bieberនិង Justin Bieber កាលនៅក្មេង

Hailey Bieberនិង Justin Bieber បច្ចុប្បន្ន

Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T