ខ្លាំងមែន! សិស្សស្រី ផ្នែកតារាសាស្ដ្រ អាចរកឃើញភពក្រៅប្រព័ន្ធព្រះអាទិត្យ ចំនួន១៧ ហើយមានភពមួយ អាចទ្រទ្រង់ជីវិតបានទៀត

//s5.kh1.co/ef/efddd0b9f45dbf3986586980f23191db0eb53375.png
បច្ចេកវិទ្យា

 ០១-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ការសិក្សាមួយរួមទាំងការរកឃើញរបស់នាង ត្រូវបានចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងទស្សនាវដ្ដីតារាសាស្ដ្រ។

កាណាដា៖ និស្សិតផ្នែកតារាសាស្ដ្រ នៃសាកលវិទ្យាល័យ British Columbia ធ្លាប់បានរកឃើញភពចំនួន៤ ក្នុងពេលកំពុងសិក្សាថ្នាក់បរិញ្ញាប័ត្រ។ ឥឡូវ Michelle Kunimoto ក្លាយជាបេក្ខជនបណ្ឌិត និងបានរកឃើញភពចំនួន១៧បន្ថែមទៀត ដោយស្រាវជ្រាវទិន្នន័យ ចេញពីបេសកកម្ម Kepler របស់អង្គការណាសា ដែលបានបញ្ចប់ក្នុងឆ្នាំ២០១៨។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ ភពមួយត្រូវបានគេសន្មត់ថា អាចទ្រទ្រង់ជីវិតបានផងដែរ។ ចម្ងាយរបស់ភពនោះអនុញ្ញាតឲ្យ មានសីតុណ្ហភាពនិងលក្ខខណ្ឌ ដែលអាចសមស្របសម្រាប់ទឹករាវនិងជីវិត នៅលើផ្ទៃរបស់វា។ ការសិក្សាមួយរួមទាំងការរកឃើញរបស់នាង ត្រូវបានចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងទស្សនាវដ្ដីតារាសាស្ដ្រ។

កញ្ញា Michelle Kunimoto
កញ្ញា Michelle Kunimoto

ភពដែលអាចទ្រទ្រង់ជីវិតនោះ មានឈ្មោះថា KIC-7340288 b ហើយវាមានទំហំប្រហែល ១.៥ដង នៃផែនដីរបស់យើង។ វាប្រហែលជាមានថ្ម ដូចភពរបស់យើង និងមិនមែនជាភពឧស្ម័ននោះទេ។ មួយឆ្នាំនៅលើភពមួយនោះ មានរយៈពេលត្រឹមតែ ១៤២.៥ថ្ងៃ នៃផែនដីរបស់យើង ហើយគន្លងរបស់វាមានទំហំធំជាង ភពពុធវិលជុំវិញព្រះអាទិត្យរបស់យើងបន្ដិច។ វាទទួលបានមួយភាគបីនៃពន្លឺ​ ដែលភពផែនដីយើងទទួលបាន ពីព្រះអាទិត្យ។

ភពពណ៌បៃតងគឺជាភព KIC-7340288 b ដែលអាចទ្រទ្រង់ជីវិតបាន
ភពពណ៌បៃតងគឺជាភព KIC-7340288 b ដែលអាចទ្រទ្រង់ជីវិតបាន

Kunimoto បានរកឃើញភពទាំងអស់នេះ ដោយប្រើវិធីសាស្ដ្រឆ្លងកាត់ (ភពហោះកាត់ពន្លឺផ្កាយរបស់វា) នៅពេលក្រឡេកមើលទិន្នន័យបេសកកម្ម Kepler របស់ណាសា។ កញ្ញា Kunimoto បាននិយាយថា «រាល់ពេលដែលភពឆ្លងកាត់ពីមុខផ្កាយវា វានឹងបាំងផ្នែកណាមួយនៃពន្លឺរបស់ផ្កាយនោះ ហើយបណ្ដាលឲ្យពន្លឺផ្កាយ ធ្លាក់ចុះជាបណ្ដោះអាសន្ន»។ «តាមរយៈការរកឃើញចំណុចតូចៗទាំងនេះ ដែលត្រូវបានគេស្គាល់ថា ជាដំណើរឆ្លងកាត់ ហើយយើងអាចចាប់ផ្ដើមបញ្ចូលគ្នា នូវព័ត៌មានអំពីភពនោះ ដូចជាទំហំរបស់វា និងរយៈពេលដែលវាត្រូវធ្វើដំណើរ នៅក្នុងគន្លងគោចរ»។ ភពដែល Kunimoto រកឃើញ ភាគច្រើនមានទំហំធំជាងផែនដីរបស់យើង រហូតដល់ទៅ៨ដង៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T