IDOL លាក់មុខសាហាវ! មកស្គាល់មុខតារាអាជីព ៥ រូបដែលចូលរួមប្រកួតក្នុងកម្មវិធី The Mask Singer Cambodia

//s5.kh1.co/85/85f308de6f467db711b5895cb1079ef2df52a199.jpg
តារា & កម្សាន្ដ

 ០១-មីនា-២០២០ ១២ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ The Mask Singer Cambodia គឺជាកម្មវិធីដ៏ថ្មីសន្លាងមួយ ដែលត្រូវបានទិញសិទ្ធិដោយក្រុមហ៊ុនហង្សមាស ក្នុងការយកមកផលិត និងថាក់ផ្សាយបន្តនៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV។ លក្ខខណ្ឌនៃប្រកួតកម្មវិធីនេះ គឺមានលក្ខណៈខុសប្លែកពីកម្មវិធីដទៃ ដោយសារបេក្ខជនគ្រប់រូប រួមទាំងបេក្ខជនជាតារាចម្រៀងអាជីពផង ត្រូវប្រកួតច្រៀងដោយការពាក់របាំងមុខខុសៗគ្នា ទៅតាមការច្នៃប្រឌិតរបស់បេក្ខជននីមួយៗ ហើយការប្រកួត និងជម្រុះ គឺធ្វើឡើងទៅតាមពូល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំពោះបេក្ខជនរូបណាមួយ ដែលត្រូវបានជម្រុះពីក្នុងពូលរបស់ខ្លួន ត្រូវបើកបង្ហាញរបាំងមុខរបស់ខ្លួនឲ្យទស្សនិកជនបានស្គាល់។ មកទល់នឹងពេលនេះ មានតារាចម្រៀងអាជីពចំនួន៥រូបហើយ ដែលត្រូវបានជម្រុះ និងត្រូវបើកបង្ហាញមុខពិតដល់ទស្សនិកជន។

១. រាជិនី Unicorn (វី ឌីណែត)

តារាចម្រៀងស្រីពូកែខាងប្រើសម្លេងខ្ពស់ប្រចាំផលិតកម្មរស្មីហង្សមាសរូបនេះ បានចូលរួមប្រកួតដោយពាក់របាំងមុខ រាជិនី Unicorn។ កញ្ញា វី ឌីណែត ត្រូវបានជម្រុះដោយទទួលសម្លេងសារតិច ពីការបោះឆ្នោតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពូល B។

វត្តមានរបស់កញ្ញា វី ឌីណែត បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន សូម្បីតែគណកម្មការទាំង៥ ក៏សម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះភាពក្លាហានរបស់នាងក្នុងការបញ្ចេញសមត្ថភាព និងទទួលបាននូវបទពិសោធន៍ថ្មីៗ។ កញ្ញា វី ឌីណែត មានចម្រៀងល្បីៗជាច្រើននៅផលិតកម្មរស្មីហង្សមាស ដូចជាបទ ស្រឡាញ់ស្ទើរលេប ខ្ញុំលែងត្រូវការស្នេហា កុំស្តាយពេលបាត់បង់ខ្ញុំ អូនសុំត្រឹមការចងចាំ ជាដើម។

 រាជិនី Unicorn (វី ឌីណែត)  
 រាជិនី Unicorn (វី ឌីណែត)  
វី ឌីណែត
វី ឌីណែត
វី ឌីណែត
វី ឌីណែត
វី ឌីណែត
វី ឌីណែត

២. តោព្រាននារី (ម៉ា ច័ន្ទបញ្ញា)

តារាចម្រៀងប្រុសរូបសង្ហា ល្បីខាងបទចម្រៀង Original នេះវិញ ត្រូវបានជម្រុះដោយទទួលសម្លេងសារគាំទ្រតិច នៅវគ្គផ្តាច់ព្រ័ត្រប្រចាំពូលB។ តារាប្រុសរូបនេះ បានបង្ហាញអារម្មណ៍រីករាយដែលបានចូលរួមប្រកួតក្នុងកម្មវិធីនេះ និងបានបង្ហោះសារបែបកំប្លែងនៅលើគណនី Instagram ក្រោយពេលទទួលបរាជ័យបែបនេះ។

តោព្រាននារី (ម៉ា ច័ន្ទបញ្ញា)
តោព្រាននារី (ម៉ា ច័ន្ទបញ្ញា)
https://s5.kh1.co/__image/w=650,h=1046,q=100/3d/3dad16923fff3bb65d37815867940b2d83cabc1c.jpg
ម៉ា ច័ន្ទបញ្ញា
ម៉ា ច័ន្ទបញ្ញា

៣. សេះប្រយុទ្ធ (ឃី សុឃុន)

ឃី សុឃុន គឺជាអតីតបេក្ខជនវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី The Voice Cambodia រដូវកាលទីមួយ។ លោកបានចាកចេញពីកម្មវិធីនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រប្រចាំពូល C។ បច្ចុប្បន្ន លោកជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស។

សេះប្រយុទ្ធ (ឃី សុឃុន)
សេះប្រយុទ្ធ (ឃី សុឃុន)
ឃី សុឃុន
ឃី សុឃុន

៤. ក្រមា (ងួត សិលា)

ងួត សិលា គឺជាអតីតបេក្ខភាពប្រកួតក្នុងកម្មវិធី X-Factor រដូវកាលទីមួយ។ លោកបានចាកចេញពីកម្មវិធីនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រប្រចាំពូល C។

ក្រមា (ងួត សិលា)  
ក្រមា (ងួត សិលា)  
ងួត សិលា
ងួត សិលា

៥. ឥន្ទ្រីស្ទាវ (ឆុន បាលូ)

ឆុន បាលូ គឺជាអតីតបេក្ខជនប្រឡងក្នុងកម្មវិធី Cambodian Idol និង X-Factor Cambodia។ លោកបានចាកចេញនៅវគ្គផ្តាច់ព្រ័ត្រប្រចាំពូល A៕

ឥន្ទ្រីស្ទាវ (ឆុន បាលូ)
ឥន្ទ្រីស្ទាវ (ឆុន បាលូ)
ឆុន បាលូ
ឆុន បាលូ
ម៉ា ច័ន្ទបញ្ញាវីឌីណែតឃី សុឃុន
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T