ផ្ទុះការសរសើរ! ក្រោយបាត់មុខយូរ ចរិយា ពេជ្រ តែងខ្លួនជា«នាងកង្រី» ពិតជាស្អាត ប្រៀបដូចគំនូរ

//s5.kh1.co/a6/a6795ecce4078ec986852f8929f6ce42d8789db0.jpg
តារា & កម្សាន្ដ

 ២៩-កុម្ភៈ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ក្រោយស្ងាត់ពីសិល្បៈ ទៅសាងក្តីសុខជាមួយនឹងគ្រួសារ ពេលនេះចរិយា ពេជ្រ បានត្រឡប់មកសារជាថ្មីម្តងទៀត​ជាមួយនឹងការតុបតែងខ្លួន «នាងកង្រី» យ៉ាងប្លែក។

ភ្នំពេញ៖​ ដូចប្រិយមិត្តមួយចំនួនបានជ្រាបហើយថា តារាស្រីដ៏មានប្រជាប្រិយភាព អ្នកនាងចរិយា ពេជ្រ បានស្ងាត់ពីសិល្បៈឈឹង ក្រោយបានរៀបការសាងគ្រួសារជាមួយនឹងស្វាមីជាទីស្រលាញ់ រហូតបានចំណងដៃកូនម្នាក់មុខមាត់យ៉ាងគួរឲ្យក្នាញ់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះបីជាទើបសម្រាលកូនយ៉ាងណាក្តី តារាស្រីរូបនេះនៅតែមានរូបឆោមស្រស់ស្អាតគួរឲ្យសរសើរ បញ្ចេញជាមួយនឹងភាពស៊ិចស៊ី មើលទៅនៅក្មេងមិនសមមានប្តី និងកូននោះទេ។ ជាក់ស្តែងកាលពីពេលម្សិលមិញនេះ នាងបានលេចមុខជាថ្មីម្តងទៀត ជាមួយនឹងការតុបតែងខ្លួនយ៉ាងប្លែកភ្នែកខ្លាំង ជាមួយនឹងឈុតប្រពៃណី។

ដោយក្នុងនោះនាងបានតែងខ្លួន យ៉ាងសាកសម និងប្លែកភ្នែកខ្លាំង ជាមួយនឹងស្ទាយ៍តែងខ្លួន «នាងកង្រី» យ៉ាងស្អាត សមសួនប្រៀបដូចជារូបគំនូរយ៉ាងដូច្នោះ។ មិនត្រឹមតែប៉ុណ្ណោះហ្វេនជាច្រើនបាននាំគ្នាសរសើរដល់នាង គ្រប់គ្នា ដែលសម្រស់នៅតែស្អាតខ្លាំង ទោះវ័យកាន់តែជ្រេបែបណាក្តី ក្រោយពីបានឃើញរូបភាពទាំងនេះ៕

រូបភាពពី៖ Mirror Studio & Photography

សូមទស្សនារូបភាពខាងក្រោមនេះ៖

ចរិយា ពេជ្រ
ចរិយា ពេជ្រ
ចរិយា ពេជ្រ
ចរិយា ពេជ្រ
ចរិយា ពេជ្រ
ចរិយា ពេជ្រ
ចរិយា ពេជ្រ ក្នុងឈុតប្រពៃណី
ចរិយា ពេជ្រ ក្នុងឈុតប្រពៃណី
ចរិយា ពេជ្រ ក្នុងឈុតប្រពៃណី
ចរិយា ពេជ្រ ក្នុងឈុតប្រពៃណី
ចរិយា ពេជ្រ ក្នុងឈុតប្រពៃណី
ចរិយា ពេជ្រ ក្នុងឈុតប្រពៃណី
ចរិយា ពេជ្រ ក្នុងឈុតប្រពៃណី
ចរិយា ពេជ្រ ក្នុងឈុតប្រពៃណី
ចរិយា ពេជ្រ ក្នុងឈុតប្រពៃណី
ចរិយា ពេជ្រ ក្នុងឈុតប្រពៃណី
ចរិយា ពេជ្រ
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T