កូរ៉ូណាវីរុស៖ គេហទំព័រ Amazon លុបចោលទំនិញក្លែងក្លាយ និងលក់តម្លៃថ្លៃចេញពីបញ្ជីរបស់ខ្លួន

//s5.kh1.co/90/90b65032a70cb63069248964d09fee08a1bffdfa.jpg
បច្ចេកវិទ្យា

 ២៩-កុម្ភៈ-២០២០ ១១ល្ងាច · ៤ ឆ្នាំមុន

អង្គការសុខភាពពិភពលោក (WHO) បានសម្តែងការព្រួយបារម្ភអំពីការផលិតផលបំភាន់ភ្នែក ក៏ដូចជាផលិតផលក្លែងក្លាយទាក់ទងនឹងសុខភាពដែលបានដាក់លក់លើគេហទំព័រ Amazon

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គេហទំព័រលក់ទំនិញ Online ដ៏ល្បីឈ្មោះ Amazon បានអះអាងថាខ្លួនបានធ្វើការលុយចោលនូវរាល់ផលិតផលទាំងឡាយណាដែលបានផ្សព្វផ្សាយថាអាចព្យាលបាលវីរុសកូរ៉ូណាបាន ប្រមាណជា១លានផលិតផលលើគេហទំព័រ Amazon

រូបតំណាង Amazon
រូបតំណាង Amazon
គេហទំព័រ Amazon
គេហទំព័រ Amazon

អង្គការសុខភាពពិភពលោកបានថ្លែងថាការការដាក់លក់នូវផលិតផលក្លែងក្លាយក៏ដូចជាផលិតផលព្យាបាលកូរ៉ូណា តាមប្រព័ន្ធអ៊ីនធឺណេតកំពុងបង្កការភាន់ច្រឡំយ៉ាងខ្លាំង ហើយបានជំរុញឱ្យក្រុមហ៊ុនបច្ចេកវិទ្យាធំៗកំពុងតែដុតដៃដុតជើងប្រឆាំងនឹងការរីករាលដាលព័ត៌មានមិនពិតនេះផងដែរ។

ផលិតផលលើ គេហទំព័រ Amazon
ផលិតផលលើ គេហទំព័រ Amazon

ការស្រាវជ្រាវពាក្យ"coronavirus" នៅលើក្រុមគេហទំព័រ Amazon បានចេញលទ្ធផលមកនូវ ម៉ាស់បិទមុខ ទឹកអនាម័យសម្អាតដៃ ដែលនេះបង្ហាញឲ្យឃើញថាអ្នកលក់លើ Online កំពុងតែធ្វើការរកស៊ីឆ្លៀតឱកាសក្នុងពេលដែលកំពុងមានបញ្ហាមេរោគ។ ខាង Amazon បានបង្ហាញនូវបញ្ជីផលិតផលដែលខ្លួនបានលុបចេញពីវិបសាយខ្លួន ខណៈដែលពេលដែលស្វែករកពាក្យថា "coronavirus" នៅតែអាចរកឃើញនូវផលិតផលមួយចំនួនធំជាមួយនឹងតម្លៃថ្លៃខុសពីធម្មតា ។

គួររំលឹកផងដែរថាកូរ៉ូណាវីរុស បានសម្លាប់មនុស្សប្រហែល ២៨០០ នាក់នៅទូទាំងពិភពលោក៕

ផលិតផលលើ គេហទំព័រ Amazon
ផលិតផលលើ គេហទំព័រ Amazon
រូបតំណាង Amazon
រូបតំណាង Amazon

ប្រភពbbc

Yem Viroth
viroth (C)

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T