មាស សុខសោភា នៅតែបន្តតំណែងជាទូតសុឆន្ទៈឆ្នើម Synovy !

//s5.kh1.co/f5/f5da54ae15d5bd8d08415eb1c056eb262e0abfcc.jpg
សង្គម

 ២៩-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

តារាចម្រៀងល្បីឈ្មោះ កញ្ញា មាស សុខសោភា នៅតែបន្តតំណែងជា ទូតសុឆន្ទៈឆ្នើម Synovy ដែលជាផលិតផលដែលកញ្ញាប្រើប្រាស់ផ្ទាល់ជាប្រចាំ ដើម្បីថែរក្សាសម្រស់ រូបរាងឲ្យស្អាត និងក្មេងជាងវ័យ។

ភ្នំពេញ៖ យោងតាមការបញ្ជាក់របស់អគ្គនាយិកា និងនាយកគ្រប់គ្រងផលិតផលអាហារសុខភាព Fiber Synovy ដែលត្រូវបានគេស្គាល់ថាជាផលិតផលសុខភាពជំនួយផ្នែកស្បែក និងជួយកម្ចាត់ជាតិពុលដ៏ល្បីល្បាញ បានអះអាងថា តារាចម្រៀង មាស សុខសោភា នឹងនៅតែបន្តតំណែងជា Brand Ambassador ឬជាទូតសុឆន្ទៈរបស់ផលិតផលមួយនេះ ដោយមិនកំណត់នោះទេ បើទោះជាផលិតផលនេះបានក្លាយជាផលិតដែលមានទីផ្សារឈរជើងទៅហើយ។ ការបញ្ជាក់នេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងពិធីសម្ពោធផ្លូវការផលិតផល Fiber Synovy ដោយមានតំណាងចែកចាយជាច្រើនចូលរួមច្រើនកុះករ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កម្មវិធីសម្ពោធផលិតផល Synovy Fiber 
កម្មវិធីសម្ពោធផលិតផល Synovy Fiber 

លោកស្រី តាន់ មុីលីញ នាយិកាក្រុមហ៊ុន food import & Export បានប្រកាសជាសាធារណៈថា កញ្ញា មាស សុខសោភា បានក្លាយជាទូតសុឆន្ទៈ របស់ផលិតផល Fiber Synovy តាំងពីខែមីនា ក្នុងឆ្នាំ២០១៩ ម្ល៉េះ ដោយរយៈពេលដែលនាងបំពេញការងារ កញ្ញាជាអ្នកប្រើប្រាស់ផលិតផលស្បែកស្អាត និងសម្រករាងដ៏ល្បីរបស់ប្រទេសថៃ ដែលមានការទទួលពីក្រសួងសុខាភិបាលថៃ និងកម្ពុជា នេះផងដែរ ដើម្បីឲ្យកញ្ញាក្មេងជាងវ័យ និងស្រស់ស្អាតពីខាងក្នុង និងថែរក្សារាងរបស់នាងឲ្យនៅតែស្វែល។

លោកស្រីបន្តថា កញ្ញា មាស សុខសោភា គឺជាតារាល្បី និងមានការងារច្រើនដែលតម្រូវឲ្យនាងទទួលទានពេលយប់  ប៉ុន្តែអាហារយប់ដែលធ្វើឲ្យធាត់ទាំងនោះ មិនធ្វើឲ្យនាងប្រែប្រួលរាងស្អាតទេ ដោយសារតែនាងប្រើ Fiber សម្អាតជាតិពុល និងថែរក្សារាងជាប្រចាំ។ អ្នកស្រីប្រកាសឲ្យ កញ្ញា មាស សុខសោភា បន្តតំណែងជាទូតសុឆន្ទៈនេះ ដោយមិនកំណត់ ដោយកញ្ញាមិនត្រឹមតែជា Brand Ambassador ប៉ុណ្ណោះទេ កញ្ញាក៏ជាដៃគូសហការរបស់ក្រុមហ៊ុនផងដែរ។

កម្មវិធីសម្ពោធផលិតផល Synovy Fiber 
កម្មវិធីសម្ពោធផលិតផល Synovy Fiber 

លោក ហោ សុខរ៉ា ជាសហនាយក ឬ CEO ប្រចាំក្រុមហ៊ុនផងដែរ បញ្ជាក់ថា ដោយសារតែភាពល្បីល្បាញរបស់ Fiber Synovy នៅលើទីផ្សារចាប់តាំងពីកញ្ញា មាស សុខសោភា មកធ្វើជាតំណាង ទើបក្រុមហ៊ុនសម្រេចយកថ្ងៃ២៨ កុម្ភៈ ជាថ្ងៃសម្ពោធផលិតផលម៉ាកនេះ ស្របពេលដែលក្រុមហ៊ុន ក៏រកបានអ្នកចែកចាយឆ្នើមជាមេក្រុមរហូតដល់ជាង៧០នាក់ និងតំណាងចែកចាយតូចៗជាច្រើនរយនាក់ នៅទូទាំងប្រទេស។

កញ្ញា មាស សុខសោភា បានបង្ហាញពីអារម្មណ៍រំភើបដែលនាងត្រូវបានក្រុមហ៊ុនបន្តតំណែងឲ្យជាដៃគូសហការ និង ជាទូតសុឆន្ទៈ។ កញ្ញាថា រយៈពេលនៃការប្រើប្រាស់ Fiber Synovy មិនត្រឹមតែធ្វើឲ្យនាងមានសាច់ភ្លឺ ស្អាត និង មានសុខភាពល្អ ដោយសារតែជាតិពុលត្រូវបានកម្ចាត់ជាប្រចាំប៉ុណ្ណោះទេ ផលិតផលក៏ធ្វើឲ្យនាងមានអារម្មណ៍ល្អ និងស្រស់ស្រាយជាប្រចាំផងដែរ។ កញ្ញាប្រកាសណែនាំឲ្យប្រើប្រាស់ដើម្បីសុខភាព និង ជួយផ្នែកសម្រស់ ដោយកញ្ញាក៏ប្រកាសថា នេះគឺជាផលិតផលគុណភាពល្អគ្មាន២ ក្នុងចំណោម Fiber ដែលកញ្ញាធ្លាប់ប្រើប្រាស់៕

កម្មវិធីសម្ពោធផលិតផល Synovy Fiber 
កម្មវិធីសម្ពោធផលិតផល Synovy Fiber 
កម្មវិធីសម្ពោធផលិតផល Synovy Fiber 
កម្មវិធីសម្ពោធផលិតផល Synovy Fiber 
កម្មវិធីសម្ពោធផលិតផល Synovy Fiber 
កម្មវិធីសម្ពោធផលិតផល Synovy Fiber 
កម្មវិធីសម្ពោធផលិតផល Synovy Fiber 
កម្មវិធីសម្ពោធផលិតផល Synovy Fiber 
កម្មវិធីសម្ពោធផលិតផល Synovy Fiber 
កម្មវិធីសម្ពោធផលិតផល Synovy Fiber 
កម្មវិធីសម្ពោធផលិតផល Synovy Fiber 
កម្មវិធីសម្ពោធផលិតផល Synovy Fiber 
កម្មវិធីសម្ពោធផលិតផល Synovy Fiber 
កម្មវិធីសម្ពោធផលិតផល Synovy Fiber 
កម្មវិធីសម្ពោធផលិតផល Synovy Fiber 
កម្មវិធីសម្ពោធផលិតផល Synovy Fiber 
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T