អីយ៉ាសគោលដៅថ្មី! ស្ងាត់ៗ Solskjaer លួចបញ្ជូនតំណាងរបស់ខ្លួនទៅតាមដានខ្សែបម្រើស្លាបកំពុងឡើងកូដម្នាក់នៅលីគ Serie A

//s5.kh1.co/05/05671cb0fb5e1897b3aaa6763b66b5f79fd1dd5a.jpg
កីទ្បា

 ២៩-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

គ្រូបង្វឹកក្រុម Man UTD បានបញ្ជូនតំណាងផ្ទាល់ខ្លួនទៅតាមដានខ្សែបម្រើក្រុម Fiorentina កីឡាករ Federico Chiesa

អង់គ្លេស៖ អ្នកចាត់ការទូទៅក្រុមបិសាចក្រហម Manchester United លោក Ole Gunnar Solskjaer ត្រូវបានគេរាយការណ៍ថា បានដាក់គោលដៅផ្ទេរយកខ្សែបម្រើស្លាបក្រុម Fiorentina កីឡាករ Federico Chiesa

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខ្សែបម្រើវ័យ២២ឆ្នាំ បានបង្ហាញទម្រង់លេងគួរឲ្យភ្ញាក់ផ្អើលក្នុងរដូវកាលនេះ បន្ទាប់ពីស៊ុតបញ្ចូលទីបាន ៧ គ្រាប់និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមសម្រេចទីបាន ៥ ដងក្នុងចំណោមការបង្ហាញខ្លួន ២៥ ប្រកួត។

  កីឡាករ Federico Chiesa
  កីឡាករ Federico Chiesa

តាមសេចក្ដីរាយការណ៍បានឲ្យដឹងថា លោក Solskjaer  មានគម្រោងពង្រឹងតំបន់ប្រយុទ្ធផ្នែកខាងស្ដាំ ហើយទម្រង់លេងក៏ដូចជាជំនាញរបស់ កីឡាករ Chiesa ហាក់ស័ក្តិសមនឹងចំណុចដែលគ្រូបង្វឹកសញ្ជាតិន័រវេសចង់បាន។

យ៉ាងណាមិញ យោងតាមការចុះផ្សាយរបស់កាសែត MailOnline លោក Solskjaer បានបញ្ជូនតំណាងរបស់លោក ទៅទស្សនាការប្រកួតរវាងក្រុម Fiorentina ទល់នឹងក្រុម AC Milan កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ក្នុងគោលបំណងតាមដានទម្រង់លេងក៏ដូចជាសមត្ថភាពរបស់កីឡាករ Chiesa។

កីឡាករ Federico Chiesa
កីឡាករ Federico Chiesa

ប្រភពខាងលើបានបន្ថែមទៀតថា ក្លិប Fiorentina បានដាក់តម្លៃខ្លួនខ្សែបម្រើសញ្ជាតិអ៊ីតាលីរូបនេះ ក្នុងតម្លៃ ៦០ លានផោន​ (ឬប្រមាណ ៧៦,៩ លានដុល្លារ)។ ខណៈក្រុមសេះបង្កង់ ​Juventus ក៏ត្រូវបានគេរាយការណ៍មកថា មានចំណាប់អារម្មណ៍ក្នុងការផ្ទេរកីឡាករ Chiesa ផងដែរ។

គួរឲ្យដឹងដែរថា ខ្សែបម្រើ Federico Chiesa ជាយុវជនថ្នាលរបស់ក្រុម Fiorentina។ គេត្រូវបានក្លិបផ្ដល់ឱកាសឲ្យបង្ហាញខ្លួនក្នុងឈុតធំ កាលពីឆ្នាំ ២០១៦ ។ គិតមកទល់ពេលនេះ គេចូលលេងក្នុងក្របខណ្ឌ Serie A បាន ១២២ ប្រកួត ស៊ុតបញ្ចូលទីបាន ២១ គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមសម្រេចទីបាន ១៨ ដង៕

ប្រភពmetro

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T