ពាក្យថាមន្ត្រីរាជការ យើងបានដឹងហើយថា គឺជាគំរូដ៏ល្អដើម្បីអោយប្រជាពលរដ្ឋ គោរពតាម ប៉ុន្តែបែរជាមាន មន្ត្រីរាជការម្នាក់ ថ្លើមពាសមេឃហ៊ាន អូសកបង្ខំអោយក្មេងស្រីអាយុ ១១ ឆ្នាំម្នាក់ចូលបន្ទប់ទឹកប្រុសជាមួយ ខ្លួនទៅវិញ។ ហេតុការនេះបានកើតឡើងនៅប្រទេសចិន ក្នុងពេលដែលក្រុមគ្រួសារ របស់កុមារីរងគ្រោះបាន ចូលរួមមង្គលការប្រធានក្រុមហ៊ុនរបស់ខ្លួន បើយោងតាមវីដេអូគេ អ្នករត់តុបានប្រាប់ថា ដំបូងគាត់បានសួរកុមារីថា តើបន្ទប់ទឹកនៅឯណាអាចជូនគាត់ទៅបានទេ? ដោយសារតែនាងក្មេងខ្ចី នាងក៏បានជូនគាត់ទៅ មួយសន្ទុះក្រោយមក នាងក៏រត់ចេញមកវិញហើយបានប្រាប់ ម្តាយរបស់គេថា មានអ៊ុំម្នាក់បានអូសកខ្លួនចូលបន្ទប់ទឹកជាមួយ គាត់ ភ្លាមៗនោះអ្នកស្រី ក៏បានហៅប្តីរបស់គាត់មកជាមួយកូន ដើម្បីរកមន្ត្រីរាជការម្នាក់នោះមកសួរនាំ ព្រោះខ្លាចកូនកុហក។ អ្វីដែលអ្នកឈរមើល ហួសចិត្តគ្រប់គ្នានោះគឺគាត់បាននិយាយថា ចុះបើគាត់ធ្វើអញ្ចឹងមែន តើវាយ៉ាងម៉េច? ចង់បានលុយប៉ុន្មានប្រាប់មក ! ហើយគាត់បានបន្តទៀតថា គាត់គឺជាមន្ត្រីរាជការ គ្រាន់តែរឿងបែបនេះ មានអ្វីអស្ចារ្យទៅ ? គាត់មានលុយ !។ អាណាព្យាបាលរបស់កុមារីក៏បាន ទូរស័ព្ទហៅប៉ូលិសមក ចាប់ខ្លួនគាត់តែម្តងទៅ។

សូមប្រិយមិត្តមើលវីដេអូខាងក្រោម ៖

ដោយ ៖ អម្រិត

ខ្មែរឡូត

តើប្រិយមិត្តមានយោបល់យ៉ាងណាដែរចំពោះបុរសម្នាក់នេះ ? សូមចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]