ឃោរឃៅម្ល៉េះ! កូនប្រុស សម្លាប់ម្ដាយបង្កើត ពន្លាត់យកស្បែក និងឆ្អឹង ដាក់ក្នុងធុងទឹកកក ព្រោះតែ…

//s5.kh1.co/fd/fdbb8a708016a0ba912382539a070021d034c93a.jpg
សង្គម

 ២៩-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

កាលពីម្សិលមិញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ បានផ្ទុះរឿងរ៉ាវ ដ៏រន្ធត់មួយ បន្ទាប់ពីមាន ករណីឃាតកម្ម ដ៏សាហាវព្រៃផ្សៃ ដែលជនដៃដល់ ជាកូនប្រុស បានលើកដៃ សម្លាប់ម្ដាយ ដោយគ្មានញញើតដៃ។

ថៃ៖ កាលពីម្សិលមិញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ បានផ្ទុះរឿងរ៉ាវ ដ៏រន្ធត់មួយ បន្ទាប់ពីមាន ករណីឃាតកម្ម ដ៏សាហាវព្រៃផ្សៃ ដែលជនដៃដល់ ជាកូនប្រុស បានលើកដៃ សម្លាប់ម្ដាយ ដោយគ្មានញញើតដៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រភពមួយ បានបញ្ជាក់ថា នៅកន្លែងកើតហេតុ ក្នុងផ្ទះមួយកន្លែង ខេត្តឈៀងរ៉ាយ ប្រទេសថៃ ក្រុមប៉ូលីស បានប្រទះឃើញសាច់មនុស្ស ជាច្រើនបំណែក ដែលត្រូវបានគេ ពន្លាត់កាត់ចេញ ទាំងកង់ៗ ញាត់ចូលក្នុង ធុងទឹកកក ដាក់ក្លាសេ។

ក្នុងនោះដែរ ជនដៃដល់មានឈ្មោះថា Pakin Mahasap អាយុ៣៤ឆ្នាំ មុខរបរជា ជំនួញការឃុំ បានសារភាពថា ខ្លួនពិតជា បានលើកដៃ កាប់សម្លាប់ជនរងគ្រោះ ជាម្ដាយបង្កើត គ្មានញញើតដៃ ឈ្មោះថា Arunee Chonsap មានអាយុ៥៦ឆ្នាំ ពិតប្រាកដមែន ដោយសារតែ ម្ដាយបានដឹង រឿងអាស្រូវថា ខ្លួនបានចាប់រំលោភ កូនស្រីបង្កើត ដែលទើបតែ មានវ័យ១៥ឆ្នាំ តែប៉ុណ្ណោះ។

បន្ថែមពីនេះ ក្រោយពីបានសារភាពថា រំលោភក្មេងស្រី ម្នាក់នោះរួចមក ស្ដ្រីរងគ្រោះដែលជាម្ដាយ មានសភាពខឹងខ្លាំងណាស់ ព្រមទាំងចង់ទៅ ប្ដឹងប៉ូលីសទៀតផង។ ដោយសារតែខ្លាច បែករឿងនេះហើយ ទើបបណ្ដាលឲ្យកូនប្រុស រកនឹកវិធីសម្លាប់ម្ដាយ កាត់សាច់ញាត់ចូល ធុងក្លាសេបែបនេះទៅ។

ទីបំផុត ជនដែដល់ ត្រូវបានប៉ូលីស​ចុះទៅឃាត់ខ្លួន ត្រៀមចាត់វិធានការ តាមផ្លូវច្បាប់ រីឯ ឆ្អឹង និងលលាដ៍ក្បាល ត្រូវបានក្រុមសមត្ថកិច្ចជំនាញ យកមកពិនិត្យបន្ថែម៕

ជនដៃដល់
ជនដៃដល់
ជនរងគ្រោះ
ជនរងគ្រោះ
ប៉ូលីស ធ្វើការស្រាវជ្រាវ
ប៉ូលីស ធ្វើការស្រាវជ្រាវ
ប៉ូលីស ធ្វើការឃាត់ខ្លួន 
ប៉ូលីស ធ្វើការឃាត់ខ្លួន 
Heng Sreynouch
S.N

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ២ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T