ព្រហ្មលិខិត ឬយ៉ាងណា! ខួបកំណើត៤ឆ្នាំម្តង តែឆ្នាំនេះ ឡោម លក្ខិណា មិនបានជុំស្វាមី បានត្រឹមមើលរូបចាស់ៗ

//s5.kh1.co/93/93dc5380569d4f16cfc3d767eba85fd4a11f5ac6.jpg
តារា & កម្សាន្ដ

 ២៩-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ពិតជាស្រណោះណាស់ ថ្ងៃកំណើតឆ្នាំនេះ ឡោម លក្ខិណា លែងមានស្វាមីនៅក្បែរ បានត្រឹមមើលរូបភាពចាស់ៗ បង្ហាញពីអនុស្សាវរីយ៍ជាមួយស្វាមី។

ភ្នំពេញ៖ តារាស្រីដ៏មានប្រជាប្រិយភាព អ្នកនាងឡោម លក្ខិណា ទើបតែបាត់បង់ស្វាមីជាទីស្រលាញ់ ដែលស្លាប់ដោយសារតែគ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់កាលពីពេលថ្មីៗនេះ បន្សល់ទុកកូនប្រុសតូចដែលមិនទាន់ដឹងក្តី ឲ្យនៅកំព្រាយ៉ាងគួរឲ្យអាណិត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែកមហាជនជាច្រើនប្រាកដជាជ្រាបហើយថា​ ខែកុម្ភៈគឺជាខែដែលប្លែកពីគេ ព្រោះខែនេះមានថ្ងៃ២៩ តែ៤ឆ្នាំម្តងប៉ុណ្ណោះ ពោលបើមានអ្នកកើតនៅក្នុងថ្ងៃនេះ បានធ្វើពិធីចំថ្ងៃពិតប្រាកដតែ៤ឆ្នាំម្តងនោះទេ។ ជាក់ស្តែងតារាស្រីរូបនេះ នាងក៏កើតចំថ្ងៃនេះដែល ក៏ប៉ុន្តែកាលពីបួនឆ្នាំមុន នាងហាក់ដូចជាមានក្តីសុខ ពោរពេញដោយស្នាមញញឹមខ្លាំង តែឆ្នាំនេះប្រែខុស។

ដោយឆ្នាំនេះ នាងមានតែបងប្អូនសាច់ញាតិបានធ្វើពិធីSurprise ប៉ុណ្ណោះ ខណៈពេលដែលស្វាមីជាទីស្រលាញ់ដែលឱបជាប់នឹងទ្រូងលែងនៅជិត ជួបជុំស្វីតដូចកាលពី៤ឆ្នាំមុន ដោយនាងបានត្រឹមតែមើលរូបថត អនុស្សាវរីយ៍ចាស់ៗ និងបង្ហាញជាមួយអារម្មណ៍នឹកស្វាមីប៉ុណ្ណោះ។

ក្រោយពីបានឃើញបែបនេះ ហ្វេនមួយចំនួនពិតជាសោកស្តាយចំពោះនាងយ៉ាងខ្លាំង តែក្នុងនោះក៏មានពាក្យលើកទឹកចិត្តដល់នាងជាច្រើនផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

ឡោម លក្ខិណា និងគ្រួសារ
ឡោម លក្ខិណា និងគ្រួសារ
ឡោម លក្ខិណា និងកូន
ឡោម លក្ខិណា និងកូន
ឡោម លក្ខិណា និងស្វាមី៤ឆ្នាំមុន
ឡោម លក្ខិណា និងស្វាមី៤ឆ្នាំមុន
ឡោម លក្ខិណា និងស្វាមី៤ឆ្នាំមុនឡោម លក្ខិណា និងស្វាមី៤ឆ្នាំមុន
ឡោម លក្ខិណា និងស្វាមី៤ឆ្នាំមុនឡោម លក្ខិណា និងស្វាមី៤ឆ្នាំមុន
ឡោម លក្ខិណា និងស្វាមី៤ឆ្នាំមុន
ឡោម លក្ខិណា និងស្វាមី៤ឆ្នាំមុន
ឡោម លក្ខិណា បង្ហាញអនុស្សាវរីយ៍ជាមួយស្វាមី
ឡោម លក្ខិណា បង្ហាញអនុស្សាវរីយ៍ជាមួយស្វាមី
ស្វាមីឡោម លក្ខិណា
ស្វាមីឡោម លក្ខិណា
ឡោម លក្ខិណា
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T