វិធីសាស្រ្តផ្សេងៗ ក្នុងការ​ព្យាបាលអាចម៍រុយ និង​ស្នាមមុន​លើ​ស្បែក​មុខ​!

//s5.kh1.co/5b/5baf91ce4ad6d6d2a7f9e54a83fa8275a7be1073.jpg
នារី

 ២៩-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ជា​ការ​ពិត​ណាស់ មាន​តែយើង​​ទេ​ដែល​ដឹង​ពី​ខ្លួន​ឯង​​ជាង​អ្នក​ដទៃ ហើយ​ពេល​ខ្លះ​យើង​​គិត​ថា​គេ​កំពុង​សម្លឹង​យើង​​នឹង​ភាព​មិន​ប្រក្រតី​នោះ​ ប៉ុន្តែ​តាម​ការ​ពិត​គ្មាន​ទេ។

ដៅ​ពី​កំណើត ស្នាម​អាចម៍រុយ​ និង​ប្រជ្រុយ ជា​ស្នាម​​ដែល​ធ្វើ​ឲ្យ​យើងមើល​ឃើញ​​ខុស​ពី​គ្នា។ ស្នាម​អាចម៍រុយ​ខ្លះ​នៅ​លើ​ថ្ពាល់​អាច​មើល​ទៅ​ឃើញ​ស្អាត​ ប៉ុន្តែ​ស្នាម​មុន​ ឬ​ស្នាម​អាចម៍​រុយ​ដោយសារ​វ័យ​ខ្លះ​អាច​មើល​ទៅ​មាន​បញ្ហា។ ជា​ការ​ពិត​ណាស់ មាន​តែយើង​​ទេ​ដែល​ដឹង​ពី​ខ្លួន​ឯង​​ជាង​អ្នក​ដទៃ ហើយ​ពេល​ខ្លះ​យើង​​គិត​ថា​គេ​កំពុង​សម្លឹង​យើង​​នឹង​ភាព​មិន​ប្រក្រតី​នោះ​ ប៉ុន្តែ​តាម​ការ​ពិត​គ្មាន​ទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១- ជម្រើសនៃការព្យាបាល

ជម្រើស​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ស្នាម​លើ​មុខ​មាន​ច្រើន​ទៅ​តាម​ស្ថានភាព​ស្បែករបស់យើង​ ដែល​មាន​​ទាំង​ត្រូវ​ការ​វះ​កាត់​ និង​មិន​វះ​កាត់។ គួរ​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ​នូវ​ជម្រើស​ណា​មួយ​ដែលយើង​​ជ្រើស​រើស។

ការផាត់មុខ

យើងអាច​ផាត់​មុខ​ដើម្បី​បិទ​បាំង​ ប្រសិន​បើ​វា​គ្រាន់​ជា​ស្នាម​ពីកំណើត​ដែល​សំរ​ប៉ែត​ និង​មាន​ពណ៌​តិច​តួច។ យើង​គួរ​ផាត់​ជាមួយ​ម្សៅទ្រនាប់ ឬ ផលិត​ផល​សម្រាប់​បិទបាំង​ (concealer) ណា​ដែល​ត្រូវ​ពណ៌​ស្បែក​របស់​យើង​​។ នេះ​ជា​វិធី​មួយ​ដែល​ស្រួល​និង​សាមញ្ញ​ក្នុង​ការ​បិទបាំង​ស្នាម​។

ការចាក់បំពេញស្រទាប់ស្បែក (DermalFillers)

ការ​ចាក់​បំពេញ​ក្រោម​ស្បែក​ជា​ជម្រើស​ដែល​មិន​ត្រូវ​ការ​វះ​កាត់​សម្រាប់​បញ្ហា​ស្បែក​មួយ​ចំនួន​។ គេ​បង្កើត​វិធី​សាស្រ្តនេះ​សម្រាប់​ការ​ប្រើ​ប្រាស់​ដើម្បី​សោភណ្ឌ​ភាព​​មុខ​​ និង​ការ​ជួស​ជុល​ស្បែក​ផ្សេង​ៗ​។ សារធាតុ​ដែល​គេ​យក​មក​ប្រើ​ជា​សារធាតុ​សំយោគ អាច​ជាទាញ​ចេញ​ពី​សត្វ​គោ ឬ​សត្វ​ជ្រូក។ សារធាតុ​មួយ​ចំនួន​ទាញ​ចេញ​ពី កោសិកា​សាក​សព​ស្រស់​ៗ។ ថ្នាំ​ខ្លះ​ដែល​មាន​ អាសុីត​ហ៉្យារឡូរ៉ូ​នីក​ (Hyaluronic Acid) អាច​ទាញ​ចេញ​ពី​សិរមាន់។ មធ្យោបាយ​មួយ​ទៀត​ គឺ​ទាញ​យក​ពី​ខ្លាញ់អ្នក​ជំងឺ​ផ្ទាល់ដើម្បី​មក​ចាក់​បំពេញ​។

ថ្នាំ​ចាក់​ក្រោម​ស្បែក អាច​ធ្វើ​ឲ្យ​សភាព​ថ្ពាល់យើង​​ដូច​មនុស្ស​ពេញ​វ័យ​ម្តង​ទៀត ហើយ​ក៏​ធ្វើ​ឲ្យ​ស្នាម​ជ្រួញមក​​រលោងវិញ ក៏ដូចជា​​​ធ្វើ​ឲ្យ​បបូរ​មាត់​ឡើង​ក្រាស់ជាង​មុន​។ វា​អាច​ធ្វើ​ឲ្យ​ស្នាម​ប្រសើរ​ជាង​មុន​។ ប៉ុន្តែ​វា​មិន​អាច​ជួយ​ឲ្យ​ភាព​យឺត​នៃ​ស្បែក​តឹង​ខ្លាំង​ពេក​ទេ ហើយ​ថ្នាំ​បំពេញ​នោះ​នឹង​ខូច និង​ស្រូប​ដោយ​រាងកាយ​ទៅ​វិញ។ ការ​រលាត់​ស្បែក និង​ហើម​ជាទូទៅ​អាច​កើត​មាន​ឡើង។ ការ​បង្ក​រោគ​ ការ​បង្ក​ឲ្យ​មាន​កំណក​ឈាម ប្រតិកម្ម​អាលែកហ្សុី និង​ផល​រំខាន​ដទៃ​ទៀត ជា​ហានិភ័យ​នៃ​ដំណើរ​ការ​នេះ​។

ការចាក់Botox

ការ​ចាក់​ Botox គឺ​ធ្វើ​ឡើង​ដើម្បី​បង្អាក់​​សញ្ញា​សសៃ​ប្រសាទ​បញ្ជាលើ​​សាច់​ដុំកុំឲ្យ​មាន​ចលនា។ ពេល​សាច់ដុំ​មុខមាន​ចលនា​ វា​ធ្វើ​ឲ្យ​ស្បែក​ជ្រួញ​ដូចជា​នៅ​ពេល​សើច ក្រញូវ និងធ្វើ​​ទឹក​មុខ​ផ្សេង​ៗ​ទៀត​។ យើង​មិន​ចាំ​បាច់​ទៅ​ជួប​គ្រូ​ពេទ្យ​ច្រើន​សារ​សម្រាប់​ការ​ព្យាបាល​មួយ​នេះ​ទេ​។ ជា​បទ​ពិសោធន៍ អ្នក​ជំនាញ​នឹង​ចាក់​សារធាតុ​តុសុីន (Toxin)​ ទៅ​លើ​សាច់​ដុំ​មុខ​លើ​កន្លែង​ដែល​មាន​បញ្ហា។​ វិធី​នេះ​អាច​កាត់​បន្ថយ​ស្នាម​ជ្រួញលើ​ស្បែក​បាន​។

ការ​ប្រើ​ប្រាស់​វិធី​នេះ អាច​បង្ក​ឲ្យ​សាច់ដុំ​​មុខ​មាន​ចលនា ហើយ​មើល​ទៅ​អាច​មិន​ធម្មជាតិ​។ ហានិភ័យ​គឺ​ស្រដៀង​នឹង​ការ​ចាក់​បំពេញ​ក្រោម​ស្បែកដែរ​​។ ប្រសិន​បើ​យើង​គ្មាន​​ជំនាញ​ចាក់​ខុស​កន្លែង​នោះ​​ វា​អាច​ធ្វើ​ឲ្យ​ត្របក​ភ្នែក ឬ​កែម​មាត់​ធ្លាក់​រហូត​ដល់​ឥទ្ធិពល​នៃ​ថ្នាំ​នេះ​អស់​ប្រសិទ្ធ​ភាព​ក្នុង​ពេល​ប៉ុន្មាន​អាទិត្យ។

Dermabrasion

Dermabrasion ជា​វិធីដែល​យក​ច្រាស់​មក​ត្រដុះ​លើ​ផ្ទៃ​មុខ​ដើម្បី​ជម្រះ​ស្នាម​មុន​ ចំណុច​អុច​ៗ​ដោយ​សារ​វ័យ ស្នាម​ជ្រួញ ឬ​បញ្ហា​មុខ​ដទៃ​ទៀត។ វិធី​នេះ​អាច​ធ្វើ​ឡើងដោយ​អ្នក​ឯក​ទេស​ស្បែក ឬ​គ្រូ​ពេទ្យ​វះ​កាត់ផ្នែកកែសម្ផស្ស។ ដំណើរ​ការ​នៃ​វិធី​នេះ គឺ​ជម្រះ​ចោល​នូវ​ស្រទាប់​ស្បែក​ខាង​លើ​ ដែល​អាច​នាំ​ឲ្យ​មុន​ឡើង​ក្រហម​ដូច​រលាកពេញ​មុខ។ មួយទៅពីរ​អាទិត្យ​ក្រោយ ស្បែក​ក្រហម​នេះ​នឹង​ប្តូរ​ទៅ​ជា​ពណ៌​ផ្កា​ឈូក​ហើយ​រលោង។ ប្រសិន​បើ​ស្បែក​យើង​មាន​ស្នាម​អុជ​ស្វាយ ឬ​មុន​ជ្រៅ​ៗ គេ​ក៏​អាច​ប្រើ​វិធី​នេះ​ជាមួយ​ការ​យក​ស្បែកពី​​កន្លែង​ដទៃ​មក​ជួស​ជុល ហៅ​ថា «Punch Grafts»។ ការ​ចាក់​បំពេញ​ស្រទាប់​ក្រោម​ស្បែក​ក៏​អាច​ប្រើ​ដើម្បី​បំបាត់​ស្នាម​ទ្រុត​ៗ​ដែរ​។

ហានិភ័យ​មួយ​ចំនួន​ នៃ​ Dermabrasion រួម​មាន​៖
- ការ​បង្ក​​រោគ
- ហូរឈាម
- មានស្នាម
- អាច​បាត់ ​ឬ​កើន​ឡើង​​សារធាតុ​ផ្តល់​ពណ៌​ដល់​ស្បែក​

Microdermabrasion ជា​វិធី​ស្រាល​ជាង​ដែល​ត្រូវ​ការ​ការ​ព្យាបាល​មួយ​ចំនួន ប៉ុន្តែ​មិន​អាច​ផ្តល់​លទ្ធ​ផល​ល្អ​ប៉ុន្មាន​ទេ។

ការបកមុខដោយសារជាតិគីមី

វិធី​មួយ​ទៀត​ដើម្បី​ជម្រុះ​ស្រទាប់​ស្បែក​ខាង​លើ​បាន​គឺ​ ការ​ប្រើ​ប្រាស់​សារធាតុ​គីមី​មួយ​ចំនួន។ ការ​បក​មុខ​ដោយ​សារធាតុគីមី​ជា​វិធី​សាស្រ្ត​មួយ​ដែល​មិន​សូវ​ខ្លាំង​ដូច​Dermabrasionទេ ហើយ​លទ្ធ​ផល​ក៏​មិន​សូវ​ជា​ល្អ​ និង​បាន​យូរ​ជាង Dermabrasion ដែរ។ ហានិភ័យ​នៃ​ដំណើរ​ការ​នេះ គឺ​ស្រដៀង​នឹង​ Dermabrasion។ ការ​បក​ដោយ​សារធាតុ​គីមីអាច​ធ្វើ​ឡើង​ដោយ​អ្នក​ឯក​ទេស​ស្បែក ឬ​គ្រូ​ពេទ្យ​ជំនាញ។ យើងត្រូវ​មាន​ការ​ថែ​ទាំ​ស្បែក​ឲ្យ​បាន​ល្អ​ក្រោយ​​ពេល​ប្រើ​ប្រាស់​វិធី​នេះ​ ដែល​នឹង​មាន​ការ​ណែនាំ​ដោយ​អ្នក​ឯកទេស​ស្បែក​។

ការបាញ់ឡាស៊ែ

ការ​បាញ់​ឡាស៊ែរ​ជា​ជម្រើស​មួយ​ទៀត​ដើម្បី​ព្យាបាល​បញ្ហា​ស្បែក​។ គេ​​បាញ់​ឡាស៊ែរ​បែប​ការ​វះកាត់ទៅ​លើ​កន្លែង​ដែល​មាន​បញ្ហា​ដើម្បី​ឲ្យ​ដុះ​នូវ​ស្រទាប់​ថ្មី។ ការ​បាញ់​ឡាស៊ែរ​ដែល​និយម​ប្រើ​ គឺ​ការ​បាញ់​ឡាស៊ែរ​ដោយ​ កាបូន​ឌី​អុកសុីត និងការ​បាញ់​ឡាស៊ែរ​ដោយ អ៊ែរបេម(erbium)។ វិធី​នេះ​ពិត​ជា​ប្រយោជន៍​សម្រាប់​ការ​ជម្រះ​ស្នាម​សាក់ និងជម្រុះរោម​។ វា​អាច​ជួយ​ឲ្យ​សសៃ​ឈាម​ក្រហម​ដែល​ឃើញ​លើ​ថ្ពាល់​ ឬ​ជិត​ច្រមុះ​បាត់​ទៅ​វិញ។ ប៉ុន្តែ​ វា​អាច​មិន​សូវគេ​យក​ទៅ​​ប្រើ​ជាមួយអ្នក​មាន​​ស្បែក​​ខ្មៅ​ទេ។ មួយ​វិញ​ទៀត ហានិភ័យ​នៃ​វិធី​នេះ​ គឺ​ដូច​នឹង​ Dermabrasion ដែល​គួប​ផ្សំ​ជាមួយ​ការ​ដែល​អាច​មាន​គ្រោះ​ថ្នាក់​ដល់​ភ្នែក​។

ការវះកាត់

ប្រសិន​បើ​ជម្រើស​ដែល​មិន​វះ​កាត់​គ្មាន​​ប្រសិទ្ធ​ភាព​​យើងអាច​ប្រើ​ប្រាស់​ការ​វះកាត់​បាន​។ ប្រជ្រុយ និង​ស្នាម​ក្រហម​ពី​កំណើត អាច​លុប​បាន​ អាស្រ័យលើ​ទំហំ និង​ទីតាំង។ ជាទូទៅ វា​អាច​ធ្វើ​ឲ្យ​មាន​ស្នាម​បាន​។ ស្នាម​លើ​ស្បែក​មនុស្ស​ជាច្រើន​អាច​បាត់​ទៅ​វិញ​នៅ​ពេល​វេលា​ណាមួយ​។ យើង​អាច​ធ្វើ​វា ២ ទៅ ៣ដង​ក្នុង​ការ​លុប​ស្នាម​ទាំង​នោះ។ យើង​ត្រូវ​តែ​ជួប​ជាមួយ​អ្នក​ឯក​ទេស​ស្បែក​ភ្លាម​ ប្រសិន​បើយើង​សង្ស័យ​ថា​ប្រជ្រុយ​នោះ​ជា​ប្រជ្រុយ​មហារីក​។ សញ្ញា​នៃ​ប្រជ្រុយ​មហារីក​រួម​មាន​ការ​ប្រែ​ប្រួល​នៃ​គែម​ ពណ៌ សណ្ឋាន ឬ​ភាព​ស្មើ​គ្នា ឬ​មាន​ហូរ​ឈាម។

ការ​ព្យាបាល​គឺ​ត្រូវ​ធ្វើ​ឡើង​តាម​ប្រភេទ​នៃ​ស្បែក​ ហើយ​ការ​ព្យាបាល​និមួយ​ៗ​តែង​មាន​ផល​រំខាន ដែល​ត្រូវ​ធៀប​ជាមួយ​អារម្មណ៍​ដែល​អ្នក​មិន​ទទួល​ការ​ព្យាបាល។យើង​គួរ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ឬ​អ្នក​ឯក​ទេស​ស្បែក​ ប្រសិន​បើ​យើង​ចង់​​ជ្រើស​រើស​វិធី​សាស្រ្ត​ណាមួយ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T