អាណិតណាស់! Aff Takasaorn ត្រឡប់ចូលសម្តែងរឿងវិញ តែបែរជាជួបរឿងឈឺសាច់បែបនេះ

//s5.kh1.co/61/610d151f2b2c83df572caad96ccdf4bbd17aba18.jpg
តារា & កម្សាន្ដ

 ២៨-កុម្ភៈ-២០២០ ១១ល្ងាច · ៤ ឆ្នាំមុន

ថៃ៖ តារាសម្តែងស្រីជួរមុខ Aff Takasaorn ដែលមានឈ្មោះបោះសម្លេងតាំងពីរយូរមកហើយ បានត្រឡប់ចូលមកប្រឡូកក្នុងវិស័យសិល្បៈវិញ បន្ទាប់ពីអវត្តមានអស់រយៈពេលច្រើនឆ្នាំ។ បច្ចុប្បន្ន Aff Takasaorn កំពុងសម្តែងជាតួឯកស្រី ក្នុងខ្សែភាពយន្តភាគថ្មី រឿង សូមកើតថ្មីនៅជិតអ្នក (Khor Kert Mai Klay Klay Ter)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែដំណើរការថតរឿងនេះ កំពុងជួបប្រទះនូវបញ្ហា ដោយសារតួឯកស្រី បានជួបប្រទះនូវឧបទ្ទវហេតុមួយ។ ក្នុងនោះ Aff Takasaorn បានបង្ហោះសារលើ Instagram របស់នាងថា បន្ទាប់ពីថតឈុតទី១៣ ដែលជាឈុតស្នេហារួចមក ត្រូវឈឺសាច់យ៉ាងខ្លាំង តែមិនមែនឈឺដោយសារឈុតស្នេហានោះទេ គឺឈឺដោយសាររអិលដួលទៅក្រោយ ធ្វើឲ្យជាំសាច់អស់ ក៏សូមអរគុណក្រុមការងារដែលបានជួយមើលថែផងដែរ។ ក្រៅពីនេះ អ្នកនាង Aff ក៏បានបញ្ជាក់ថា តាមបទពិសោធន៍កន្លងមក ឲ្យតែរឿងណាដែលថតហើយឈឺសាច់ គឺដឹងតែល្អមើលខ្លាំងតែម្តង៕

 សារបង្ហោះលើ Instagram របស់ Aff Takasaorn
 សារបង្ហោះលើ Instagram របស់ Aff Takasaorn
Aff Takasaorn ក្នុងរឿង Khor Kert Mai Klay Klay Ter
Aff Takasaorn ក្នុងរឿង Khor Kert Mai Klay Klay Ter
Aff Takasaorn និងតួសម្តែង ក្នុងរឿង Khor Kert Mai Klay Klay Ter
Aff Takasaorn និងតួសម្តែង ក្នុងរឿង Khor Kert Mai Klay Klay Ter
Aff និង Tor Thanaphop ក្នុងរឿង Khor Kert Mai Klay Klay Ter
Aff និង Tor Thanaphop ក្នុងរឿង Khor Kert Mai Klay Klay Ter
Aff Takasaorn
Aff Takasaorn
Aff Takasaorn និងកូនស្រី
Aff Takasaorn និងកូនស្រី

ប្រភពTeeNee

Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T