Ter Chantavit ឆ្លើយបែបនេះ នៅពេលគេសួរថាចង់សរសេរសាច់រឿងតួអង្គបែបណាឲ្យ Mai Davikah

//s5.kh1.co/a3/a346bdf89d3179d5f1f2c5917760d754c6d3622c.jpg
នារី

 ២៨-កុម្ភៈ-២០២០ ១០ល្ងាច · ៤ ឆ្នាំមុន

ថៃ៖ អាចនិយាយបានថា តារាសម្តែងប្រុសពូកែខាងក្រមិចក្រមើម Ter Chantavit និងតារាសម្តែងស្រីល្បីលំដាប់ប្រទេស Mai Davika ជាគូស្នេហ៍អ្នកសិល្បៈដូចគ្នាមួយគូទៀត ដែលអ្នកគាំទ្រភាគច្រើនសរសើរមិនដាច់ពីមាត់ថាសក្តិសមគ្នា និងតែងជូនពរឲ្យអ្នកទាំងពីរស្រឡាញ់គ្នាដល់ចាស់កោងខ្នងរៀងៗខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីពេលថ្មីៗនេះ អ្នកទាំងពីរបានផ្តល់សម្ភាសន៍ទាក់ទងនឹងបញ្ហាជីវិតស្នេហា ដោយអ្នកសារព័ត៌មានបានសាកសួរថា តើពេលនេះរឿងរ៉ាវស្នេហាអ្នកទាំងពីរឈានដល់កម្រិតណាហើយ។ ក្នុងនោះ ទាំង Ter និង Davikah បានឆ្លើយតបថា ស្នេហារបស់ពួកគេគឺធម្មតា គ្មានអ្វីត្រូវលាក់បាំងនោះឡើយ គឺស្រឡាញ់គ្នាបែបបើកចំហ និងចំណាយពេលខ្លះសាងអនុស្សាវរីយជាមួយគ្នា។

ដោយសារបច្ចុប្បន្ន Ter មានតួនាទីជាអ្នកសរសេរសាច់រឿង និងដឹកនាំរឿងផងនោះ ទើបគេបានសួរថា តើ Ter ចង់សរសេរសាច់រឿងឲ្យ Davikah ដែរឬទេ ហើយចង់សរសេរសាច់រឿងបែបណា? Ter ក៏បានឆ្លើយតបថា គេចង់សរសេរសាច់រឿងឲ្យ Davikah សម្តែងណាស់ ទាស់ត្រង់ថាឥឡូវគេមិនទាន់នឹកចេញ ថាគួរសម្តែងតួបែបណា។

ចំណែក Davikah ក៏បាននិយាយថា នាងចង់សម្តែងរឿងដែល Ter ជាអ្នកសរសេរណាស់ តែនាងមិនហ៊ានបង្ខំនោះទេ ដោយសារឃើញថា Ter រវល់ខ្លាំង។ នៅពេលដែលអ្នកសារព័ត៌មានព្យាយាមសួរ Ter នូវសំណួរដដែល Ter ក៏បកស្រាយម្តងទៀតថា Davikah ជាតារាស្រីដែលពូកែណាស់ ដូច្នេះបើទោះបីជាសរសេរសាច់រឿងអ្វី ក៏ Davikah អាចសម្តែងបាននោះដែរ ប៉ុន្តែតួឯកប្រុសគឺត្រូវតែជារូបគេផ្ទាល់៕

សូមទស្សនារូបភាពខាងក្រោម៖

Mai Davikah និង Ter ពេលផ្តល់បទសម្ភាស
Mai Davikah និង Ter ពេលផ្តល់បទសម្ភាស
Mai Davikah និង Ter Chantavit
Mai Davikah និង Ter Chantavit
Mai Davikah និង Ter Chantavit
Mai Davikah និង Ter Chantavit
Mai Davikah និង Ter Chantavit
Mai Davikah និង Ter Chantavit
Mai Davikah
Mai Davikah
Mai Davikah
Mai Davikah
 Ter Chantavit
 Ter Chantavit

ប្រភពNine Entertainment

Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T