តោះ! មកមើលម៉ូតសម្លៀកបំពាក់ប្លែកៗ ដែលរចនាម៉ូតដោយជនជាតិបារាំងម្នាក់

//s5.kh1.co/dc/dc827ead272d73938c5b5c781cbf97553d3cc4e8.jpeg
សង្គម

 ២៨-កុម្ភៈ-២០២០ ១០ល្ងាច · ៤ ឆ្នាំមុន

ម៉ូតសំលៀកបំពាក់សក្តិសមនឹងរដូវកាលឆ្លងវីរុស

ការបង្ហាញមួយនៅឯពិធីបង្ហាញម៉ូតយ៉ាងធំនៅប៉ារីសដែលមានឈ្មោះថា Paris Fashion Week បានបង្ហាញថាឥឡូវសម្លៀកបំពាក់ប្លែកៗដោយអចេតនានៅពេលដែលតារាបង្ហាញម៉ូតជាច្រើនបានស្លៀកឈុតសម្លៀកបំពាក់បិទជិតជាមួយនឹងម៉ាស់ដែលត្រូវសុីគ្នាជាមួយនឹងឈុតសម្លៀកបំពាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម្លៀកបំពាក់ត្រូវបានបង្ហាញនៅដើមសប្តាហ៍នេះដោយអ្នករចនាជនជាតិបារាំងឈ្មោះ Marine Serre។ ការដើរបង្ហាញម៉ូដបានធ្វើឡើងចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងអំពីការផ្ទុះឡើងនៃមេរោគឆ្លងដែលបណ្តាលឱ្យទីផ្សារធ្លាក់ចុះនៅជុំវិញពិភពលោកកាលពីថ្ងៃសុក្រ។

ប៉ុន្តែការរចនាសម្លៀកបំពាក់នានារបស់ Serre ត្រូវបានរចនាឡើងមុនពេលផ្ទុះវីរុសទៅទៀត ហើយនាងបានប្រើម៉ាស់នៅក្នុងការរចនារបស់នាងពីមុនៗមក។

ការដើរបង្ហាញម៉ូតក្នុងឈុតសម្លៀកបំពាក់ប្លែកៗ
ការដើរបង្ហាញម៉ូតក្នុងឈុតសម្លៀកបំពាក់ប្លែកៗ
ការដើរបង្ហាញម៉ូតក្នុងឈុតសម្លៀកបំពាក់ប្លែកៗ
ការដើរបង្ហាញម៉ូតក្នុងឈុតសម្លៀកបំពាក់ប្លែកៗ

ការបង្ហាញមុនរបស់នាងនៅខែកញ្ញាក៏បានឃើញតារាបង្ហាញម៉ូតដោយគ្របមុខរបស់ពួកគេដោយស្បៃមុខឬម៉ាស់ដែលជាផ្នែកមួយនៃការរចនារបស់ Serre នានិទាឃរដូវ ដែលជារដូវក្តៅ និងរចនាក្នុងគោលបំណង"ម៉ាស់ការពារនឹងការបំពុលបរិស្ថាន" ។

តារាស្រីវ័យ ២៨ ឆ្នាំរូបនេះត្រូវបានគេកោតសរសើរនៅក្នុងសារព័ត៌មានម៉ូតសម្រាប់ភាពជាក់ស្តែងនៃការរចនាម៉ូដជាច្រើនរបស់នាង។

ការដើរបង្ហាញម៉ូតក្នុងឈុតសម្លៀកបំពាក់ប្លែកៗ
ការដើរបង្ហាញម៉ូតក្នុងឈុតសម្លៀកបំពាក់ប្លែកៗ
ការដើរបង្ហាញម៉ូតក្នុងឈុតសម្លៀកបំពាក់ប្លែកៗ
ការដើរបង្ហាញម៉ូតក្នុងឈុតសម្លៀកបំពាក់ប្លែកៗ
Sao Da
SaoDa (C)

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ១៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T