លោក ស៊ីជីនពីង : ឆ្នាំដែលបញ្ចប់ដោយលេខ ៩ ដូចជា៖ ឆ្នាំ ១៩៤៩, ១៩៧៩, ១៩៨៩ និង ឆ្នាំ ២០១៩ មានរឿងធំៗកើតឡើងលើប្រទេសចិនជាច្រើន!

//s5.kh1.co/f0/f03f6520ec56a99774b95d44bafb6d58eb8a9999.jpg
សង្គម

 ២៨-កុម្ភៈ-២០២០ ៩ល្ងាច · ៤ ឆ្នាំមុន

ចិន៖ ក្នុងឆ្នាំដែលបញ្ចប់ដោយលេខ ៩  បានជះឥទ្ធិពលយ៉ាងខ្លាំងចំពោះអ្នកនិយមលេងអ៊ីនធឺណេតរបស់ប្រជាជន នៅក្នុងប្រទេសចិន ដោយពួកគេបានរៀបរាប់អំពីការភ័យខ្លាចរបស់ពួកគេសម្រាប់ឆ្នាំ ២០១៩ ក្លាយជា ឆ្នាំដែលត្រូវបណ្តាសា ព្រោះតែវីរុស COVID-19 បានបង្កឡើងនៅក្នុងប្រទេសដែលដឹកនាំបែបឆ្វេងនិយមមួយនេះ ហើយបានបន្តរីករាលដាលពាសពេញពិភពលោកចាប់តាំងពីឆ្នាំ ២០១៩ មក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រវត្ដិសាស្ដ្របានប្រាប់ពួកគេថាព្រឹត្ដិការណ៍សំខាន់ៗបានកើតឡើងក្នុងឆ្នាំទាំងនោះរួមមាន ទាំងការបង្កើតសាធារណរដ្ឋប្រជាមានិតចិនក្នុងឆ្នាំ ១៩៤៩ សង្គ្រាមផ្ទុះឡើងរវាងចិននិងវៀតណាមក្នុងឆ្នាំ ១៩៧៩ ហើយនឹងការបង្ក្រាបនៅធានអានមិនក្នុងឆ្នាំ ១៩៨៩ ជាដើម។

ការបង្កើតសាធារណរដ្ឋប្រជាមានិតចិនក្នុងឆ្នាំ ១៩៤៩
ការបង្កើតសាធារណរដ្ឋប្រជាមានិតចិនក្នុងឆ្នាំ ១៩៤៩
សង្គ្រាមផ្ទុះឡើងរវាងចិននិងវៀតណាមក្នុងឆ្នាំ ១៩៧៩
សង្គ្រាមផ្ទុះឡើងរវាងចិននិងវៀតណាមក្នុងឆ្នាំ ១៩៧៩
ការបង្ក្រាបនៅធានអានមិនក្នុងឆ្នាំ ១៩៨៩
ការបង្ក្រាបនៅធានអានមិនក្នុងឆ្នាំ ១៩៨៩

លោកប្រធានាធិបតី ស៊ីជីនពីង បានព្រមានកម្មាភិបាលបក្សកុម្មុយនិស្តចិនរបស់គាត់នៅចុងខែមករា ឆ្នាំ ២០១៩ ឱ្យត្រៀមខ្លួនសម្រាប់ឧប្បត្តិហេតុដែលមិនបានមើលឃើញទុកជាមុន និង រឿងរ៉ាវដែលមិនអាចគ្រប់គ្រងបាននៅឆ្នាំក្រោយ។ ដំបូងសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន រួមទាំងបាតុកម្មនៅហុងកុងត្រូវបានគេគិតថាជាព្រឹត្តិការណ៍ធំនៃឆ្នាំដែលបញ្ចប់ដោយលេខ ៩ ។

ប៉ុន្តែបញ្ហាដ៏ធំបំផុតដែលចាប់ផ្ដើមនៅខែធ្នូ ឆ្នាំ ២០១៩ ទើបជាព្រឹត្តិការណ៍ធំ​ ដោយវីរុស COVID-19 បានចាប់ផ្ដើមផ្ទុះឡើងក្នុងទីក្រុងវូហាន ដែលបន្ទាប់មកបានរីករាលដាលទៅគ្រប់តំបន់នៃប្រទេសចិន និង បន្តរាលដាលដល់ប្រទេសផ្សេងៗទៀតទូទាំងពិភពលោក។

លោក ស៊ីជីនពីង
លោក ស៊ីជីនពីង

ថ្មីៗនេះបណ្តាប្រទេសដែលមានករណីឆ្លងច្រើនបំផុតបន្ទាប់ពីប្រទេសចិនរួមមានប្រទេសជប៉ុន កូរ៉េខាងត្បូង អ៊ីតាលី និងអ៊ីរ៉ង់ ព្រោះប្រទេសទាំងនេះទទួលបានភ្ញៀវទេសចរណ៍ចិនច្រើន។

ការរីករាលដាលនៃវីរុសបានរំខានដល់សម័យប្រជុំប្រចាំឆ្នាំនៃសភាប្រជាជនជាតិដែលជាសភារបស់ប្រទេសចិន ឥឡូវនេះត្រូវបានពន្យារពេលជាផ្លូវការហើយ។

ការប្រជុំប្រចាំឆ្នាំនៃសភាប្រជាជនជាតិ
ការប្រជុំប្រចាំឆ្នាំនៃសភាប្រជាជនជាតិ

មន្ត្រីម្នាក់បាននិយាយអំពីការពន្យារពេលដែលប៉ះពាល់ដល់ការធ្វើដំណើរទៅបរទេសរបស់លោកស៊ី។ មន្ត្រីរូបនោះបាននិយាយថា“ វាពិតជាឈឺក្បាលខ្លាំងណាស់” ។ លោកស៊ីក៏មានគម្រោងធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន និង ប្រទេសកូរ៉េខាងត្បូងនៅឆមាសទីមួយនៃឆ្នាំនេះ។ ឥឡូវនេះយើងត្រូវគិតអំពីស្ថានភាពធ្ងន់ធ្ងរទាំងនៅក្នុងប្រទេសជប៉ុននិងកូរ៉េខាងត្បូងដែលបានឃើញការកើនឡើងនៃការឆ្លងថ្មីៗនេះ៕

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ១៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T