គូស្នេហ៍គេបារម្ភពីគ្នាណាស់! តាមពិតទៅ Vill Wannarot បានកាដូមួយនេះសោះពីគូស្នេហ៍នៅថ្ងៃ Valentine

//s5.kh1.co/17/1725fdbc4bbaebc13c86c40cd972d10f0a7cb16d.jpg
នារី

 ២៨-កុម្ភៈ-២០២០ ៩ល្ងាច · ៤ ឆ្នាំមុន

ថៃ៖ ដូចយើងបានដឹងរួចមកហើយថា តារាសម្តែងស្រីដ៏ល្បីឈ្មោះប្រចាំស្ថានីយ៍ទូរទស្សន៍ ONE HD Vill Wannarot គឺជាគូស្នេហ៍នឹងតារាប្រុសរូបសង្ហា ជ្រកក្រោមទ្រនំជាមួយគ្នា Jes Jesphipat ដែលមកទល់ពេលនេះ គឺអ្នកទាំងពីរបានស្រឡាញ់គ្នាអស់រយៈពេល២ឆ្នាំមកហើយ។ ចំពោះអ្នកដែលនិយមតាមដាន Instagram របស់តារាទាំងពីរ ប្រាកដជាដឹងហើយថា គូស្នេហ៍មួយនេះស្វីតនឹងគ្នាយ៉ាងណា ពោលគឺពួកគេ តែងផុសរូបគូស្នេហ៍ជាមួយគ្នា ជាពិសេសនៅពេលដែល Vill ផុសរូប Jes តែងតែចូល Comment បែបស្វីតៗ រីឯ Vill ក៏ចូល Comment រូបរបស់ Jes ដូចគ្នា ធ្វើឲ្យអ្នកគាំទ្រកើតចង់កើតជំងឺលើសជាតិស្ករមិនតិចនាក់នោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះ អ្នកសារព័ត៌មានមួយចំនួនបានសួរ Vill ទាក់ទងនឹងរឿងស្នេហាមួយនេះ Vill ក៏បានផ្តល់បទសម្ភាសន៍ថា ពួកគេស្រឡាញ់គ្នារយៈពេល២ឆ្នាំមកហើយ ពេលវេលានៅជាមួយគ្នាក៏មានច្រើន បើសួរថាស្វីតខ្លាំងអត់ ក៏មិនសូវស្វីតណាស់ណាទេ ដោយសារចាស់ទុំរៀងខ្លួនអស់ហើយ។ គេក៏បានបន្តសួរនាងថា តើខ្លាចរឿងពួកអាថ័ន្តអ្នកសិល្បៈដែលតែងធ្វើឲ្យគូស្នេហ៍បែកគ្នាឬអត់ Vill ក៏បានឆ្លើយតបថា មិនខ្លាចនោះទេ ព្រោះការស្រឡាញ់គ្នារវាងមនុស្សពីរនាក់ ថាបែកឬមិនបែក គឺអាស្រ័យលើភាគីទាំងសងខាង។

មិនត្រឹមតែប៉ុណ្ណោះ Vill ក៏បានប្រាប់ឲ្យដឹងពីកាដូដែលនាងបានទទួលពី Jes គឺនាងបានទទួល Ipad និងផ្កា ដោយសារ Jes ឃើញថា នាងចូលចិត្តអានប៉ារ៉ូលរឿងតាមទូរស័ព្ទ ហើយអេក្រង់វាតូចពេក ទើបគេមិនចង់ឲ្យនាងពិបាក ឬខូចភ្នែក។ ក្នុងនោះ Jes បានប្រាប់ថា គេចង់ឲ្យកាដូដែលមានប្រយោជន៍ទៅនាង។

សម្រាប់ Vill វិញ នាងបានឲ្យកាដូជារូបគំនូរទៅគេ តែបើសួរថាអ្វីដែល Jes ចង់បានបំផុតនោះ គឺគេចង់បានគ្រឿងឧបករណ៍លេងហ្គេមច្រើនជាង តែដោយសារនាងធ្លាប់ទិញឲ្យគេច្រើនហើយ ណាមួយឥឡូវក៏មិនទាន់ស៊េរីថ្មីដែរ ចាំចេញថ្មីចាំទិញឲ្យទៀត។ តាមពិតទៅអ្នកទាំងពីរមានគម្រោងទៅដើរលេងពីរនាក់នោះដែរ តែដោយសារស្ថានភាពរឿងវីរុស COVID-19 អ្នកទាំងពីរក៏សម្រេចថាចាំឱកាសក្រោយ៕

កាដូដែល Vill Wannarot បានទទួលពី Jes Phipat
កាដូដែល Vill Wannarot បានទទួលពី Jes Phipat
Vill និង Jes
Vill និង Jes
Vill និង Jes
Vill និង Jes
https://s5.kh1.co/__image/w=650,h=477,q=100/b3/b3f600323d6a7d81e5ee6061dbd0556a3ccede67.jpg
https://s5.kh1.co/__image/w=650,h=517,q=100/47/4765ff66fd533288e2548fc063dc8a36668ef103.jpg
Vill និង Jes
Vill និង Jes
Vill និង Jes
Vill និង Jes

ប្រភពDaradaily

Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T