Scholes ថាពេញចិត្តកីឡាករ Man UTD ម្នាក់នេះណាស់ មានទម្រង់លេងដូច De Bruye របស់ Man City អ៊ីចឹង

//s5.kh1.co/12/12b8e09e94eea92176fb5a0e9ee87fb34e3fedb1.jpg
កីទ្បា

 ២៨-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

លោក Paul Scholes ថាពេញចិត្តកីឡាករ Bruno Fernandes ណាស់ ថែមទាំងមានទម្រង់លេងដូចកីឡាករ Kevin De Bruyne

អង់គ្លេស៖ វីរបុរសក្លិបបិសាចក្រហម Manchester United លោក Paul Scholes បានសារភាពថា លោកពិតជាពេញចិត្តនឹងកូនក្រុមថ្មីរបស់លោក Ole Gunnar Solskjaer កីឡាករ Bruno Fernandes ដោយប្រៀបធៀបជម្រើសជាតិព័រទុយហ្កាល់រូបនេះ ថាមានទម្រង់លេងដូចជាខ្សែបម្រើឆ្នើមប្រចាំក្រុម Manchester City កីឡាករ Kevin De Bruyne

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
   កីឡាករ Bruno Fernandes 
   កីឡាករ Bruno Fernandes 

Bruno កាលពីយប់មិញបានរួមចំណែកជួយក្រុម Man UTD ផ្ដួលក្រុម Club Brugge ៥-០ បន្តដំណើរឡើងទៅវគ្គ១៦ក្រុម ពានរង្វាន់ UEFA Europa League ដោយគេជាអ្នកស៊ុតគ្រាប់ទី១ មុនពេលកីឡាករ Ighalo, Scott McTominay និង Fred ស៊ុតគ្រាប់បន្តបន្ទាប់។

បន្ទាប់ពីមើលឃើញទម្រង់លេងដ៏ល្អរបស់​ក្រុម Man UTD ក៏ដូចជា Bruno ក្នុងការប្រកួតខាងលើ ខ្សែបម្រើជើងចាស់ Scholes បាននិយាយសរសើរយ៉ាងដូច្នេះថា៖

វាជាយប់ដ៏អស្ចារ្យមួយ ហើយពួកគេបានបង្ហាញទម្រង់លេងល្អច្រើនណាស់។ Bruno មើលទៅគាត់ដូចជាបាននាំក្រុមមួយនេះឲ្យមានជីវិតឡើងវិញ ។ គាត់បានកែប្រែក្រុមដែលធ្លាប់តែពិបាកនឹងទស្សនា ទៅជាក្រុមមួយដែលរីករាយនឹងទស្សនា។ ជាទូទៅកីឡាករមកពីប្រទេសផ្សេង អាចនឹងត្រូវការពេលវេលាដើម្បីសម្របខ្លួន ប៉ុន្តែសង្ឃឹមថាគាត់នឹងបន្តរក្សាទម្រង់លេងល្អបែបនេះរហូតដល់ចប់រដូវកាល។

  លោក Paul Scholes
  លោក Paul Scholes
  លោក Paul Scholes

អតីតកីឡាករក្រុមបិសាក្រហមរូបនេះ បានបន្តទៀតថា៖

បើសួរថាចំណុចណាខ្លះដែលខ្ញុំចូលចិត្ត Bruno? អាចនិយាយបានថាគ្រប់យ៉ាង។ គាត់មានភាពឆ្នៃប្រឌិត គាត់យល់ដឹងពីការរត់លើទីលាន។ មុនពេលបាល់មកដល់គាត់ គាត់ដឹងថាមានអ្វីខ្លះនៅជុំវិញគាត់ និយាយរួមទៅគាត់ពិតជាអស្ចារ្យ។

លោក Paul Scholes

មិនត្រឹមតែប៉ុណ្ណោះលោក Scholes  បានប្រៀបធៀបអតីតខ្សែបម្រើក្រុម Sporting រូបនេះ ទៅនឹងសំណព្វចិត្តលោក Pep Guardiola កីឡាករ De Bruyne យ៉ាងដូច្នេះថា៖

ពេលដែលខ្ញុំគិតពី Bruno ក្នុងនោះមានកីឡាករផ្សេងទៀតតែមួយគត់ដែលខ្ញុំគិតថាដូចគាត់នោះគឺ Kevin De Bruyne របស់ Manchester City។ គាត់ជាកីឡាករឆ្នើមជាងគេនៅ ​Premier League ប៉ុន្តែយ៉ាងណា Fernandes ក៏ស្ថិតនៅចំណុចនោះដែរ។

លោក Paul Scholes
  កីឡាករ Kevin De Bruyne
  កីឡាករ Kevin De Bruyne

គួររម្លឹកផងដែថា កីឡាករ Bruno Fernandes បានផ្លាស់ពីក្រុម Sporting Lisbon មកចូលរួមជាមួយ Man UTD កាលពីទីផ្សារដោះដូរខែមករាកន្លងទៅ ក្នុងតម្លៃផ្ទេរប្រមាណ ៦១លានដុល្លារ អមជាមួយកិច្ចសន្យារយៈពេល៥ឆ្នាំ។ គិតមកទល់ពេលនេះ គេបង្ហាញខ្លួនឲ្យក្លិបយក្សអង់គ្លេសបាន៥ប្រកួត ដោយស៊ុតបាន២គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមសម្រេចទីបាន២ដង៕

ប្រភពGoal

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T