Selena ឈប់ធ្វើសិលាចាំប្ដី ប្រកាសរក បុរសក្នុងក្ដីសុបិន្ត មកស្អំបេះដូង

//s5.kh1.co/11/1134f72324e7d841f5e42425ba711726de1fefe0.jpg
នារី

 ២៨-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Selena Gomez ឈប់លេងធ្វើជាសិលាចាំប្តីរង់ចាំ Justin Bieberដូចមុនហើយ ឥឡូវ​នេះកំពុងនាងកំពុងតែស្វែងរកសង្សារផងដែរ ដោយនាងទំលាយថា បុរសក្នុងក្តីស្រមៃនាង គឺជាបុរសដែលមានសុខភាពមាំមួន ចូលចិត្តប្រថុយគ្រោះថ្នាក់ មានគោលដៅច្បាស់លាស់ និង​មានក្តីស្រលាញ់ បេះដូងបរិសុទ្ធ។

បរទេស៖ អ្នកណាដែលមិនស្គាល់ តារាចម្រៀង ដែលមានវិបត្តិផ្លូវចិត្ត ធ្លាប់ជាសង្សារចាស់ របស់កំពូលតារាចម្រៀងកាណាដា​ Justin Bieber មានឈ្មោះថា Selena Gomez

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ កន្លងមក តារាចម្រៀងស្រីរូបនេះមាន អ្នកតាមចែចង់ច្រើនណាស់ ប៉ុន្តែ នាងមានជំនឿចិត្ត ថាសង្សារចាស់បណ្តូលចិត្តនាង Justin Bieber នឹងត្រលប់មករកនាងវិញ ដោយសុខចិត្តតាំងខ្លួន ជាសិលាចាំប្តី ដល់ចុងក្រោយ តារាចម្រៀងប្រុសកាណាដា លេងមួយក្បាច់ ដាច់ចង្កេះតែម្តង ការចោលអតីតសង្សារចាស់ ធ្វើឲ្យតារាស្រីសញ្ជាតិអាមេរិករូបនេះ ត្រូវខកចិត្ត​ ​មិនស្ទើរនោះទេ។

ជាក់ស្តែង ថ្មីៗនេះ តារាស្រីរូបនេះ ទំនងដូចជាកាត់ចិត្ត បានច្រើនជាងមុន ដោយនាងហ៊ាន និយាយការពិត មិនលាក់លៀមដូចមុន ព្រមទាំងបាន ទំលាយថា បុរសក្នុងក្តីស្រមៃនាង គឺជាបុរស ដែលមានសុខភាពមាំមួន ចូលចិត្តប្រថុយគ្រោះថ្នាក់ មានគោលដៅច្បាស់លាស់ និង​មានក្តីស្រលាញ់ បេះដូងបរិសុទ្ធ។

ទោះបីយ៉ាងណាក៏ដោយ មួយរយៈក្រោយមកនេះ​ Selena Gomez មិនសូវជាមាន សកម្មភាពក្នុងការទាក់ទងនរណាម្នាក់ ក្នុងបណ្តាញសង្គមក៏ដោយ ប៉ុន្តែនាងនៅតែ បើកបេះដូច ទទួលយក បុរសម្នាក់ដែល លក្ខណៈគ្រប់គ្រាន់ដែលអាចក្លាយជា មិត្តប្រុសរបស់នាងផងដែរ៕

សូមចូលមើលរូបខាងក្រោម៖

Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T