ស្ថានទូតចិន​​នៅកូរ៉េខាងត្បូង បាន​បរិច្ចាគ​ម៉ាសដល់ទីក្រុង Daegu ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា

//s5.kh1.co/5d/5d5cbc8b2d3e589d7f4785eb6b3330ffc145da69.jpg
សង្គម

 ២៨-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

សេអ៊ូល៖ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ស្ថានទូតចិនប្រចាំ​ប្រទេសកូរ៉េខាងត្បូង​បានចូលរួមបរិច្ចាគ​ម៉ាសប្រមាណ ២៥,០០០ ដល់ទីក្រុង Daegu នៅភាគខាងត្បូងប្រទេសកូរ៉េខាងត្បូង ​​ដើម្បី​ជួយ​ទប់ស្កាត់ការរីករាលដាលនៃវីរុស​កូរ៉ូណា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រអប់​ម៉ាសដែលបានផ្តល់​ដោយស្ថានទូតចិននៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង
ប្រអប់​ម៉ាសដែលបានផ្តល់​ដោយស្ថានទូតចិននៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង

ឯកអគ្គរដ្ឋទូតចិនប្រចាំ​កូរ៉េខាងត្បូងលោក Xing Haiming បាននិយាយថា៖

ប្រទេសចិន​រួមជាមួយប្រទេសកូរ៉េខាងត្បូង​ នឹងរួមសុខរួមទុក្ខជាមួយ​គ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ COVID-១៩ ។

Xing Haiming
រថយន្តមួយគ្រឿងបានដឹកម៉ាសចេញពីស្ថានទូតចិននៅទីក្រុងសេអ៊ូលឆ្ពោះទៅកាន់ទីក្រុង Daegu 
រថយន្តមួយគ្រឿងបានដឹកម៉ាសចេញពីស្ថានទូតចិននៅទីក្រុងសេអ៊ូលឆ្ពោះទៅកាន់ទីក្រុង Daegu 

លោក Xing Haiming បាននិយាយទៀតថា៖

ប្រជាជនចិន​តែងតែចងចាំជានិច្ច នូវជំនួយ​ដែលប្រទេសកូរ៉េខាងត្បូងបានផ្តល់​ឱ្យនៅ​ពេលដែលប្រជាជនចិនជួបវិបត្តិ។ ហើយនៅពេលនេះ ​ប្រជាជនកូរ៉េខាងត្បូងគឺ​កំពុងតែជួបការលំបាក​។ ដូច្នេះហើយស្ថានទូតចិនមានឆន្ទៈចូលរួម​ជួយដល់ប្រជាជនកូរ៉េខាងត្បូង រួមទាំងប្រជាជនក្នុងទីក្រុង Daegu ទាំងអស់ ដើម្បីប្រយុទ្ធប្រឆាំងនឹង​​វីរុសកូរ៉ូណាដែល​កំពុងរាតត្បាតនេះ។

Xing Haiming
ក្រុមបុគ្គលិកសុខាភិបាលកំពុងបាញ់ថ្នាំសំលាប់មេរោគនៅក្នុងទីក្រុងសេអ៊ូល
ក្រុមបុគ្គលិកសុខាភិបាលកំពុងបាញ់ថ្នាំសំលាប់មេរោគនៅក្នុងទីក្រុងសេអ៊ូល

គួររម្លឹកផងដែរថា បើគិតរហូតមកដល់ថ្ងៃនេះ អ្នកជំងឺកូរ៉ូណានៅប្រទេសកូរ៉េខាងត្បូងបានកើនឡើងដល់ ២,៣៣៧ នាក់ ចំណែកចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៣ នាក់។ ​។ ហើយក្នុងចំណោមនោះ មានអ្នកជំងឺសរុប ១.១៣២ នាក់ គឺជាប្រជាជនដែលកំពុងរស់នៅក្នុងទីក្រុង Daegu ​ដែល​ជាទីក្រុងមួយកំពុងទទួលរងគ្រោះខ្លាំង ដោយវីរុសកូរ៉ូណានេះ៕

 ពលរដ្ឋកូរ៉េខាងត្បូងកំពុងឈររង់ចាំ​ទិញម៉ាសនៅ​ក្នុងទីក្រុង Daegu ថ្ងៃទី ២៥ ខែកុម្ភៈឆ្នាំ ២០២០
 ពលរដ្ឋកូរ៉េខាងត្បូងកំពុងឈររង់ចាំ​ទិញម៉ាសនៅ​ក្នុងទីក្រុង Daegu ថ្ងៃទី ២៥ ខែកុម្ភៈឆ្នាំ ២០២០
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T