ពិតទេ? ពេលនេះសូម្បីតែសត្វឆ្កែ ក៏រកឃើញឆ្លងជំងឺ Covid-19 នៅហុងកុង?

//s5.kh1.co/a1/a12f79b87b6f3e7c3aa23077d8ca3d54db427a7b.jpg
សង្គម

 ២៨-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

កាលពីពេលថ្មីៗនេះ ត្រូវបានគេរាយការណ៍ថា សត្វឆ្កែ Pomeranian នៅក្នុងទីក្រុងហុងកុង ត្រូវបានគេរកឃើញថា មានលទ្ធផលវិជ្ជមាន បន្ទាប់ពីមានទំនាក់ទំនងផ្ទាល់ជាមួយនឹងម្ចាស់របស់វា បន្ទាប់ពីលទ្ធផលដែលបានបង្ហាញថា ម្ចាស់ឆ្កែមានជំងឺ Covid-19។

ហុងកុង៖ កាលពីពេលថ្មីៗនេះ យោងតាម គេហទំព័រ Daily Mail និង South China Morning Post បានរាយការណ៍ថា សត្វឆ្កែ Pomeranian នៅក្នុងទីក្រុងហុងកុង ត្រូវបានគេរកឃើញថា មានលទ្ធផលវិជ្ជមាន បន្ទាប់ពីមានទំនាក់ទំនងផ្ទាល់ជាមួយនឹងម្ចាស់របស់វា បន្ទាប់ពីលទ្ធផលដែលបានបង្ហាញថា ម្ចាស់ឆ្កែមានជំងឺ Covid-19

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈ របាយការណ៍បានបញ្ជាក់ថា ម្ចាស់សត្វឆ្កែនេះ មានទីលំនៅស្ថិតនៅក្នុងស្រុក Tai Hang ក្នុងទីក្រុងហុងកុង បន្ទាប់ពីនាងត្រូវបានគេរកឃើញថា មានផ្ទុកមេរោគកូរ៉ូណា។ ម៉្យាងវិញទៀត សត្វឆ្កែប្រភេទថ្មីរបស់នាងក៏ត្រូវបានគេយកទៅពិនិត្យដោយពេទ្យសត្វ ដែលគំរូនៃការពិនិត្យ ត្រូវបានគេយកចេញពី មាត់ ច្រមុះ និងរន្ធគូថ ដើម្បីពិនិត្យ ហើយក៏ត្រូវបានរកឃើញថា មានលទ្ធផលវិជ្ជមានទាបបំផុត។

យ៉ាងណាមិញ មន្ត្រីក្រសួងកសិកម្ម ហុងកុងបាននិយាយថា សត្វឆ្កែនេះ មិនបានបង្ហាញពីភាពមិនប្រក្រតីណាមួយឡើយ ហើយក៏មិនមានការចង្អុលបង្ហាញច្បាស់លាស់ថា វាត្រូវបានឆ្លងមេរោគពីមនុស្ស ឬចម្លងការឆ្លងមេរោគដល់មនុស្សដែរ ប៉ុន្តែដំបូងត្រូវធ្វើការឃុំខ្លួនឆ្កែនេះ ក្នុងរយៈពេល ១៤ ថ្ងៃ ថាតើឆ្កែមួយនេះ ពិតជាឆ្លងវីរុសកូរ៉ូណាមែនដែរទេ? ហើយនិងស្វែងរកព័ត៌មានបន្ថែមទៀតដើម្បីបញ្ជាក់ថា ឆ្កែពិតជាឆ្លងវីរុសពិតមែន។

ទោះជាយ៉ាងណា អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថា មិនមានភស្ដុតាងច្បាស់លាស់ណា ដែលបញ្ជាក់ថា សត្វចិញ្ចឹម ដូចជាសត្វឆ្កែ អាចឆ្លងវីរុស Covid-19 នោះទេ  ឬអាចចម្លងមេរោគទៅដល់មនុស្ស។ តែជាដំបូង ក៏បានណែនាំឱ្យ ម្ចាស់សត្វចិញ្ចឹមទាំងអស់ ថែរក្សាអនាម័យរបស់សត្វចិញ្ចឹមរបស់ខ្លួន ដោយពាក់ម៉ាស់គ្រប់ពេលចេញទៅខាងក្រៅ លាងដៃជាមួយសាប៊ូ ឬអាល់កុល គ្រប់ពេលដែលមានការប៉ះពាល់ ជាមួយនឹងសត្វចិញ្ចឹម ហើយប្រសិនបើសត្វចិញ្ចឹម មានរោគសញ្ញាមិនធម្មតា សូមយកវាទៅពេទ្យសត្វភ្លាមៗតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖

សត្វឆ្កែដែលសង្ស៍យថាឆ្លង Covid-19
សត្វឆ្កែដែលសង្ស៍យថាឆ្លង Covid-19
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ១៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T