គ្រាន់តែសិក្សាពីរណ្ដៅអាចម៍ផ្កាយ ដែលមានអាយុកាល ១៥លានឆ្នាំ​ នៅលើផែនដី អាចជួយអ្នកវិទ្យាសាស្ត្រស្វែងយល់ពីអាថ៌កំបាំង នៅលើភពអង្គារ?

//s5.kh1.co/16/16c79bfef6f555c864a4ef42b07371f4ae559be4.jpg
បច្ចេកវិទ្យា

 ២៨-កុម្ភៈ-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

រណ្ដៅអាចម៍ផ្កាយ Ries Crater ដែលស្ថិតនៅភាគខាងត្បូងប្រទេសអាល្លឺម៉ង់ បានបន្សល់ទុករ៉ែនិងថ្ម ដែលស្រដៀងគ្នានឹងផ្នែកខ្លះ នៃផ្ទៃរបស់ភពអង្គារ។

អាមេរិក៖ សំណល់នៃអាចម៍ផ្កាយដែលបានបុកចូលផែនដី កាលពី១៥លានឆ្នាំមុន អាចផ្ដល់ការយល់ដឹងថ្មី អំពីអតីតកាលរបស់ភពអង្គារ រួមទាំងមហាសមុទ្ររបស់វា និងថាតើវាធ្លាប់ទ្រទ្រង់ជីវិតដែរឬទេ។ រណ្ដៅអាចម៍ផ្កាយ Ries Crater ដែលស្ថិតនៅភាគខាងត្បូងប្រទេសអាល្លឺម៉ង់ បានបន្សល់ទុករ៉ែនិងថ្ម ដែលស្រដៀងគ្នានឹងផ្នែកខ្លះ នៃផ្ទៃរបស់ភពអង្គារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រណ្ដៅអាចម៍ផ្កាយ Ries Crater
រណ្ដៅអាចម៍ផ្កាយ Ries Crater

អ្នកវិទ្យាសាស្ដ្របានសិក្សាសំណាកថ្ម ពីរណ្ដៅដែលធ្លាប់ជាតួទឹកកាលពីមុន ហើយបានរកឃើញថា មានកម្រិត pH ខ្ពស់ ដោយសារតែចំនួនអ៊ីសូតូប នីត្រូសែន និងអាល់កាឡាំងខ្ពស់។ លោក Tim Lyons ដែលជាសហអ្នកនិពន្ធការសិក្សាបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា «សំណួរដែលទាក់ទាញចំណាប់អារម្មណ៍របស់យើង គឺមិនមែនថាតើ ភពអង្គារអាចទ្រទ្រង់ជីវិត ក្នុងពេលបច្ចុប្បន្ននេះបានដែរឬអត់»។ «យើងត្រូវបានជំនួសដោយសំណួរមួយថាតើ មានជីវិតនៅលើភពអង្គារ កាលពីរាប់ពាន់លានឆ្នាំមុនដែរឬទេ ដែលវាទំនងអាចទៅរួច»។ ការស្រាវជ្រាវត្រូវបានចុះផ្សាយ នៅក្នុងទិនានុប្បវត្ដិ Science Advances។

 លោក Tim Lyons 
 លោក Tim Lyons 

ស្ថានភាពក្នុងពេលបច្ចុប្បន្ននៃភពអង្គារ គឺត្រជាក់និងស្ងួតខ្លាំងពេក ដើម្បីគាំទ្រទឹករាវ។ ទោះជាយ៉ាងណាក្ដី​ ការសិក្សានៅភពអង្គារត្រូវបានគេជឿថា មានប្រភពទឹករាប់ពាន់លានឆ្នាំមកហើយ និងអាចមានធាតុរ៉ែនិងអំបិល ដែលអាចទ្រទ្រង់ជីវិតបាន។ យានធ្វើដំណើរលើភពអង្គារ Mars 2020 របស់អង្គការណាសា នឹងចុះចតនៅរណ្ដៅ Jezero Crater នៅលើភពអង្គារ។ តំបន់នេះត្រូវបានគេជឿថា ធ្លាប់មានផ្ទុកទឹករាប់ពាន់លានឆ្នាំមកហើយ និងអាចមានសមាសធាតុគីមីស្រដៀងនឹងអ្វី ដែលត្រូវបានគេរកឃើញនៅរណ្ដៅ Ries Crater នៅលើភពផែនដីផងដែរ។

យាន Mars 2020 ដែលនឹងទៅប្រមូលសំណាក ពីភពអង្គារ
យាន Mars 2020 ដែលនឹងទៅប្រមូលសំណាក ពីភពអង្គារ

អ្នកស្រាវជ្រាវបាននិយាយថា ប្រសិនបើនិក្ខេបបទនេះពិតជាត្រឹមត្រូវ សំណាកដែលគេបានប្រមូលពីបេសកកម្ម Mars 2020 អាចនឹងរកឃើញសមាសធាតុអ៊ីសូតូប នីត្រូសែន អាសូត និងអាចកំណត់ថាតើ វាមានកាបូនឌីអុកស៊ីត នៅក្នុងបរិយាកាសដែរឬទេ៕

រណ្ដៅ Jezero Crater នៅលើភពអង្គារ ដែលជាទីកន្លែង សម្រាប់ Mars 2020 ទៅយកសំណាក
រណ្ដៅ Jezero Crater នៅលើភពអង្គារ ដែលជាទីកន្លែង សម្រាប់ Mars 2020 ទៅយកសំណាក
Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T