ស្មានម៉ាក់អ៊ំមកពីណា! តាមពិត Justin សោះសុទ្ធតែឈុតផ្កាក្រហម សង្ស័យលួចប្រពន្ធទៀតហើយ

//s5.kh1.co/30/307b5148775f039ffc37573ec6f9ca6b7173f9bd.jpg
តារា & កម្សាន្ដ

 ២៨-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Justin Bieber ថតវីដេអូចម្រៀងថ្មីស្លៀកឈុតឆើតពេក មើលច្រឡំ ស្មានតែអ៊ុំស្រីមកពីណា!​ ដោយតារាប្រុសរូបនេះស្លៀកឈុតប្លែកៗ ដែលមើលរបៀបខ្យូតៗ ហើយថែមទាំងទុកសក់វែងទៀត មើលទៅដូចជាអ៊ំស្រីចំណាស់ម្តេចមិនដឹងទេ ជាពិសេសមានមតិអ្នកគាំទ្រជាច្រើននិយាយលេងថា​ តារាប្រុសរូបនេះប្រាកដជា លួចខោអាវប្រពន្ធ ស្លៀកទៀតហើយ។

បរទេស៖ អ្នកដែលនិយមតាមដាន ចម្រៀងជាភាសាបរទេស ប្រាកដជាស្គាល់តារាចម្រៀង សម្លេងស្អក Justin Bieber ជាក់ជាមិនខាន។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

 ជាការពិតណាស់ តារាចម្រៀង ជនជាតិកាណាដា ដែលមុខចាស់លើសអាយុ Justin Bieber គឺជាតារាម្នាក់ដែលមានឈ្មោះបោះសំឡេង នៅក្នុងដួងចិត្ត ស្រទាប់យុវវ័យ ដោយតារានេះ បានត្រលប់មកវិញ ជាមួយបទចម្រៀងដ៏ច្រើនសន្ធឹកសន្ធាប់ ដើម្បីបម្រើអារម្មណ៍ អ្នកទស្សនាផងដែរ។

ជាក់ស្តែង ថ្មីៗនេះ តារាប្រុសរូបនេះ ត្រូវបានអ្នកកាសែត លួចប្រម៉ាញ់ថតរូប ក្នុងងកំឡុងពេលដែល រូបគេកំពុងថតបទចម្រៀងថ្មី ដែលមានចំណងជើងថា «La Bomba» នឹងច្រៀងរួមគ្នាជាមួយ J Balvin

នាពេលនោះ តារាប្រុសរូបនេះ ស្លៀកឈុតប្លែក ពណ៌ក្រហម មានសភាពរលុងៗ តែមើលទៅឃ្យូតម៉្យាងដែរ ហើយថែមទាំង ទុកសក់វែងទៀត មើលទៅដូចជា អ៊ំស្រីចំណាស់ ជាពិសេស មានមតិអ្នកគាំទ្រ ជាច្រើននិយាយលេងថា​ តារាប្រុសរូបនេះ ប្រាកដជា លួចខោអាវ ប្រពន្ធស្លៀកទៀតហើយ។

គួរបញ្ជាក់ថាបទ «La Bomba» គឺថតនៅ Miama រដ្ឋ Florida ប្រទេសអាមេរិក ដូច្នេះ ប្រិយមិត្ត ក៏ដូចជាហ្វេនៗ ត្រូវរង់ចាំមើល ទាំងអស់គ្នា៕

តោះមើលរូបខាងក្រោម៖

Justin Bieber
Justin Bieber
Justin Bieber
Justin Bieber
Justin Bieber
Justin Bieber
Justin Bieber
Justin Bieber
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T