អ្នកណាខ្លះពូកែប្រើអារម្មណ៍ស្រមើស្រមៃ? មកដឹងអាថ៌កំបាំង​ពីមនុស្ស​ដែលមាន EQ ខ្ពស់

//s5.kh1.co/42/426f79625fa6792a1d18afa5b28bc0c10ef1f3fb.png
យល់ដឹង

 ០២-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

EQ មក​ពី​ពាក្យ​ពេញ​ថា Emotional Intelligence ឬ Emotional Quotient សំដៅ​ទៅ​លើ​ភាព​ឆ្លាត​វៃ​ខាង​ផ្លូវ​អារម្មណ៍ គំនិត​ច្នៃ​ប្រឌិត​របស់​មនុស្ស ក្នុង​ការ​ស្គាល់​អារម្មណ៍​ខ្លួន​ឯង និង​អ្នក​ដទៃ ហើយ​ក្មេង​ដែល​មាន EQ ខ្ពស់ គឺ​បាន​ហ្វឹក​ហាត់​ខួរ​ក្បាល​ផ្នែក​ខាង​ស្តាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខួរ​ក្បាល​ខាង​ស្តាំ​ជា​ញាណ​ផ្នែក​រូបភាព អារម្មណ៍ ពាក់​ព័ន្ធ​នឹង​គំនិត​ច្នៃ​ប្រឌិត។ ខួរក្បាល​ខាង​ស្តាំ​ខុស​ពី​​ខាង​ឆ្វេង ដោយសារ​យក​ការ​ស្រមៃ ការ​ប្រមូល​ព័ត៌មាន​តាម​រយៈ​រូបភាព។ ខួរក្បាល​ខាង​ស្តាំ​ចង​ចាំ​បាន​លឿន មិន​ងាយ​ភ្លេច​នោះ​ទេ គណនា​បាន​លឿនដែរ។

ខួរក្បាល​ខាង​ស្តាំ​គេ​ទទួល​ស្គាល់​ថា​ជា​ខួរក្បាល​ល្អ​អស្ចារ្យ ដែល​យើង​មិន​បាន​ប្រើ ឬ​ប្រើ​ប្រាស់​មិន​អស់​សក្តានុពល​ខួរ​ក្បាល ប៉ុន្តែ​ការ​ប្រមូល​ព័ត៌មាន​ខាង​ស្តាំ​បាន​ល្អ លុះ​​ណា​តែ​បរិយាកាស​ស្ងប់។

អ្នកជំនាញបញ្ជាក់ថា តាម​ការ​សិក្សា​ជ្រាវ​ជ្រាវ​បើ​សិន​ជា​ក្មេង​មាន EQ ច្រើន​ខ្ពស់ ក្មេង​នោះ​មាន​សក្តា​នុពល​ក្លាយ​ជា​អ្នក​ដឹកនាំ​ខ្លាំង។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​បើ​សិន​ជា​ក្មេង​មាន EQ តិច ប៉ុន្តែ IQ ច្រើន ក្មេង​នោះ​ធំ​ឡើង​អាច​ក្លាយ​ជា​អ្នក​បច្ចេកទេស ដោះស្រាយ​បញ្ហា​ជាមួយ​ម៉ាស៊ីន បច្ចេកទេស បើ​ធ្វើ​អ្នក​ដឹកនាំ ដោះ​ស្រាយ និង​ធ្វើការ​ជាមួយ​មនុស្ស Creativity ពិត​ជា​ពិបាក។

“បើ​យើង​បង្រៀនកូន​ទាក់​ទង​នឹង​ចំណេះដឹង លេខ​គណនា​ច្រើន គឺ​យើង​កំពុង​តែ​ជួយ​ខួរក្បាល​ខាង​ឆ្វេងរបស់​កូន ប៉ុន្តែ​បើ​សិន​ជា​យើង​ធ្វើ​រឿង​ដែល​ភ្ញោច​ទៅ​នឹង​អារម្មណ៍ ជា​តួនាទី​របស់​ខួរក្បាល​ខាង​ស្តាំ បង្កើត EQ ខ្ពស់​ឲ្យ​កូន”៕

Nget Sovanmaly
កូនផ្កាយ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T