ចាក់ដោតពេក!​ ក្រោយស្ដាប់បទ «មេម៉ាយមានអីមិនល្អ» រួចស្រាប់តែ ស្វែង សុជាតា ពោលពាក្យបែបនេះភ្លែត

//s5.kh1.co/5c/5c8c37af94c7a9b653abd6e19dffe278539d7f1f.jpg
តារា & កម្សាន្ដ

 ២៨-កុម្ភៈ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ថ្មីៗនេះអ្នកនាង ស្វែង សុជាតា បានស្ដាប់នៅបទ «មេម៉ាមានអីមិនល្អ» ដែលជាបទ អ្នកនាង ទូច ស្រីល័ក្ខ មក ស្រាប់តែ​អ្នកនាងបានសរសេរ ជាសារមួយយ៉ាងមានន័យសម្រាប់ស្រ្តីដែលជាស្រីមេម៉ាយ។

ភ្នំពេញ៖ ជាការពិតណាស់ ប្រិយមិត្តប្រាកដជាបានស្គាល់កំពូលតារាសម្ដែងស្រី អ្នកស្រី ស្វែង សុជាតា ដែលអ្នកស្រីក៏តែងតែទទួលបានការគាំទ្រ និងកោតសរសើរយ៉ាងខ្លាំង ពីសំណាក់ទស្សនិកជនទូទាំងប្រទេស ទៅលើសមត្ថភាពទេពកោសល្យដ៏ល្អឥតខ្ចោះ ជាពិសេសនាងក៏ជាតារាសម្តែងស្រីដ៏ឆ្នើមម្នាក់ ដែលអាចបត់បែនបានគ្រប់តួអង្គសម្តែងទាំងអស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ អ្នកស្រីក៏ធ្លាប់បានចូលរួមសម្ដែងឲ្យខ្សែភាពយន្ត ហូលីវូដ និងភាពយន្តលំដាប់ថ្នាក់អន្តរជាតិផងដែរ ដែលទាំងនេះហើយជាស្នាដៃដ៏ល្អឯក ហើយកម្ពុជាពិតជាមានមោទនភាពយ៉ាងខ្លាំង ដែលមានសិល្បៈការិនីយើងបានចូលសម្ដែងតាមខ្សែភាពយន្តលំដាប់ថ្នាក់អន្តរជាតិបែបនេះ។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ អ្នកនាង ស្វែង សុជាតា បានស្ដាប់នូវបទ «មេម៉ាមានអីមិនល្អ» ដែលជាបទ អ្នកនាង ទូច ស្រីល័ក្ខ រួចមក ស្រាប់តែ​អ្នកនាងបានសរសេរជាសារមួយថា៖

អត់ប្តីមានអីមិនល្អទេ សំខាន់យើងកាន់តែរឹងមាំជាងពេលដែលមានប្តីទៅទៀត ពាក្យនេះនៅក្នុងខួរក្បាលរបស់ខ្ញុំរហូត ដើម្បីឲ្យ ចូលទៅជំរុញសសៃរដៃជើងរបស់ខ្ញុំឲ្យកាន់មានកម្លាំងក្រោកឈរឡើង ហើយស្រែកប្រាប់ពិភពលោកថា ខ្ញុំស្រលាញ់ខ្លួនឯងបំផុត បន្ទាប់មកកូនៗ ហើយនឹងអគុណភពផែនដីដែលទ្រទ្រង់ខ្ញុំ៕

សម្ដី អ្នកនាង ស្វែង សុជាតា

សូមទស្សនារូបភាពខាងក្រោម៖

អ្នកនាង ស្វែង សុជាតា
អ្នកនាង ស្វែង សុជាតា
អ្នកនាង ស្វែង សុជាតា
អ្នកនាង ស្វែង សុជាតា
អ្នកនាង ស្វែង សុជាតា
អ្នកនាង ស្វែង សុជាតា
អ្នកនាង ស្វែង សុជាតា
អ្នកនាង ស្វែង សុជាតា
អ្នកនាង ស្វែង សុជាតា
អ្នកនាង ស្វែង សុជាតា
ស្វែង សុជាតា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T