ពិតជាគួរឱ្យសរសើរ! Suga,Yeri, B.I, Zico, IU និងតារាជាច្រើនទៀតបានបរិច្ចាគដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃវីរុស Covid-19

//s5.kh1.co/e3/e364ed42268e5f80df50238a92f54f1a6aecb7e2.jpeg
តារា & កម្សាន្ដ

 ២៨-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ នៅពេលមេរោគឆ្លងបន្តរីករាលដាលពាសពេញពិភពលោកតារា K-Pop បានចាប់ផ្តើមបរិច្ចាគថវិកាជាច្រើនដល់អង្គការនានាដែលកំពុងធ្វើការប្រយុទ្ធព្យាបាល និងការពារការរាតត្បាតនៃវីរុសនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តារាទាំងនោះមានដូចជា៖

១. Suga (BTS)

លោក Suga បានបរិច្ចាគប្រាក់ចំនួន ១០០ លានវ៉ុន (៨៣ ០០០ ដុល្លារ) ដល់ស្រុកកំណើតរបស់គាត់គឺ  Daegu ដែលមានការផ្ទុះឡើងនៃមេរោគ COVID-១៩ ដំបូងបង្អស់នៅក្នុងប្រទេសកូរ៉េត្រូវបានគេកត់ត្រាទុក។

Suga
Suga

២. Yeri (Red Velvet)

Yeri បានទុកសារដ៏ផ្អែមល្ហែមទៅកាន់អ្នកដែលរងផលប៉ះពាល់ដោយវីរុសនេះថា នាងសូមអធិស្ឋានថាថ្ងៃនោះនឹងមកដល់ឆាប់ៗដែលយើងអាចដោះម៉ាស់មុខរបស់យើងចេញ ហើយញញឹមយ៉ាងរីករាយ។ នាងបានបរិច្ចាគថវិកា ១០ លានវ៉ុន (៨៣០០ ដុល្លារ) ដល់អង្គការ។

Yeri
Yeri

៣. IU

IU បានបរិច្ចាគប្រាក់ចំនួន ១០០ លានវ៉ុនដល់អង្គការមួយដែលជួយការពារការរីករាលដាលនៃវីរុស COVID-១៩ក៏ដូចជាស្រោមដៃការពារចំនួន ៣ ០០០ សម្រាប់អ្នកប្រយុទ្ធប្រឆាំខាងវេជ្ជសាស្ត្រដែលកំពុងប្រយុទ្ធនៅជួរមុខ។អំណោយសរុបរបស់នាងត្រូវបានគេប៉ាន់ស្មានថាមានចំនួន ២០០ លានវ៉ុន (១៦៥ ០០០ ដុល្លារ) ។

IU
IU

៤. Kang Daniel 

Kang Daniel បានផ្តល់ជំនួយដល់អ្នកប្រយុទ្ធប្រឆាំងខាងវេជ្ជសាស្ត្រដែលគាត់បរិច្ចាគ ៥០ លានវ៉ុន  (៤១,០០០ដុល្លារ)។ ទីភ្នាក់ងាររបស់គាត់បានបញ្ជាក់ថា“ គាត់ចង់ជួយបុគ្គលិកពេទ្យ ​ទោះបីតែបន្តិចបន្តួចក្តី” ។

អ្នកគាំទ្ររបស់គាត់ក៏បានបរិច្ចាគប្រាក់បន្ថែមចំនួន ៥,១២ លានវ៉ុន (៤ ២០០ ដុល្លារ) ក្នុងកិច្ចប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសនេះ។

Kang Daniel
Kang Daniel

៥. Son Naeun (Apink)

Son Naeun បានបរិច្ចាគថវិកាចំនួន ៥០ លានវ៉ុន (៤១ ០០០ ដុល្លារអាមេរិក) ដល់មូលនិធិសុខុមាលភាពសង្គម Daegu ជាមួយសារដ៏ផ្អែមល្ហែមថា នាងបានសម្រេខចិត្តបន្តផ្តល់ជំនួយតូចមួយដល់ Daegu តាមរយៈការចែករំលែក។ នាងសង្ឃឹមថាប្រជាជន Daegu នឹងប្រមូលផ្តុំគ្នា ហើយជម្នះឧបសគ្គនេះដោយសុវត្ថិភាព។

Son Naeun
Son Naeun

៦. Zico

Zico បានផ្តល់ជំនួយក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសគាត់បរិច្ចាគ ៣០ លានវ៉ុន (២៥ ០០០ ដុល្លារ)។ គាត់បានសរសេរថា លោកសង្ឃឹមថានេះអាចជាជំនួយតិចតួចក្នុងការការពារពីការរីករាលដាលនៃមេរោគនៅក្នុងសហគមន៍របស់យើង។ អ្នករៀបចំកម្មវិធីបានពន្យល់ថាអំណោយរបស់គាត់នឹងត្រូវបានប្រើដើម្បីទិញម៉ាស់ និងអនាម័យដៃដែលត្រូវការ។

Zico
Zico

៧. Irene (Red Velvet)

Irene ក៏បានបរិច្ចាគទឹកប្រាក់ ១០០ លានវ៉ុនដល់ស្រុកកំណើតរបស់នាង Daegu ដែរ ដែលជាកន្លែងប្រយុទ្ធដែលធំជាងគេបំផុតកំពុងតែកើតឡើងនៅប្រទេសកូរ៉េ។ នាងបានផ្ញើក្តីប្រាថ្នាដ៏ល្អបំផុតរបស់នាងទៅស្រុកកំណើតរបស់នាង។

Irene
Irene

៨. B.I (អតីតក្រុម iKON)

ទោះបីជារឿងក្ដីរបស់គាត់កំពុងតែនឹងបានបញ្ចប់ក៏ដោយក៏ B.I ដែលគេស្គាល់ថាជា Kim Han Bin បានទិញម៉ាស់ ១០០ ០០០ ដើម្បីជួយដល់អ្នកដែលមិនអាចមានលទ្ធភាព។ គាត់ក៏បានផ្តល់ម៉ាស់ចំនួន ២០ ០០០ ដល់ក្លឹបអ្នកគាំទ្ររបស់គាត់នៅកូរ៉េនិងចិន។ ការបរិច្ចាគសរុបរបស់គាត់ត្រូវបានគេប៉ាន់ប្រមាណថាមានប្រហែល ២០០ លានវ៉ុន  (១៦៥ ០០០ ដុល្លារ) ។

B.I
B.I

៩. Kim Yohan (X1)

ទោះបីជា Kim Yohan នៅតែស្ថិតក្នុងដំណាក់កាលដំបូងនៃអាជីពរបស់គាត់ជាមួយនឹងកាលវិភាគដ៏មមាញឹកសម្រាប់ខ្សែភាពយន្តនាពេលខាងមុខរបស់គាត់ក៏ដោយ ក៏គាត់បានចំណាយពេលដើម្បីបរិច្ចាគ ១០ លានវ៉ុន  (៨ ៣០០ ដុល្លារ) ដើម្បីជួយដល់ការប្រយុទ្ធប្រឆាំងនឹងវីរុសនេះ។

Kim Yohan
Kim Yohan

១០. Suzy

បន្ទាប់ពីចំនួននៃករណី COVID-១៩ កើតឡើងនៅប្រទេសកូរ៉េ Suzy គឺជាមនុស្សដំបូងគេដែលបានបរិច្ចាគបុព្វហេតុនេះ។ នាងបានបរិច្ចាគ ១០០ លានវ៉ុន (៨៣ ០០០ ដុល្លារ) ដល់អង្គការមិនដែលខ្វះខាត។

Suzy
Suzy

១១. Cha Eunwoo (ASTRO)

Cha Eunwoo បានបរិច្ចាគថវិកាចំនួន ៣០ លានវ៉ុន (២៥ ០០០ ដុល្លារអាមេរិក) ដើម្បីជួយដល់អ្នកដែលមិនអាចមានលទ្ធភាពទិញឧបករណ៍ថែទាំ និងការពារសុខភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។

Cha Eunwoo
Cha Eunwoo

១២. Lee Seung Gi

តារាសម្តែង Lee Seung Gi បានបរិច្ចាគថវិកាចំនួន ១០០ លានវ៉ុន (៨៣ ០០០ ដុល្លារអាមេរិក) ដល់មន្ទីរពេទ្យកុមារដើម្បីជួយដល់កុមារតូចៗដែលងាយរងគ្រោះដោយសារការរីករាលដាលនៃមេរោគ។

Lee Seung Gi
Lee Seung Gi

១៣. Joy (Red Velvet)

Joy បានបរិច្ចាគ ១០ លានវ៉ុន ( ៨ ៣០០ ដុល្លារអាមេរិក) ដល់អង្គការគ្មានប្រាក់ចំណេញមួយដែលកំពុងប្រយុទ្ធនឹងការពារមេរោគនៅប្រទេសកូរ៉េ។

Joy
Joy

១៤. Seulgi (Red Velvet)

Seulgi ក៏បានបរិច្ចាគ ១០ លានវ៉ុន (៨ ៣០០ ដុល្លារ) ដល់អង្គការគ្មានប្រាក់ចំណេញដូចគ្នានឹងសមាជិកដទៃទៀតរបស់នាងដែរ។ នាងបានផ្ញើបំណងប្រាថ្នាដ៏ល្អបំផុតរបស់នាងសម្រាប់ការបញ្ចប់ប្រកបដោយសុវត្ថិភាព និងឆាប់រហ័សដល់ជំងឺរាតត្បាត៕

Seulgi
Seulgi
Hab Cheynob
ហាប់ ជ័យនុប (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T