អីយ៉ាស! ស្ងាត់ៗ Chelsea រៀបគម្រោងដេញថ្លៃយកខ្សែបម្រើកំពុងឡើងកូដម្នាក់របស់ Lyon ក្នុងតម្លៃ៤៣លាន

//s5.kh1.co/b2/b2997ca1720d2a287faa27772ab1569ca8761f57.jpg
កីទ្បា

 ២៨-កុម្ភៈ-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

Chelsea ត្រៀមកញ្ចប់ទឹកប្រាក់៤៣លានដេញថ្លៃយកកីឡាករ Houssem Aouar របស់ក្រុម Lyon ខណៈ Juventus និង Manchester City ក៏ចាប់អារម្មណ៍ទៅលើខ្សែបម្រើសញ្ជាតិបារាំងរូបនេះដូចគ្នា

អង់គ្លេស៖ ក្លិបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា បានចូលរួមជាមួយក្លិបធំៗពីរនៅអឺរ៉ុប ប្រជែងយកខ្សែបម្រើកំពុងឡើងកូដរបស់ក្រុមជើងខ្លាំងបារាំង Lyon កីឡាករ Houssem Aouar 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកចាត់ការទូទៅសញ្ជាតិអង់គ្លេស លោក Frank Lampard កំពុងរៀបចំផែនការរុះរើ ក៏ដូចជាពង្រឹងក្រុម Chelsea ឡើងវិញ ដោយកាលពីពេលថ្មីៗ ក្រុមតោខៀវទើបសម្រេចកិច្ចព្រមព្រៀងជាផ្លូវការនាំយកខ្សែបម្រើឆ្នើម Hakim Ziyech ពីក្លិបយក្សហូឡង់ Ajax នៅរដូវក្ដៅខាងមុខ។

ខ្សែបម្រើ Hakim Ziyech
ខ្សែបម្រើ Hakim Ziyech

ខណៈគោលដៅទី២របស់លោក Lampard ត្រូវបានកាសែតអ៊ីតាលី Tuttomercatoweb រាយការណ៍ថាជាខ្សែបម្រើវ័យ២១ឆ្នាំរបស់ក្រុម Lyon កីឡាករ Aouar។

ប្រភពព័ត៌មានខាងលើបានអះអាងថា ក្រុមដែលមូលដ្ឋាននៅភាគខាងលិចទីក្រុងឡុងដ៍នេះ បានដាក់ដេញថ្លៃយកខ្សែបម្រើសញ្ជាតិបារាំង ក្នុងតម្លៃ៣៤២លានផោន (ឬប្រមាណ ៥៥លានដុល្លារ) ហើយសម្រាប់ការចរចារវាងក្លិបទាំងពីរកំពុងតែដំណើរការ។

  កីឡាករ Houssem Aouar 
  កីឡាករ Houssem Aouar 

យ៉ាងណាមិញ Chelsea ទំនងជាត្រូវប្រឈមជាមួយក្លិបធំៗពីរនៅអឺរ៉ុប ក្នុងការប្រជែងយក Aouar ក្នុងនោះកាសែត The Sun បានបញ្ជាក់ថា ម្ចាស់អាវលេខ៨របស់ក្រុម Lyon រូបនេះ ក៏ស្ថិតក្នុងរ៉ាដា​របស់ក្លិបយក្សអ៊ីតាលី ​Juventus និងក្លិបមេឃខៀវ Manchester City ផងដែរ។

ប៉ុន្តែបើមើលទៅលើពាក្យសម្ដីរបស់ប្រធានក្លិប Lyon លោក Jean-Michel Aulas ក្លិបសេះបង្កង់ Juventus ហាក់មានភាគរយខ្ពស់ជាងគេ ក្នុងការដណ្ដើមយកកីឡាករ Aouar ។

ប្រធានក្លិប Lyon បានមានប្រសាសន៍យ៉ាងដូច្នេះថា៖

ខ្ញុំមិនដែលនិយាយអំពីរឿងកីឡាករ Aouar ជាមួយនឹងលោក Andrea Agnelli (ប្រធានក្លិប Juventus) ទេ ប៉ុន្តែខ្ញុំដឹងថាពួកគេបានទាក់ទងមកកាន់តំណាងរបស់ពួកយើងមួយចំនួន។ ខុំចង់ឃើញ Aouar លេងនៅ Juventus នាពេលអនាគត ហើយសង្ឃឹមថានោះជាមហិច្ឆតារបស់គាត់ផងដែរ។

លោក Jean-Michel Aulas
លោក Jean-Michel Aulas
លោក Jean-Michel Aulas

លោក Aulas បាមបន្ថែមទៀតថា៖

ប្រសិនបើ Aouar គាត់មានចិត្តចង់ទៅដែរនោះ ខ្ញុំគិតថាគាត់នឹងខិតខំបង្ហាញសមត្ថភាពបង្ហាញទៅពួកគេ (Juventus)​ ខ្លាំងជាងមុនទៀត នៅពេលប្រកួតជើងទី២ ក្នុងក្របខណ្ឌ Champions League ដើម្បីបង្កើនការទាក់ទាញចំណាប់អារម្មណ៍។ មិនយូរមិនឆាប់ ខ្ញុំនឹងផ្តល់ឱ្យមិត្តភក្តិរបស់ខ្ញុំ Agnelli នូវការដោះដូរមួយដ៏ល្អ។

លោក Jean-Michel Aulas
កីឡាករ Houssem Aouar លេងទល់នឹងក្រុម Juventus 
កីឡាករ Houssem Aouar លេងទល់នឹងក្រុម Juventus 

គួរឲ្យដឹងដែរថា ក្នុងចំណោមការបង្ហាញខ្លួន៣៤ប្រកួត ឲ្យក្រុម Lyon រដូវកាលនេះ ខ្សែបម្រើ Aouar រកបាន៩គ្រាប់និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមសម្រចទីបាន៧ដង។ មិនត្រឹមតែប៉ុណ្ណោះ គេក៏ជាអ្នកបញ្ជូនបាល់ឲ្យកីឡាករ Lucas Tousart ស៊ុត១គ្រាប់យកឈ្នះក្រុម Juventus ១-០ ក្នុងព្រឹត្តិការណ៍ Champions League  វគ្គ១៦ក្រុមជើងទី១ កាលពីយប់ថ្ងៃពុធកន្លងទៅថែមទៀតផង៕

ប្រភពthesun

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T