រាជធានីភ្នំពេញ ៖ កម្ម​ករ​លាង​ម៉ូតូ​សក់​ហាយ​ឡាយ​​ម្នាក់​ កាល​ពី​​ថ្ងៃ​​ទី​២៦​ មីនា ត្រូវ​បាន​អ្នក​អាណា​ព្យាបាល​​ខាង​ក្មេង​ស្រី​​សហការ​ជា​មួយ​សមត្ថកិច្ច​​ នគរបាល​ការិយាល័យ​​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ និង​ការ​ពារ​អនីតិជន​រាជ​ធានី ឃ​​​​​​​​​​​​​​​​​ា​​ត់ខ្លួន​ពី​ខេត្ត​សៀម​រាប នាំ​​មក​សាលា​ដំបូង​រាជ​ធានី ដោយ​បាន​ចោទ​ប្រកាន់​ថា នាំ​ក្មេង​​ស្រី​​​​​​​​​​​​​អនីតិជន​​ចេញ​ដោយ​មិន​ស្រប​ច្បាប់​​ និង​រួម​ភេទ​ក្រោម​អាយុ​១៥​ឆ្នាំ ។​

កម្ម​ករ​ដែល​​សមត្ថកិច្ច​ឃាត់​ខ្លួន​ឈ្មោះ​​ទេន​ឌុក ហៅ​ធា ភេទ​​​ប្រុស​ អាយុ​១៧​ឆ្នាំ ជា​កម្មករ​​លាង​ម៉ូតូ​​នៅ​ផ្លូវ​៣៥៥ សង្កាត់​បឹងកក់​១​ ខណ្ឌ​​ទួល​គោក មាន​ស្រុក​កំណើត​នៅ​ខេត្ត​បាត់​ដំបង។ ទាក់​ទិន​ករណី​ឃាត់​ខ្លួន​យុវជន​ខាង​លើ​នេះ​លោក​វរសេនីយ៍​ទោ​កែវ ធា ប្រធាន​ការិយា​ល័យ​​​​​​​​​ប្រឆាំង​​ការ​ជួញ​ដូរ​មនុស្ស​ និង​ការ​ពារ​អនីតិ​ជន​ឱ្យ​ដឹងថា សមត្ថកិច្ច​របស់​លោក​បា​ន​អនុវត្ត​តាម​បញ្ជា​របស់​លោក​​សុខ រឿន ព្រះ​រាជ​អា​ជ្ញា​​​​រង​អម​សាលា​ដំបូង​​​​​​​​​​​រាជ​ធានី​ភ្នំពេញ​ ដែល​​យោ​ង​ទៅ​លើ​ពាក្យ​បណ្តឹង​​​​​​របស់​អ្នក​អាណា​ព្យាបាល​​ក្មេង​​ស្រី ។ លោក​កែវ​ ធា​ បន្ត​ថា​​ កាល​ពី​វេលា​​​​​​​​​​​​​​ម៉ោង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៩​និង​​​​​​​​​​​​ ​​​​​​​១៥​​នាទី​យប់​ថ្ងៃ​​ទី​២៦ មីនា ការិយា​ល័យ​របស់​​លោក​ទទួល​ជន​ប្រព្រឹត្ត​បទ​ល្មើស​​ម្នាក់​ ឈ្មោះ​ទេន ឌុក​​​​​​​​​​​​ ​ហៅ​ធា ពី​​​គ្រួសារ​រង​គ្រោះ​​​​ដែល​​​​ចោទ​​​​​​​​​​​​ថា​យុវជន​រូប​​​​​នេះ​ បាននាំ​កូន​ស្រី​គាត់​ អាយុ​១៣​​ឆ្នាំ ចេញ​ពី​ផ្ទះ​​​​​​​​​​​​​​​​​​ក្នុង​ថ្ងៃទី​​២៤ មីនា យក​ទៅ​រួម​ភេទ​នៅ​ផ្ទះ​សំណាក់​​រាជ​ធានីភ្នំពេញ​ និង​ពង្រត់​ទៅ​កាន់​ខេត្ត​​សៀម​រាប ។ ក្នុង​ពាក្យ​បណ្តឹងឱ្យ​ដឹងថា នៅ​ថ្ងៃ​ទី​២៤ មីនា កូន​​ស្រី​ឈ្មោះ​ផ.ស.ម ហៅ​ស.អ អាយុ​១៣​ឆ្នាំ បាន​បាត់​ពី​ផ្ទះ​​មិន​ដឹង​ទៅ​ណា​ ក្រុម​គ្រួសារ​​​​បា​​​ន​ស្វែង​រក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទើប​ ក្រោយ​មក​មាន​ដំណឹងថា ឈ្មោះ​​ទេន ឌុក ហៅ​ធា ជា​កម្មករ​លាង​​​ម៉ូតូ​នាំ​នាង​ទៅ​ខេត្ត​សៀម​រាប ។ ទទួល​​បាន​ព័ត៌មាន​នោះឪពុក​នាង​ និ​ងក្រុម​គ្រួសារ​ក៏​ទៅ​​​​​​​​តាម​រក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​កូន​ ​​ហើយ​ថ្ងៃ​ទី​២៦​ មីនា បាន​ជួប​ពួក​គេ​នៅ​ចំណត​រថយន្ត​​​​​​​​​​​​​​​​​​​​​​​​​​​ដែល​បម្រុង​​​​ ធ្វើ​​ដំណើរ​ទៅ​កន្លែង​ផ្សេងទៀត ។ ពេល​នោះ​​​​​ឪពុ​កនា​ង​បាន​លួង​​​​​​​​​​​​លោម​​ពួក​​គេ​ទាំង​​២​នាក់​​ឱ្យ​ មក​កាន់​រាជ​ធានី​ភ្នំពេញ​ ហើយ​ឪពុក​​​​​​​​​​​​នាង​បាន​​​​​​ប្រគល់​ឱ្យសមត្ថកិច្ចតែ​ម្តង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​នាង​​​ផ.ស.ម បាន​ឱ្យ​ដឹងថា ​​នាង​បាន​ស្គាល់​​​​​ និង​រាប់អាន​ឈ្មោះ​ទេន ឌុក ហៅ​ធា ជិត​១ឆ្នាំ​ហើយ ​​នៅ​ធ្វើ​​ជា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​កម្មករ​​​​​​​​​​លាង​​ម៉ូតូ​នៅ​​ម្តុំ​អង់​តែន​ ទួល​គោក​ ដែល​​ដំបូង​​ឈ្មោះ​ធា សុំ​រាប់​អាន​​ធ្វើ​ជា​មិត្ត​​​​ភក្តិ​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយ​បាន​កត់​លេខ​ទូរស័ព្ទ​គ្នា​ទៅ​វិញ​ទៅ​ម​ក​។ នាង​ផ.ស.ម បន្តថា ការរាប់​អាន​ធ្វើ​ជា​មិត្ត​ភក្តិ​​​បាន​ប្រហែល​៤​ខែ ឈ្មោះ​ធា​​​ បាន​សុំ​ស្រឡាញ់​ធ្វើ​ជា​​សង្សា ហើយ​​​ឧស្សាហ៍​​​​​​​​​​​​ទូរស័ព្ទ​​​ទាក់ទង​និយាយ​គ្នា​ញឹក​ញាប់​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មិន​ដាច់​រយៈផង​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ។ នៅ​ថ្ងៃ​ទី​២៤ មីនា នាង​​បាន​ជិះ​​ម៉ូតូ​ឌុប​ទៅ​​​លេង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​មើល​កម្ម​​វិធី​ប្រគំ​តន្ត្រី​​​​​​​នៅ​​ ស្ថានីយ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ ហើយ​​បាន​ទូរស័ព្ទ​ទៅ​ឈ្មោះ​ធា​​​​​​ ជា​សង្សារ​​​​​​​​​​​​​​​​​​​​​​​ឱ្យ​មក​ជួប​​​​រួច​​ក៏​នាំ​គ្នា​​ជិះ​ ម៉ូតូ​ឌុប​ទៅ​ដេក​នៅ​​ផ្ទះ​សំណាក់​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និង​រួម​ភេទ​​​​​​​​​​បាន​​សម្រេច​​១​ដ​ង ។ លុះ​ដល់​​​ថ្ងៃ​ទី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​២៥ មីនា វេលាម៉ោង​៧​ព្រឹក​ ពួក​គេ​បាន​ចាក​​ចេញ​ពី​កន្លែង​​ផ្ទះ​សំណាក់​ទៅ​កន្លែង​លាង​ម៉ូតូ​ រួច​ឈ្មោះ​ធា ក៏​យក​​​​​​​​​​​​​​​​​​ខោ​អាវ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រួច​បបួល​គ្នា​​ទៅ​ជិះ​​រថយន្ត​​​​​​​នៅ​បេន​ផ្សារ​ដើម​គរ​ដើម្បី​​​ទៅ​កាន់ ​ខេត្ត​​សៀម​រាប ។ លុះ​ថ្ងៃ​ទី​២៦ មីនា ​ពួក​គេ​​​​​​​​​​បម្រុង​​​​​ឡើង​រថយន្ត​ទៅ​កាន់​ខេត្ត​បាត់​ដំបងបន្ត​ទៀត ក៏ត្រូវ​​​​ឪពុក​ម្តាយ​ទៅ​ទាន់​​​ ហើយ​ក៏​នាំ​មក​រាជ​ធានីភ្នំពេញ​វិញ ។ នាង​ត្រូវ​ឪពុក​ម្តាយ​នាំ​ទៅ​ផ្ទះ រីឯ​​​​ឈ្មោះធា​ ជា​សង្សា​ដែល​ស្រឡាញ់​គ្នា​ប្តូរ​ផ្តាច់​ត្រូវ​​ប្រគល់​ឱ្យ​សមត្ថកិច្ច​​​​​ ​​​​​​ ។

តាម​ចម្លើយ​យុវជន​ទេន ឌុក ហៅ​ធា ក៏​​បាន​​សារភាព​​ប្រាប់​សមត្ថកិច្ច​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រហាក់​​ប្រហែល​គ្នា​​​និង​​នាង​​​​ផ.ស.ម ដែរ​ថា ពួក​គេ​ស្រឡាញ់​គ្នា​ជិត​១​ឆ្នាំ​ហើយ ដោយ​បាន​សន្យាថា មិន​​បោះ​បង់​​គ្នា​ចោល​ទេ គឺ​ប្តូរផ្តាច់​ទៅ​អនាគត​ ។ ​​ចំណែក​​រឿង​ចេញ​ពី​ផ្ទះ​ទៅ​​ដេក​​​នៅ​ផ្ទះ​សំណាក់​រួម​ភេទ​ និង​ចេញ​ទៅ​ខេត្ត​ឆ្ងាយ​ក៏​ជា​គំនិង​ខាង​ស្រីដែរ។ ពី​រាជ​ធា​នី​ភ្នំ​ពេញ​​​រហូលដល់​ខេត្ត​សៀម​រាប​ខ្លួ​ន​ត្រូវ​ការ​ចំណាយ​ ប្រាក់​អស់​ច្រើន​ណ​ាស់​​សម្រាប់​ជីវិត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​កម្មករ​​ស៊ី​ឈ្នួល​​​លា​​​ង​​​ម៉ូតូ​ ប៉ុន្តែ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដើម្បី​តម្រូវ​ចិត្ត​​ខាង​ស្រី​ ​ខ្លាច​​ឪពុក​ម្តាយ​​​ឆា​​​​​​​​​​​​​​​​​​​​​​​​​​​​​ឆៅ គេ​ក៏​មាន​គំនិត​​នាំ​នាង​ទៅ​ខេត្ត​បាត់​ដំបង​ជា​ស្រុក​កំណើត​​របស់​ខ្លួន។ ថ្ងៃ​ក្រោយ​ទៀត​​យ៉ាង​ណា​នោះ​វិល​មក​ភ្នំ​ពេញ​​វិញ ។

យុវជន​ឈ្មោះ​​ទេន ឌុក ហៅ​ធា ​​បន្តថា ការ​ស្រឡាញ់​​គ្នា​បែប​នេះ​ត្រូវ​បាន​អាណា​ព្យាបាល​ខាង​ស្រី​ចោទ​ប្រកាន់​ថា ជា​រឿង​ខុស​ច្បាប់​ និង​ពី​បទ​ពង្រាត់​​កូន​ស្រី​គាត់​​ទៅ​​រួម​​ភេទអនីតិជន ​​​​​​​​​​​ក្រោម​​អាយុ​១៥​ឆ្នាំ​ទៅ​វិញ ។ ទោះ​ជា​យ៉ាង​ណា​​ពេល​នេះ​​យុវជន​ឈ្មោះ​ទេន ឌុក ហៅ​ធា​ បាន​រង​នូវ​ការ​ចោទ​ប្រកាន់​ និង​មិន​​អាច​គេច​ផុត​ពី​​ការ​ឃុំ​​ខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះ​​អាសន្ន ​នោះ​ឡើយ ៕

Bopha

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]