កុំឲ្យខាត! ទៅដល់បារាំង ទេព បូព្រឹក្ស ថតបទថ្មី អត្ថន័យពីរោះ ចាក់ដោតអារម្មណ៍យុវវ័យ (មានវីដេអូ)

//s5.kh1.co/4d/4d0484198dbf0f3102f0bec8e84b72ecb1cf28c2.jpg
តារា & កម្សាន្ដ

 ២៨-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

កាលពីពេលព្រឹកមិញនេះ ទេព បូព្រឹក្ស បានបញ្ចេញនូវបទចម្រៀងមនោសញ្ចេតនាថ្មីមួយបទ ដែលបានផ្ដិតយកទិដ្ធភាពនៅឯប្រទេសបារាំង រីឯអត្ថន័យវិញ ពិតជាពីរោះ ចាក់ដោតអារម្មណ៍មិត្តៗយុវវ័យមិនតិចទេ។

ភ្នំពេញ៖ ទេព​ បូព្រឹក្ស អ្នកណាៗក៏ស្គាល់ដែល ពីតារាចម្រៀងដែលមានគំនិតច្នៃប្រឌិតខ្ពស់ ទាំងការ ផាត់មុខ ការលេងខ្លួនប្លែកៗ និងមានក្បាច់រាំសាហាវៗ ហើយបើនិយាយពីការតែងខ្លួនវិញមិនឲ្យចាញ់តារាបរទេសឡើយ នាងតែងតែមានអ្វីដែលថ្មី ប្លែកៗ ពោលគឺមិនដដែលៗតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ បើទោះបីជាមានការរិះគន់ខ្លាំងប៉ុណ្ណាក៏ដោយ ក៏តារាស្រីស្រស់ស្អាតរូបនេះ នៅតែព្យាយាមនៅក្នុងវិស័យសិល្បៈ ហើយនៅតែឈរជើង ក្នុងនាមជាតារាចម្រៀងម្នាក់ ដែលបំណងចង់ឲ្យថ្ងៃណាមួយគ្រប់គ្នាដែលស្អប់ខ្លួន នឹងទទួលយកនូវ ដែលនាងបានខិតខំព្យាយាម។

ដោយឡែក កាលពីព្រឹកមិញនេះ ទេព បូព្រឹក្ស បានបញ្ចេញនូវបទចម្រៀងមនោសញ្ចេតនាថ្មីមួយបទ ដែលបានផ្ដិតយកទិដ្ធភាពនៅឯប្រទេសបារាំង ដែលមានការសម្ដែងរួមជាមួយ កញ្ញា ឈិត សុវណ្ណបញ្ញា និង Alex Cannan Real ក្នុងដំណើរកម្សាន្តរបស់ខ្លួនកាលពីកន្លងទៅនេះ ផងដែរ។

ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ពិតជាប្លែកដោយគេកម្រឃើញ តារារូបនេះបកស្រាយ បទចម្រៀង មនោសញ្ចេតនា បែបនេះណាស់ រីឯអត្ថន័យនៃបទចម្រៀង ពិតជាពីរោះនិងចាក់ចោតអារម្មណ៍បណ្ដាយុវវ័យនាពេលបច្ចុប្បន្នខ្លាំងមែនទែន៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

ទេព​ បូព្រឹក្ស
ទេព​ បូព្រឹក្ស
ទេព​ បូព្រឹក្ស
ទេព​ បូព្រឹក្ស
ទេព​ បូព្រឹក្ស និង​ ដេវីត
ទេព​ បូព្រឹក្ស និង​ ដេវីត
ទេព ​បូព្រឹក្ស
ទេព ​បូព្រឹក្ស
ទេព បូព្រឹក្សងួន ចាន់ដេវីត
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T