MV ថ្មីរបស់ BTS ដែលទើបតែចេញនេះ មើលមួយភ្លែតស្មានតែរឿងហូលីវូដ! (មានវីដេអូ)

//s5.kh1.co/83/834bdda15630854c179679fd82e6623c24c75a4d.jpg
តារា & កម្សាន្ដ

 ២៨-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

វីដេអូបទចម្រៀងថ្មីរបស់ BTS មើលមួយភ្លែតស្មានតែ រឿងហូលីវ៉ូត ដែលចំណងជើងថា «ON» ដែលធ្វើឲ្យមហាជនមានការរំភើបយ៉ាងខ្លាំង ដោយសារតែពួកគេខកខានសម្តែងមួយរយៈមកហើយ។

កូរ៉េខាងត្បូង៖  គ្រាន់តែដល់ថ្ងៃកំណត់ ត្រូវបង្ហោះ MV ថ្មីភ្លាម ហ្វេនៗជុំវិញពិភពលោក ក៏បើក Youtube អង្គុយរង់ចាំទស្សនាគ្រប់ៗគ្នាតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា ផលិតកម្ម BigHit ទើបតែទម្លាក់វីដេអូចម្រៀងថ្មីរបស់ BTS កាលពីពាក់កណ្ដាលយប់ ឈានចូលថ្ងៃទី ២៨ ខែកុម្ភៈ យប់មិញនេះ បន្ទាប់ពីបញ្ចេញវីដេអូ “Kinetic Manifesto Film” សម្រាប់បទ ON រួចមក។

វីដេអូចម្រៀងថ្មីមួយនេះ ជាវីដេអូមួយទៀតរបស់បទ ON ដែលលើកនេះ គឺជា MV ផ្លូវការរបស់ពួកគេផ្ទាល់តែម្ដង។

បទចម្រៀងថ្មី នៃអាល់ប៊ុម 'Map of the Soul: 7' មួយនេះ បានបង្កភាពភ្ញាកផ្អើល ដល់ក្រុមអ្នកគាំទ្រយ៉ាងខ្លាំង ព្រោះតែសាច់រឿនៅក្នុង MV មួយនេះ វាពិតជាប្លែកភ្នែក ហើយកាន់តែពិសេសដូចជាឈុតមួយ នៅក្នុងរឿងហូលីវូដ យ៉ាងដូច្នោះដែរ។

គួររម្លឹកផងដែរថា វីដេអូចម្រៀងមួយបទនេះ ទទួលបាន ១០លាន Views តាំងពីបញ្ចេញបាន ១ម៉ោងដំបូង ហើយពេលនេះ ហ្វេនៗនៅតែសម្រុកចូលទស្សនាជាហូហែ រហូតគាំង Views ជាច្រើនដង៕

បើប្រិយមិត្តចង់ជ្រាបច្បាស់ តោះមកទស្សនា MV បទ ON របស់ BTS ខាងក្រោមនេះ ៖ 

BTS
BTS
BTS
BTS
BTS
BTS
BTS
BTS
«ON» របស់ BTS
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T