BTS ប្រកាសរំសាយ Concert Tour ទាំងអស់នៅ Seoul ចោលហើយ!

//s5.kh1.co/a9/a9bef1bcf35f10c3751da686342448ed6afbe04f.jpg
តារា & កម្សាន្ដ

 ២៨-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ទោះបីជា Concert Tour លើកនេះ ជាអ្វីដែលហ្វេនៗជុំវិញពិភពលោក រួមទាំង BTS ផ្ទាល់ បានទន្ទឹងរង់ចាំ អស់រយៈពេលជាយូរ ប៉ុន្តែវាស្រាប់តែត្រូវបានរំសាយចោលទៅវិញ ដោយខានពុំបាន។

កូរ៉េខាងត្បូង ៖ ទោះបីជា Concert Tour លើកនេះ ជាអ្វីដែលហ្វេនៗជុំវិញពិភពលោក រួមទាំង BTS ផ្ទាល់ បានទន្ទឹងរង់ចាំ អស់រយៈពេលជាយូរ ប៉ុន្តែវាស្រាប់តែត្រូវបានរំសាយចោលទៅវិញ ដោយខានពុំបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផលិតកម្មបានលើកឡើងថា កម្មវិធីប្រគុំតន្រ្តីលើកនេះ មានមនុស្សច្រើនជាង ២០០,០០០នាក់ គ្រោងនឹងធ្វើដំណើរមកចូលរួម ថែមទាំងមានវត្តមានរបស់បុគ្គលិក រាប់រយនាក់ទៀត ប៉ុន្តែដោយសារតែពេលនេះ មេរោគកំពុងតែរាលដាលខ្លាំង ដូច្នេះហើយ ការរំសាយចោលគឺជាជម្រើសដ៏ល្អមួយ ដើម្បីសុវត្ថិភាពគ្រប់គ្នា។

ជាការពិតណាស់ ស្ថានការនៅក្នុងប្រទេសកូរ៉េខាងត្បូងពេលនេះ កំពុងតែស្ថិតក្នុងសភាពគួរឲ្យព្រួយបារម្ភបំផុត ព្រោះតែជំងឺកូរ៉ូណា ឬ COVID-19 កំពុងតែរាលត្បាត ពេញខេត្តក្រុងសំខាន់ៗ ថែមទាំងបង្កឲ្យមានអ្នកស្លាប់ ច្រើនជាង ១០នាក់ និងចំនួននាក់ឆ្លងច្រើនជាង ២,០០០នាក់ ត្រឹមរយៈពេលដ៏ខ្លី។

ដោយសារតែមូលហេតុនេះ ទើបបានជាក្រុមតារាកូរ៉េទាំងអស់ សម្រេចចិត្តលុបចោលកម្មវិធីប្រគុំតន្រ្តីរបស់ខ្លួន ដើម្បីចៀសវាងការប្រមូលផ្តុំគ្នា ដែលជាការបង្កើតឱកាសដល់ការចម្លងមេរោគ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់។

ហើយផលិតកម្ម BigHit ក៏ទើបតែបានប្រកាសរំសាយចោល កម្មវិធីប្រគុំតន្រ្តីធំរបស់ BTS គឺ MAP OF THE SOUL TOUR” នៅឯទៅក្រុង Seoul ព្រោះតែបារម្ភពីសុខភាពគ្រប់គ្នា៕

ទស្សនារូបភាពខាងក្រោម ៖

BTS
BTS
BTS
BTS
V
V
Jungkook
Jungkook
សារពី BigHit
សារពី BigHit
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T