ស៊ុតបកចេកអស្ចារ្យណាស់! Aubameyang ស៊ុតនាទី១១៣ ប៉ុន្តែ Arsenal បានត្រឹមទឹកភ្នែកចុងម៉ោង និងសាងកំណត់ត្រាអាក្រក់មួយ (មានវីដេអូ)

//s5.kh1.co/d5/d5180816ce01dcf99c7cf9f300df98bc09f38bec.jpg
កីទ្បា

 ២៨-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Arsenal ធ្លាក់ចេញពីពានរង្វាន់ Europa League ត្រឹមវគ្គ៣២ក្រុមចុងក្រោយ ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត ក្រោយស្មើគ្នាទាំងពីរជើង ២-២ ជាមួយ Olypiacos

អង់គ្លេស៖ ក្លិបកាំភ្លើងធំ Arsenal បានធ្លាក់ចេញពីពានរង្វាន់ Europa League ត្រឹមវគ្គ៣២ក្រុម ក្រោយប្រកួតស្មើគ្នាទាំងពីរជើង ក្នុងលទ្ធផល ២ទល់នឹង២ ជាមួយ Olympiacos។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតរវាង Arsenal និង Olympiacos
ការប្រកួតរវាង Arsenal និង Olympiacos

នៅជើងទីមួយ Arsenal ជាអ្នកនាំមុខមុន ១-០។ យ៉ាងណាមិញ ការប្រកួតជើងទីពីរពេញ៩០នាទី Olympiacos បាននាំមុខ ០-១ វិញដែលធ្វើបានសម្រេចដោយកីឡាករ Pape Abou Cisse នៅនាទីទី៥៣។ លេងចប់៩០នាទីនៅជើងទីពីរ លទ្ធផលសរុបទាំងពីរជើង ស្មើគ្នា ១-១ ដូច្នេះតម្រូវឲ្យការប្រកួតឈានដល់ម៉ោងបន្ថែម១៥នាទីពីរដង។

ការប្រកួតរវាង Arsenal និង Olympiacos
ការប្រកួតរវាង Arsenal និង Olympiacos

ការប្រកួតក្នុងម៉ោងបន្ថែម ខ្សែប្រយុទ្ធជួរមុខ Aubameyang បានទាត់បកចេកយ៉ាងអស្ចារ្យបើកការនាំមុខឲ្យ Arsenal នៅនាទីទី១១៣។ ប៉ុន្តែលទ្ធផលនេះមិនបានរក្សារហូតអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួតនោះទេ ដោយនៅចុងម៉ោងទៅហើយ ពោលគឺនៅនាទីទី១២០ Olympiacos រកបាន១គ្រាប់ទៀតដោយកីឡាករ Youssef El Arabi។

មួយជើងបកចេករបស់ Arsenal
មួយជើងបកចេករបស់ Arsenal

បញ្ចប់ការប្រកួត១២០នាទី Olympiacos យកឈ្នះ Arsenal ១-២ និងសរុបទាំងពីរជើង ស្មើគ្នា ២-២ ប៉ុន្តែ Olympiacos ជាអ្នកឡើងទៅវគ្គ១៦ក្រុម ដោយសារតែមានគ្រាប់បាល់ក្រៅដី (Away Goal) ច្រើនជាង Arsenal។ Arsenal រកបាន១គ្រាប់ប៉ុណ្ណោះកាលនៅទឹកដីរបស់ Olympiacos ប៉ុន្តែជើងខ្លាំងក្រិកមួយនេះរកបាន២គ្រាប់នៅកីឡដ្ឋាន Emirate។

សកម្មភាពក្រោយចប់ការប្រកួត
សកម្មភាពក្រោយចប់ការប្រកួត

គួរឲ្យដឹងផងដែរថា នេះជាលើកដំបូងហើយនៅក្នុងប្រវត្តិសាស្រ្តរបស់ក្លិប Arsenal ដែលធ្លាក់ចេញពីពានរង្វាន់ UEFA Europa League ត្រឹមវគ្គ៣២ក្រុមចុងក្រោយ។

ចង់ឃើញថា Aubamyang ស៊ុតបកចេក ហើយ Arsenal ត្រូវបរាជ័យចុងម៉ោងយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T