តោះ! តោះ! Honda ប្តូរពោងសុវត្ថិភាព និងត្រួតពិនិត្យរថយន្តឥតគិតថ្លៃ

//s5.kh1.co/3a/3aa747c8e0c3a2ddd4642cb4c87240fcd2c36e04.jpg
សង្គម

 ២៨-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ឱកាសដ៏ពិសេស ក្រុមហ៊ុន ភ្នំពេញ ហុងដា ដែលមានទីតាំងទល់មុខ អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ បានធ្វើការផ្សព្វផ្សាយ ធ្វើការផ្លាស់ប្តូរពោងសុវត្ថិភាពជូនអតិថិជនរបស់ខ្លួនដោយមិនគិតថ្លៃ ។

ភ្នំពេញ៖​ ឧស្សាហកម្មផលិតរថយន្តធំៗទាំងអស់នៅលើពិភពលោក បានធ្វើការតាមដាន និងត្រួតពិនិត្យយ៉ាងខ្លាំងអំពីប្រព័ន្ធសុវត្ថិភាពនេះ ជាពិសេសគ្រោះថ្នាក់ដែលបណ្តាលមកពី ពោងសុវតិ្ថភាព។ ការមិនដំណើរការរបស់ពោងសុវត្ថិភាព ឬមានបញ្ហាផ្ទុះដោយខ្លួនឯង អាចបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ជីវិត។ ដូចច្នេះ ក្រុមហ៊ុន Honda បានធ្វើការផ្សព្វផ្សាយ ធ្វើការផ្លាស់ប្តូរពោងសុវត្ថិភាពជូនអតិថិជនរបស់ខ្លួនដោយមិនគិតថ្លៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅប្រទេសកម្ពុជា កំពុងមានការប្រើប្រាស់រថយន្ត Honda ចាស់ៗច្រើនដែលចរាចរលើដងផ្លូវ តែអ្នកប្រើប្រាស់ទាំងអស់ប្រាកដជាមិនដែលដឹងពីបញ្ហា ពោងសុវត្ថិភាពនៅក្នុងរថយន្តទាំងនោះទេ ថាវា​មិនដំណើរការប្រក្រតី ឬ ប្រសិទ្ធភាពវានៅដល់កម្រិតណានោះទេ។

ក្រុមហ៊ុន ភ្នំពេញ ហុងដា គឺជាក្រុមហ៊ុនធំតែមួយគត់ ដែលនាំចូលនិងចែកចាយរថយន្តម៉ាក HONDA ទាំងផលិតផលរថយន្តថ្មី និងសេវាកម្មជួសជុលផ្ទាល់ពីប្រទេសជប៉ុន។ ក្រុមហ៊ុន កំពុងធ្វើការអំពាវនាវឲ្យអតិថិជន ដែលប្រើប្រាស់រថយន្ត HONDA ចាស់ៗ នៅក្នុងស្រុក ឲ្យចូលមកមជ្ឈមណ្ឌលជួសជុលថែទាំរថយន្ត Honda ដោយផ្តល់ជូនដូចជា៖

- ធ្វើការផ្លាស់ប្តូរពោងសុវត្ថិភាពដោយមិនគិតថ្លៃ

- ការត្រួតពិនិត្យថែទាំរថយន្តឥតគិតថ្លៃ

ហើយរថយន្ត Honda ដែលត្រូវធ្វើការផ្លាស់ប្តូរមានដូចជា Honda CR-V  Honda CITY  Honda CIVIC  Honda PILOT និង Honda ACCORD ដែលមានឆ្នាំផលិតចាប់ពី ឆ្នាំ ២០០២ ដល់ឆ្នាំ ២០១៣។

រថយន្ត HONDA CR-V
រថយន្ត HONDA CR-V
រថយន្ត HONDA  CITY
រថយន្ត HONDA  CITY
រថយន្ត HONDA CIVIC   
រថយន្ត HONDA CIVIC   
រថយន្ត HONDA PILOT  
រថយន្ត HONDA PILOT  
រថយន្ត HONDA Accord  
រថយន្ត HONDA Accord  

អាស្រ័យហេតុនេះ សូមបងប្អូនដែលប្រើប្រាស់នូវ ប្រភេទរថយន្តដែលបានជម្រាបជូនខាងលើ សូមអញ្ជើញមកយានដ្ឋានជួសជុលរបស់ ក្រុមហ៊ុន ភ្នំពេញ ហុងដា ដែលមានទីតាំងទល់មុខ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

រថយន្តហុងដា ប្តូរពោងសុវត្ថិភាពដោយឥតគិតថ្លៃ
រថយន្តហុងដា ប្តូរពោងសុវត្ថិភាពដោយឥតគិតថ្លៃ

សម្រាប់ព័ត៌មានបន្ថែម សូមធ្វើការទំនាក់ទំនងតាមមានលេខទូរស័ព្ទ៖ 017 888 564 / 017 888 526 ឬ ក៏អាចចូលទៅកាន់គេហទំព័រនេះ ដើម្បីត្រួតពិនិត្យអំពីលេខកូដរថយន្តថាត្រូវផ្លាស់ប្តូរពោងសុវត្ថិភាព ឬអត់ ៖ www.myhondaairbag.com   កម្មវិធីនេះ ចាប់ផ្តើមពីថ្ងៃផ្សាយជូនដំណឹងនេះរហូតដល់អស់ពីស្តុក

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T