realme បានបញ្ចេញគំនិតនៃ «dare to leap» ម្តងទៀត ជាមួយ realme C3 បំពាក់មកជាមួយបន្ទះឈីប Helio G70 និងកាមេរ៉ា 3គ្រាប់!

//s5.kh1.co/94/942a439c38afd0adaadb365316ecc647ac0b13f2.jpg
បច្ចេកវិទ្យា

 ២៨-កុម្ភៈ-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

សព្វថ្ងៃនេះឧស្សាហកម្មស្មាតហ្វូនរបស់ប្រទេសចិនបានចូលមកអង្រួនចំណាប់អារម្មណ៍ប្រជាជនជាច្រើន ហើយ realme ក៏មមាញឹកនឹងការបញ្ចេញផលិតផលថ្មីទៅលើទីផ្សារផងដែរ។

ភ្នំពេញ៖ សព្វថ្ងៃនេះឧស្សាហកម្មស្មាតហ្វូនរបស់ប្រទេសចិនបានចូលមកអង្រួនចំណាប់អារម្មណ៍ប្រជាជនជាច្រើន ហើយ realme ក៏មមាញឹកនឹងការបញ្ចេញផលិតផលថ្មីទៅលើទីផ្សារផងដែរ។ ដូចដែលយើងបានដឹងហើយថា realme បានបើកដំណើរការកំពូលស្មាតហ្វូនថ្មីគឺ X50 Pro ជាមួយបច្ចេកវិទ្យា 5G បំពាក់បន្ទះឈីបជំនាន់ចុងក្រោយ Snapdragon 865 រួមជាមួយបច្ចេកវិទ្យាដ៏ជឿនលឿនចុងក្រោយ ទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្របពេលជាមួយគ្នានេះដែរ ការប្រើប្រាស់បច្ចេកវិទ្យា 5G បាន​ ឬមិនបាន គឺអាស្រ័យទៅលើហេដ្ឋារចនាសម្ព័ន្ធរបស់ប្រព័ន្ធ 5G នៅក្នុងទីផ្សារតំបន់នោះ។ ដូច្នេះហើយទើប realme ផ្តល់ជូននូវជម្រើសជាច្រើនសម្រាប់អ្នកប្រើប្រាស់ដូចជា realme ម៉ូឌែលជាលេខលំដាប់គឺ realme C Series នេះជាដើម។

បន្ទាប់ពីប្រទេសឥណ្ឌាបានសម្ពោធ realme C3 ជាផ្លូវការហើយនោះ នៅឯប្រទេសឥណ្ឌូនេស៊ីឯណោះក៏បានចេញផ្សាយដូចគ្នានេះដែរនៅកាលពីប៉ុន្មានថ្ងៃមុននេះ។

realme C3 អាចនិយាយបានថាជា អធិរាជនៃម៉ាកទូរស័ព្ទដែលតំណាងដូចទៅនឹងជីវិតបែបយុវវ័យដែលពោរពេញទៅដោយភាពស្រស់បំព្រង។

realme C series តែងតែផ្តល់នូវបច្ចេកវិទ្យាដ៏ចាំបាច់សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ហើយតែងតែនាំមកជាមួយតម្លៃសមរម្យជាពិសេសសម្រាប់សិស្សនិស្សិត ។

realme C series
realme C series

ភ្លាមៗបន្ទាប់ពីការប្រកាសដាក់លក់ជាផ្លូវការនៅក្នុងប្រទេសឥណ្ឌូនេស៊ីអតិថិជន បានចាប់ផ្តើមកុម្ម៉ង់បញ្ជាទិញដោយផ្ទាល់ដោយបានលក់អស់ក្នុងរយៈពេលតែ 30 វិនាទីប៉ុណ្ណោះ រីឯនៅលើគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិចដ៏ល្បីឈ្មោះ Lazada មានការលក់សម្រេចបានរហូតដល់ជាង ១០,០០០ គ្រឿងឯណោះ។

ដោយសារតែ realme ទើបតែបោះជំហានចូលមកកាន់ទីផ្សារប្រទេសកម្ពុជា​ទើបធ្វើឱ្យអ្នកប្រើប្រាស់មិនសូវស្គាល់ពីគុណភាពរបស់ផលិតផលដ៏ល្អរបស់ realme។ ស្មាតហ្វូន realme តែងតែឈរលើគោលគំនិត «dare to leap» ហើយព្យាយាមក្លាយជាអ្នកពេញនិយមខាងបច្ចេកវិទ្យា ឆ្ពោះទៅរកជីវិតដ៏ទាន់សម័យ។

ដូចដែលបានបង្ហាញរួចមកហើយ realme C3 គឺជាម៉ូឌែលទូរស័ព្ទដំបូងបង្អស់ ដែលបំពាក់ជាមួយប្រព័ន្ធដំណើរការ Helio G70 នៅក្នុងប្រទេសកម្ពុជា ហើយមានសមត្ថភាពផ្ទុកទិន្នន័យរហូតដល់ទៅ 8GB LPDDR4X រ៉ាប់រងបានគ្រប់ព័ត៌មានទាំងអស់នៃតម្រូវការប្រើប្រាស់ប្រចាំថ្ងៃ។

លើសពីនេះទៀតម៉ូឌែលនេះទទួលបានពិន្ទុរហូតដល់ 190000 ពី Antutu ដែលមានការប្រកួតប្រជែងខ្លាំងជាងម៉ូឌែលដទៃទៀត ដែលស្ថិតក្នុងតារាងតម្លៃដូចគ្នានៅក្នុងទីផ្សារប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។

ដូចដែលលោកអ្នកជ្រាបហើយថា realme C3 នឹងចាប់ផ្ដើមចេញលក់ជាផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជានៅដើមខែក្រោយនេះហើយ។ សូមរង់ចាំតាមដានព័ត៌មានបន្ថែមទាំងអស់គ្នា។

ទស្សន៍ទាយតម្លៃ realme C3 ដើម្បីឈ្នះរង្វាន់
ទស្សន៍ទាយតម្លៃ realme C3 ដើម្បីឈ្នះរង្វាន់

សម្រាប់ព័ត៌មានលំអិតផ្សេងទៀត អាចចូលទៅកាន់ផេក Facebook ផ្លូវការរបស់ realme ហើយឥលូវនេះយើងក៏មានការទស្សទាយតម្លៃទូរស័ព្ទយករង្វាន់ផងដែរ ដើម្បីកាន់តែច្បាស់សូមចូលតាមរយៈវេបសាយខាងក្រោមនេះ: https://www.facebook.com/realmeCambodia/photos/a.121203192609805/214750009921789/?type=3&theater

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T