១គ្រាប់នេះលឿនណាស់អ្នកចាំទីបានត្រឹមឈរមើល! Man UTD លត់ Club Brugge ៥-០ បន្តឡើងវគ្គ១៦ក្រុម (មានវីដេអូ)

//s5.kh1.co/37/375fa5e74e35154631ad5f3c01d3b811e87df12d.jpg
កីទ្បា

 ២៨-កុម្ភៈ-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

Man UTD លត់ក្លិប Club Brugge ៥-០ កក់កៅអីវគ្គ១៦ក្រុម ពានរង្វាន់ UEFA Europa League

អង់គ្លេស៖ ក្រុមបិសាចក្រហម Manchester United បានកក់កៅអីឡើងទៅវគ្គ១៦ក្រុមចុងក្រោយ ពានរង្វាន់ក្លិបអាជីពលំដាប់ទីពីរ UEFA Europa League បន្ទាប់ពីយកឈ្នះក្រុមជើងខ្លាំងប៊ែលហ្សិក Club Brugge ក្នុងលទ្ធផល ៥ទល់នឹង០ នៅកីឡដ្ឋាន Old Trafford ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងការប្រកួតវគ្គ៣២ក្រុម ជើងទី២កាលពីម្សិលមិញ ក្រុមម្ចាស់ផ្ទះ Man UTD ធ្វើបានយ៉ាងល្អ ដោយបង្កើតឱកាសស៊ុតសំដៅទីក្រុមភ្ញៀវបានរហូតដល់១៥ជើង ចំគោលដៅ១០ដង សម្រេចទីបាន៥គ្រាប់ ចំណែកឯក្រុម Club Brugge ស៊ុតបាន២ជើង មិនចំគោលដៅសូម្បីតែ១ដង។

យ៉ាងណាមិញ ខ្សែការពារក្រុមភ្ញៀវ Club Brugge កីឡាករ Simon Deli ត្រូវបានអាជ្ញាកណ្ដាលផ្ដល់កាតក្រហម បណ្ដេញចេញពីទីលានតាំងពីពាក់កណ្ដាលតង់ទី១ នៅនាទីទី២៧ បន្ទាប់ពីយកដៃទៅពាំងបាល់ក្នុងប្រអប់គ្រោះថ្នាក់ ។ ជាហេតុនៅសល់គ្នាត្រឹម១០នាក់ ហាក់ហុចឱកាសឲ្យក្រុមលោក Solskjaer គ្រប់គ្រងការប្រកួតបានយ៉ាងងាយ។

៥គ្រាប់របស់ក្រុមបិសាចក្រហម រកបានដោយកីឡាករ៤រូប ក្នុងនោះគ្រាប់ទី១ ជាការស៊ុតបាល់ពិន័យ១១ម៉ែត្រដោយខ្សែបម្រើចំណូលថ្មី Bruno Fernandes។ គ្រាប់ទី២ទម្លុះសំណាញ់ទីដោយខ្សែប្រយុទ្ធខ្ចីជើងពីក្លិបនៅលីគកំពូលចិន Odion Ighalo ចំណែកឯគ្រាប់ទី៣ ស៊ុតបញ្ចូលទីដោយខ្សែបម្រើវ័យក្មេង Scott McTominay រីឯគ្រាប់ទី៤ និងទី៥ ធ្វើបានដោយម្ចាស់អាវលេខ១៧ Fred

គួររម្លឹកផងដែរថា កាលពីជើងទី១ នៅទឹកដី Club Brugge ក្រុមទាំងពីរប្រកួតស្មើគ្នា១ទល់នឹង១ ដូច្នេះសរុបទាំងពីរជើងក្រុម Man UTD បានយកឈ្នះក្នុងលទ្ធផល ៦ទល់នឹង១ ទទួលបានកៅអីឡើងទៅវគ្គ១៦ក្រុមចុងក្រោយ៕

ខ្សែបម្រើ Bruno Fernandes
ខ្សែបម្រើ Bruno Fernandes
ខ្សែប្រយុទ្ធ Odion Ighalo (លេខ២៥)
ខ្សែប្រយុទ្ធ Odion Ighalo (លេខ២៥)
ខ្សែបម្រើ Scott McTominay
ខ្សែបម្រើ Scott McTominay
កីឡាករ Fred
កីឡាករ Fred

បើចង់ឃើញាការស៊ុតបញ្ចូលទីអស្ចារ្យយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ Highlights
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T