ពូកែសួរពេក! ពេលនេះម្តាយ Margie បកស្រាយពីមូលហេតុពិតដែលកូនស្រីទាំងពីរមុខខុសគ្នា

//s5.kh1.co/ca/ca356932569b02783a618c81b2d0799373686ea9.jpg
តារា & កម្សាន្ដ

 ២៨-កុម្ភៈ-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ថៃ៖ អ្នកស្រី Orasri Balenciaga ដែលត្រូវជាម្តាយរបស់តារាស្រីថៃពីររូបគឺ Margie Rasri និង Marina Sodanun នៅទីបំផុតបានបង្ហោះសារនៅលើបណ្តាញ Instagram ដើម្បីឆ្លើយតបនូវសំណួរដែលអ្នកគាំទ្រតែងសួរដដែលៗថា ហេតុអ្វីបានជាកូនស្រីទាំងពីរនាក់មុខមិនដូចគ្នា។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះអ្នកស្រីបានឆ្លើយតបបែបកំប្លែងយ៉ាងដូច្នេះថា "ចង់ឃើញកូនស្រីទាំងពីរសម្តែងរឿងភាគរួមគ្នាណាស់ មិនបាច់សម្តែងជាតួកូនភ្លោះនោះទេ ដោយសារគេតែងចូលចិត្តសួរថា ហេតុអ្វីបានកូនទាំងពីរមុខមិនដូចគ្នា? តើឪពុកខុសគ្នាមែនទេ? ពេលនេះខ្ញុំសូមបកស្រាយហើយថា កូនទាំងពីរគឺមានឪពុកតែមួយ ម្តាយតែមួយ ប៉ុន្តែមុខខុសគ្នា ដោយសារខ្ញុំផលិតកូននៅពេលខុសគ្នាប៉ុណ្ណោះ! ហាហាហាហា!"

បន្ទាប់ពីអ្នកស្រីបកស្រាយបែបនេះហើយ សង្ឃឹមថាអ្នកគាំទ្រនឹងមិនមានចម្ងល់ទៀតនោះឡើយ៕

Marina និង Margie
Marina និង Margie
អ្នកស្រី Orasri 
អ្នកស្រី Orasri 
អ្នកស្រី Orasri
អ្នកស្រី Orasri
Margie
Margie
Marina
Marina

ប្រភពTeeNee

Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T