អាកាសធាតុពិតជាក្ដៅខ្លាំងណាស់ ប្រាកដជាគ្មាននរណាម្នាក់ចង់ធ្វើដំណើរចេញទៅណាទេ ក៏ប៉ុន្តែក្រឡេកមកមើលតារាហូឡូហ្វូដ ទាំងនេះវិញ បែរជាឈរនៅកណ្ដាលថ្ងៃក្ដៅ នៅមាត់សមុទ្រ Weston-Super-Mare នេះទៅវិញ តើពួកគេកំពុងតែធ្វើអ្វី?

នៅពេលដែលប្រិយមិត្តបានចូលមកដល់ មាត់សមុទ្រ Weston-Super-Mare ប្រាកដជាមានការភ្ញាក់ផ្អើលជាមួយនឹង រូបសំណាក់ធំៗជាច្រើនធ្វើពីខ្សាច់ ដូចជាស្វាគីងកុង រូបរបស់លោក Alfred Hitchcock មនុស្សប្រជៀវ មេចោរសមុទ្រ Jack Sparrow ដែលលេងក្នុងរឿង Pirates of the Caribbean និងរូបភាពចំលែកៗគួរឲ្យខ្លាចជាច្រើនទៀត ដែលបានធ្វើឡើងនៅឯមាត់សមុទ្រ ក្នុងកម្មវិធីបុណ្យសមុទ្រ។ មាត់សមុទ្រនេះផងដែរ គឺជាកន្លែងមួយសម្បូរ ទៅដោយតារាហូលីវូដល្បីៗ មកលេងនាពេលសំរាកពីការងារ។

ពិធីបុណ្យនេះចាប់ផ្ដើមប្ររព្ធតាំងពីឆ្នាំ ២០០៦ មកម៉្លេះ ដែលកាលពីឆ្នាំនោះមានរូបសំណាក់ដូចជា Fairy Tales, The Continents of the World, Under the Ocean, Great Britain និង The Jungle។ ចំណែកឯឆ្នាំនេះវិញគឺបាន ចាប់ផ្ដើមដោយ ជនជាតិហូឡង់ពីរនាក់ ពួកគេទាំងពីរបានប្រើប្រាស់នូវដីខ្សាច់ចំនួន ៣០តោន សង់នូវរូបស្វាគីងកុង ហើយរូបគីងកុងខ្សាច់របស់ពួកគាត់ ត្រូវទទួលបានការគាំទ្រយ៉ាងច្រើនពី អ្នកទស្សនា។ ក្នុងកម្មវិធីមានរូបសំណាក់ទាំងអស់ ២០ ដែលចូលរួមពី ៩ប្រទេសខុសៗគ្នា ប្រើដីខ្សាច់អស់ ៤,០០០តោន ដែលយកមកពីឆ្នេរនៅទីនោះ។ កម្មវិធីបុណ្យនេះចាប់ផ្ដើមកាលពីថ្ងៃសុក្រអាទិត្យមុន រហូតដល់ខែកញ្ញា ២០១៣។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ កម្មវិធីបុណ្យនេះ? បើមានចំណាប់អារម្មណ៍ នៅមិនទាន់ហួសពេលនៅឡើយទេ ព្រោះគេបើកដល់ខែកញ្ញា ឯណោះ។ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖























កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]