ជប៉ុនគ្រោងនឹងបិទទ្វារសាលាទូទាំងប្រទេសជាបណ្តោះអាសន្នដើម្បីទប់ស្កាត់ការរីករាលដាលវីរុស COVID-19

//s5.kh1.co/e8/e8c043f1a2e16505dca7d101cdc1618626ed4943.jpeg
សង្គម

 ២៨-កុម្ភៈ-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

នាយករដ្ឋមន្រ្តីជប៉ុន ស៊ីនហ្សូ អាបេ មានប្រសាសន៍ថាជប៉ុននឹងស្នើសុំឱ្យសាលារៀនទាំងអស់បិទទ្វាជាបណ្តោះអាសន្នចាប់ពីថ្ងៃចន្ទដើម្បីការពារការរីករាលដាលនៃវីរុសឆ្លងCOVID-19 ។

ជប៉ុន៖ នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ មានប្រសាសន៍ថា ជប៉ុននឹងស្នើសុំឱ្យសាលារៀនទាំងអស់បិទទ្វារជាបណ្តោះអាសន្នចាប់ពីថ្ងៃចន្ទ ដើម្បីការពារការរីករាលដាលនៃវីរុសឆ្លង COVID-19 ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការផ្អាកនេះអាចធ្វើឱ្យប៉ះពាល់ដល់សិស្សចំនួន ១៣ លាននាក់នឹងបន្តរហូតដល់ឆ្នាំសិក្សាបញ្ចប់ នៅចុងខែមីនា។ទន្ទឹមនឹងនេះមន្ត្រីសុខាភិបាលនៅខេត្តក្វាងទុងភាគខាងត្បូងប្រទេសចិនបាននិយាយថា អ្នកជំងឺខ្លះនៅទីនោះដែលបានជាសះស្បើយ និងត្រូវបានចេញពីមន្ទីរពេទ្យបានធ្វើតេស្តនៅតែវិជ្ជមានម្តងទៀត។ ហើយអាជ្ញាធរនៅក្នុងប្រទេសទាំងពីរនិយាយថា ពួកគេនឹងតាមដានអ្នកដែលជាសះស្បើយពីជំងឺនេះ។

https://s5.kh1.co/__image/w=650,h=434,q=100/ae/ae48968f072a694e9489c49b84f2e8662401769e.jpeg

ហេតុអ្វីជប៉ុនបិទសាលាជាបណ្តោះអាសន្ន?

ការបិទទ្វារសាលានានានេះត្រូវបានកំណត់ឱ្យចូលជាធរមាននៅថ្ងៃចន្ទ និងមានរយៈពេលរហូតដល់ចុងវិស្សមកាលនិទាឃរដូវ ដែលជាធម្មតានៅដើមខែមេសា។

លោកអាបេ បាននិយាយថាសប្តាហ៍ដំបូងនៃខែមីនាគឺជា“ រយៈពេលដ៏ចាំបាច់” មួយសម្រាប់ការការពារការឆ្លងវីរុស។លោកបានមានប្រសាសន៍ថា“ រដ្ឋាភិបាលបានយកចិត្តទុកដាក់ជាអាទិភាពចំពោះសុខភាព និងសុវត្ថិភាពកុមារ។

វាធ្វើតាមការសម្រេចចិត្តរបស់ប្រទេសចិនដែលមិនឱ្យបើកសាលារៀនឡើងវិញនៅចិនដីគោក បន្ទាប់ពីថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំ ហើយស្នើឱ្យសិស្សជិត ២០០ លាននាក់បែរមករៀនបែបអនឡាញនៅផ្ទះវិញ។ហើយហុងកុងក៏កំពុងបិទទ្វារសាលានានាក្នុងអំឡុងខែមេសានេះផងដែរ។

https://s5.kh1.co/__image/w=650,h=366,q=100/7b/7b3bd246c7af1fd90e6e33b3d6e187db6e957e41.jpeg
https://s5.kh1.co/__image/w=650,h=366,q=100/b0/b0f15e97dd863f1e665ebd2079b669ea9f2f5bf9.jpeg

ចំណែកឯឪពុកម្តាយជាច្រើននៅក្នុងប្រទេសជប៉ុនមានការព្រួយបារម្ភអំពីហានិភ័យដែលកើតឡើតចំពោះកូនរបស់ពួកគាត់នៅពេលឈប់ "និយាយដោយស្មោះ សាលារៀនទាំងអស់ឈប់សម្រាក? វាចាំបាច់ក្នុងការការពារកុមារ ប៉ុន្តែតើមានអ្វីកើតឡើងប្រសិនបើពួកគេមានឪពុកម្តាយធ្វើការ?" នេះជាពាក្យដែលឪពុកម្តាយជាច្រើនបានចោទសួរនៅលើបណ្តាញសង្គម។ តែក្រុមមន្រ្តីនិយាយថាមណ្ឌលថែទាំកុមារពេលថ្ងៃត្រង់ និងកន្លែងសិក្សាក្រៅម៉ោងសិក្សានៅតែអាចបើកដំណើរការបាន៕

https://s5.kh1.co/__image/w=650,h=366,q=100/49/493ae6b51ad453437b78d81e1184bcee171f3fed.jpeg
Sao Da
SaoDa (C)

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ១១ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T