គួរឱ្យសរសើរមែន! Suga របស់ BTS ធ្វើការបរិច្ចាគជួយដល់ស្រុកកំណើតរបស់គាត់ ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19

//s5.kh1.co/ff/ffe7eb444c7f27f941784f2f48906d313e02c41d.jpeg
តារា & កម្សាន្ដ

 ២៨-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ Suga របស់ BTS បានធ្វើការបរិច្ចាគដ៏សប្បុរសដល់ស្រុកកំណើតរបស់គាត់ គឺនៅទីក្រុង Daegu  ដើម្បីជួយប្រយុទ្ធប្រឆាំងនឹង COVID-19 ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីថ្ងៃទី ២៧ ខែកុម្ភៈមានសេចក្តីរាយការណ៍ថាលោក Suga បានបរិច្ចាគប្រាក់ ១០០ លានវ៉ុន  (៨២.៥៥០ ដុល្លារ) ដល់សមាគមន៍ Hope Bridge Korea Disaster Relief Association ដើម្បីជួយដល់ទីក្រុងក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសនេះ។ នេះបើយោងតាមអង្គការ លោក Suga បានកត់សម្គាល់ថា គាត់ចង់ចូលរួមជួយដោះស្រាយការលំបាកនៅស្រុកកំណើតរបស់គាត់ទោះបីវាតិចតូចក៏ដោយ។

Suga
Suga

ការចូលរួមវិភាគទានរបស់គាត់នឹងត្រូវបានប្រើដើម្បីជួយដល់អ្នកដែលរងគ្រោះដោយការរីករាលដាលនៃ COVID-១៩ ហើយក៏នឹងជួយគាំទ្រដល់ទីក្រុង Daegu ផងដែរ។ Suga បានកើតនិងធំធាត់នៅ Daegu ហើយបានធ្វើការជាមួយសប្បុរសធម៌ជាច្រើនជាមួយសមាជិកក្រុមរបស់គាត់ដើម្បីផ្តល់ជំនួយរបស់ពួកគេជាច្រើនដង។

ក្រៅពី Suga នៅមានតារាល្បីៗជាច្រើនដែលបានបរិច្ចាគ រួមមាន Cha Eunwoo របស់ក្រុម ASTRO  និង Hyeri របស់ក្រុម Girl's Day និងតារាសម្តែង Son Ye Jin ៕

Suga
Suga
Suga
Suga
Suga
Suga
Hab Cheynob
ហាប់ ជ័យនុប (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T