ទាន់ឱកាសល្អ! ក្លឹបគីឡូធ្ងន់២នៅអុីតាលី ប្រជែងគ្នាចែចូវកីឡាករឆ្នើមម្នាក់នៅ Chelsea

//s5.kh1.co/73/734957ba9ac6d86f120890b53ff81c1eec93d275.jpg
កីទ្បា

 ២៨-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

អង់គ្លេស៖ យោងតាមរបាយការណ៍បានឲ្យដឹងថាក្លឹបគីឡូធ្ងន់២ គឺ Milan និង Roma ពេញចិត្តពេញថ្លើមជាខ្លាំងក្នុងការប្រជែងយកកីឡាករតំបន់ប្រយុទ្ធរបស់ Chelsea កីឡាករ Willian

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Willian រកបាន៥គ្រាប់ បញ្ជូនបាល់ឲ្យមិត្តរួមក្រុម (Assists) បាន៤គ្រាប់ក្នុងការបង្ហាញខ្លួនបាន៣៣ប្រកួត រាប់បញ្ជូលទាំងលេងនៅ Premier League និងនៅ Champion league ហើយកីឡាករប្រេស៊ីលរូបនេះអាចនឹងចាកចេញពីជំរុំតោខៀវនៅរដូវក្តៅខាងមុខដោយមិនមានតម្លៃខ្លួន ក៏ព្រោះតែនឹងផុតកុងត្រាជាមួយក្លឹបក្នុងពេលប៉ុន្មានខែខាងមុខនេះហើយ ។

Willian 
Willian 

បើយោងតាមប្រភពពី MilanNews បានឲ្យដឹងថាកីឡាករវ័យ៣១ឆ្នាំ Willian ហាក់មិនស្ថិតក្នុងទីចាប់អារម្មណ៍របស់គ្រូបង្វឹក Chelsea លោក Frank Lampard ឡើយ ខណៈដែលគ្រូបង្វឹករូបនេះផ្តោតសំខាន់​ និងផ្តល់ឱកាសច្រើនឲ្យកីឡាករក្មេងៗ។ ដែលនេះជាឱកាសល្អមួយសម្រាប់ Roma និង Milan ក្នុងការប្រជែងគ្នាចូលចែចូវតារាឆ្នើមរូបនេះដោយគ្មានតម្លៃខ្លួន ៕

Willian និងគ្រូបង្វឹក Lampard
Willian និងគ្រូបង្វឹក Lampard
Willian និងគ្រូបង្វឹក Lampard
Willian និងគ្រូបង្វឹក Lampard

ប្រភពallfootball

Yem Viroth
viroth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T