UEFA សម្រាំងបានកីឡាករឆ្នើមបំផុតប្រចាំសប្តាហ៍​ទាំង១១នាក់ ខណៈគ្មានមុខ Messi និង Ronaldo

//s5.kh1.co/c2/c2002245844dc4b4b15047fe94b82fd9bcf54d4e.jpg
កីទ្បា

 ២៨-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្រោយពីការប្រកួតរវាងក្រុមខ្លាំងៗនៅជើងទី១វគ្គ១៦ក្រុមកាលពីចុងសប្តាហ៍មុនត្រូវបានបញ្ចប់ UEFA បានប្រកាសជាផ្លូវការនូវជម្រើសកីឡាករឆ្នើមៗបំផុតក្នុងអំឡុងពេលប្រកួត ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករនាំលេងសញ្ជាតិបេលហ្សិក De Bruyne  និងខ្សែបម្រើឆ្នើមរបស់ Real Madrid កីឡាករ Isco ត្រូវបានជ្រើសរើសជាកីឡាករឆ្នាំប្រចាំសប្តាហ៍ ខណៈដែលកីឡាករ មកពី Bayern Munich មានដល់ទៅ៤នាក់ ប៉ុន្តែអ្វីដែលភ្ញាក់ផ្អើលនោះគឺ កីឡាករគីឡូធ្ងន់ ដូចជា Messi និង Ronaldo មិនមានឈ្មោះក្នុងបញ្ជីជម្រើសនេះទេ ។

កីឡាករ De Bruyne
កីឡាករ De Bruyne

ខាងក្រោមជាបញ្ជីរាយនាមកីឡាករឆ្នើមៗក្នុងជម្រើស១១នាក់របស់ UEFA :

- អ្នកចាំទី : Neuer (Bayer)

- ខ្សែការពារ :  Alphonso Davies (Bayern), Alaba (Bayern), Marcal (Lyon), Dubois (Lyon)

- ខ្សែបម្រើ : Tousart (Lyon), Gnabry (Bayern), De Bruyne (Man City), Isco (Real Madrid)

- ខ្សែប្រយុទ្ធ : Mertens (Napoli), Lewandowski (Bayern)

បញ្ជីជម្រើសកីឡាករល្អប្រចាំសប្តាហ៍
បញ្ជីជម្រើសកីឡាករល្អប្រចាំសប្តាហ៍

ចំណែកតំណែងគ្រាប់បាល់ល្អបំផុតប្រចាំសប្តាហ៍វិញបានលើ ៖

- Erling Haaland (គ្រាប់បាល់ទី២ពេលប៉ះ PSG)

- Josip Iličić (គ្រាប់បាល់ពេលប៉ះ Valencia)

- Remo Freuler (គ្រាប់បាល់ពេលប៉ះ Valencia)

- Dries Mertens (គ្រាប់បាល់ពេលប៉ះBarcelona)

តំណែងគ្រាប់បាល់ល្អបំផុតប្រចាំសប្តាហ៍
តំណែងគ្រាប់បាល់ល្អបំផុតប្រចាំសប្តាហ៍

ប្រភពUEFA

Yem Viroth
viroth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T