អបអរសាទរ! ក្រុម BTS បានជាប់លេខ១លើកំពូលតារាងរបស់ Gaon សម្រាប់ការលក់អាល់ប៊ុមបទ “Map Of The Soul: 7” នៅសប្តាហ៍ទី ១ (មានវីដេអូ)

//s5.kh1.co/86/8649b3546f9c8ba4e12c80e3c88a4ac6b0622b38.jpeg
តារា & កម្សាន្ដ

 ២៨-កុម្ភៈ-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ ក្រុម K-Pop BTS ទទួលបានការលក់អាល់ប៊ុមចម្រៀងខ្ពស់បំផុតប្រចាំសប្តាហ៍ដំបូងក្នុងប្រវត្តិសាស្ត្រ Gaon Chart ជាមួយអាល់ប៊ុមចុងក្រោយរបស់ពួកគេ!

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅថ្ងៃទី ២៧ ខែកុម្ភៈនេះសមាគមតន្រ្តីកូរ៉េ (ជាអង្គភាពមួយរបស់ Gaon Chart) បានប្រកាសថា “Map of the Soul: 7” របស់ក្រុម BTS បានឈរនៅលើកំពូលតារាងអាល់ប៊ុមរបស់ Gaon Chart នៅក្នុងសប្តាហ៍ចាប់ពីថ្ងៃទី ១៦ ដល់ ២២ ខែកុម្ភៈ ទោះបីជាបទមួយនេះទើបតែបានចេញនៅថ្ងៃទី ២១ ខែកុម្ភៈ នៅម៉ោង ៦ ល្ងាច យ៉ាងណាក្ដី។

KMCA បានបញ្ជាក់ជាផ្លូវការថា“Map of the Soul: 7” ត្រូវបានឈរនៅលើកំពូលតារាងក្នុងចំណាត់ថ្នាក់លេខ ១ នៅលើតារាងអាល់ប៊ុមប្រចាំសប្តាហ៍របស់ Gaon ជាមួយនឹងការលក់ដាច់បំផុតក្នុងមួយសប្តាហ៍ដំបូងក្នុងប្រវត្តិសាស្ត្រ Gaon Chart” ។

BTS
BTS

ទោះបីជា KMCA មិនបានផ្តល់តួលេខពិតប្រាកដសម្រាប់ការលក់សរុបរបស់អាល់ប៊ុមសម្រាប់សប្តាហ៍នេះ បើយោងតាមការគណនារបស់ Gaon Chart“Map of the Soul: 7” ទទួលបាន ២,៦៦៧,២៩៣ ពិន្ទុនៅលើតារាងលក់រាយប្រចាំសប្តាហ៍របស់ Gaon ។

Gaon Chart នឹងចេញផ្សាយព័ត៌មានបន្ថែមស្តីពីការលក់អាល់ប៊ុមរបស់ BTS នៅចុងខែ​​​​​​ នៅពេលដែលវាចេញផ្សាយទិន្នន័យតារាងប្រចាំខែរបស់ខ្លួនសម្រាប់ខែកុម្ភៈ។

សូមអបអរសាទរដល់ក្រុម BTS ចំពោះសមិទ្ធិផលដ៏គួរឱ្យចាប់អារម្មណ៍របស់ពួកគេ!

សូមពិនិត្យមើលតារាង និងវីដេអូរបស់ Gaon សម្រាប់ការលក់អាល់ប៊ុមក្នុងសប្តាហ៍ទី១ របស់ក្រុម BTS ខាងក្រោម៖

តារាងរបស់ Gaon សម្រាប់ការលក់អាល់ប៊ុមក្នុងសប្តាហ៍ទី១ របស់ក្រុម BTS
តារាងរបស់ Gaon សម្រាប់ការលក់អាល់ប៊ុមក្នុងសប្តាហ៍ទី១ របស់ក្រុម BTS
ក្រុម BTS
ក្រុម BTS
ក្រុម BTS<br>
ក្រុម BTS
ក្រុម BTS
ក្រុម BTS
វីដេអូ Map of the Soul: 7
Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T