តោះ! មកស្គាល់ក្លិបទាំងក្នុងស្រុក និងក្រៅស្រុកដែល ចាន់ វឌ្ឍនាកា ធ្លាប់ប្រកបអាជីព

//s5.kh1.co/aa/aa3c22cb91330c276b76c7dcee6d4389f84cd552.jpg
កីទ្បា

 ២៧-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ក្លិបអាជីពទាំងក្នុងស្រុក និងក្រៅស្រុកដែល ចាន់ វឌ្ឍនាកា ធ្លាប់ប្រកបអាជីព

កម្ពុជា៖ គ្រាន់តែឭឈ្មោះ ចាន់ វឌ្ឍនាកា ប្រិយមិត្តភាគច្រើនដែលនិយមតាមដាន និងស្នេហាវិស័យកីឡាបាល់ទាត់ក្នុងប្រទេសកម្ពុជាច្បាស់ជាស្គាល់យ៉ាងច្បាស់ថាគេជានរណា។ ជាកីឡាករឆ្នើមមួយរូប ចាន់ វឌ្ឍនាកា នៅតែបន្តមានឈ្មោះល្បីខ្លាំងនៅក្នុងពិភពបាល់ទាត់កម្ពុជា បើទោះបីជាមួយរយៈចុងក្រោយគេខកខានបង្ហាញខ្លួនក្នុងក្រុមជម្រើសជាតិ ដោយសារតែបញ្ហារបួស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មានស្រុកកំណើតនៅខេត្តកំពត ចាន់ វឌ្ឍនាកា បានចូលរួមហ្វឹកហាត់ជាមួយក្រុមបាល់ទាត់យុវជនជម្រើសជាតិខេត្តកំពត មុនមកចូលរួមហ្វឹកហាត់ជាមួយយុវជនថ្នាលរបស់ក្លិបព្រះខ័នរាជស្វាយរៀង (ស្វាយរៀង) នៅក្នុងឆ្នាំ២០១០។ ចំណាយពេល១ឆ្នាំជាមួយក្រុមយុវជន វឌ្ឍនាកា ត្រូវបានដំឡើងមកកាន់ក្រុមធំ។ យ៉ាងណាមិញ រួមរស់ជាមួយស្វាយរៀង បានត្រឹមតែ១ឆ្នាំ ពោលគឺនៅឆ្នាំ២០១២ កូនប្រុសអតីតអភិបាលខេត្តកំពតរូបនេះ បានផ្លាស់មកកាន់បឹងកេត ជាទីដែលគេសាងកេរ្តិ៍ឈ្មោះល្បី។

កីឡាករ ចាន់ វឌ្ឍនាកា 
កីឡាករ ចាន់ វឌ្ឍនាកា 
កីឡាករ ចាន់ វឌ្ឍនាកា (រូបភាព: BKFC) 
កីឡាករ ចាន់ វឌ្ឍនាកា (រូបភាព: BKFC) 

ខ្សែប្រយុទ្ធជំនាញជើងឆ្វេង ចាន់ វឌ្ឍនាកា បានចំណាយរយៈពេល៥ឆ្នាំជាមួយបឹងកេត និងបានសាងភាពល្បីល្បាញយ៉ាងខ្លាំង មុនពេលសម្រេចចិត្តចេញទៅប្រកបអាជីពក្រៅស្រុកជាលើកដំបូង ដោយចូលរួមជាមួយក្លិបលេងនៅលីគទី៣ជប៉ុន Fujieda MYFC នៅឆ្នាំ២០១៧ ក្រោមកិច្ចសន្យានៃការខ្ចីជើង។

កីឡាករ ចាន់ វឌ្ឍនាកា ផ្លាស់ទៅក្លិប Fujieda MYFC
កីឡាករ ចាន់ វឌ្ឍនាកា ផ្លាស់ទៅក្លិប Fujieda MYFC

មួយរដូវកាលនៅទឹកដីស្ដេចបាល់ទាត់ក្នុងទ្វីបអាស៊ី ពោលគឺនៅឆ្នាំ២០១៨ វឌ្ឍនាកា បានផ្លាស់មកលេងនៅលីគកំពូលម៉ាឡេស៊ី ដោយចូលរួមជាមួយក្លិបជើងខ្លាំង Pahang FA។ ចំណាយរយៈពេលកន្លះរដូវកាល កីឡាកររហស្សនាម CV11 បានចែកផ្លូវគ្នា និងមកចូលរួមជាថ្មីជាមួយបឹងកេត នៅជើងទីពីររដូវកាល២០១៨។

កីឡាករ ចាន់ វឌ្ឍនាកា លេងឲ្យ Pahang FA
កីឡាករ ចាន់ វឌ្ឍនាកា លេងឲ្យ Pahang FA

ឈានចូលរដូវកាល២០១៩ កីឡាករដែលគេចាត់ទុកថាជាកុមារមាសរបស់កម្ពុជា បានផ្លាស់ទៅលេងនៅប្រទេសអាស៊ីអាគ្នេយ៍ដីកោះម៉ាឡេស៊ី ជាថ្មីម្ដងទៀត ដោយចូលរួមជាមួយក្លិប PKNS។ មិនខុសពីរដូវកាល២០១៨ ត្រឹមរយៈពេលកន្លះរដូវកាល វឌ្ឍនាកា បានប្រកាសចាកចេញ និងមកចូមរួមជាមួយបឹងកេតជាថ្មីនៅជើងទីពីរ។

កីឡាករ ចាន់ វឌ្ឍនាកា លេងឲ្យ PKNS
កីឡាករ ចាន់ វឌ្ឍនាកា លេងឲ្យ PKNS

ក្រោយត្រឡប់មកចូលរួមជាមួយបឹងកេតកាលពីជើងទីពីររដូវកាល២០១៩ វឌ្ឍនាកា នៅមិនទាន់ផ្លាស់ទៅណានោះទេ ដោយនិស្សិតកំពុងសិក្សាជំនាញកសិកម្មរូបនេះ បានបន្តរួមរស់ជាមួយក្លិបជើងឯកលីគកំពូលកម្ពុជា៤សម័យកាលនៅរដូវកាល២០២១នេះបន្តទៀត៕

កីឡាករ ចាន់ វឌ្ឍនាកា 
កីឡាករ ចាន់ វឌ្ឍនាកា 
https://s5.kh1.co/__image/w=650,h=650,q=100/99/99a73142e6402ab2b9bb5b93ac4255852716ce2e.jpg
ចាន់ វឌ្ឍនាកា
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T